Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

សាវ័ក ប៉ុល បានបង្ហាញអំពីគំរូនៃជីវិតមួយដែលថា «[សេចក្តីអំណរ] ពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង» (រ៉ូម ៥:២)។ សេចក្តីអរសប្បាយនាពេលបច្ចុប្បន្នរបស់យើង គឺជាសេចក្តីអំណរដោយមានក្តីសង្ឃឹម មានក្តីរំពឹងទុកជាមុន មានក្តីប្រាថ្នាចង់បាន និងជាសេចក្តីអំណរដែលយើងកំពុងទទួលបានអារម្មណ៍នៅពេលបច្ចុប្បន្ននេះ ប៉ុន្តែសេចក្តីអំណរនេះនឹងកើតមានឡើងនាពេលខាងមុខ—គឺជាអ្វីមួយដែលយើងមិនទាន់មាននៅក្នុងដៃនៅឡើយ នោះគឺជាសេចក្តីសង្ឃឹមពីសិរីល្អនាពេលអនាគតដែលទ្រទ្រង់សេចក្តីអំណររបស់យើងនៅពេលបច្ចុប្បន្ននេះ។ តាមរយៈអត្ថបទព្រះគម្ពីរដ៏អស្ចារ្យនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៥:២ បានជំរុញឲ្យមានការចោទសួរជាសំណួរឡើងពីអ្នកស្តាប់ គឺកញ្ញា ចន្ថា ដែលបានសួរមកថា៖ «ជម្រាបសួរលោកគ្រូ! ខ្ញុំធ្លាប់ស្តាប់ឮពីគ្រីស្ទបរិស័ទសប្បាយនិយម (Christian Hedonism) ហាក់ដូចជាបាននិយាយថា ការចង់បានដ៏ពន់ពេករបស់យើងក្នុងជីវិតនេះ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចបំពេញឲ្យយើងបាន ហើយមានតែជីវិតនៅក្នុងទ្រង់ទេ ដែលយើងអាចមានភាពអរសប្បាយពិតប្រាកដ។ ប្រសិនបើព្រះបានផ្តល់ឲ្យយើងមានភាពអរសប្បាយច្រើនជាងអស់អ្នកដែលកំពុងដេញតាមលោកីយ៍នេះ ហេតុអ្វីបានជាសាវ័ក ប៉ុល មានប្រសាសន៍ថា នោះយើងវេទនាលើសជាងមនុស្សទាំងអស់ទៅទៀត ប្រសិនបើគ្មានការរស់ឡើងវិញរបស់ព្រះគ្រីស្ទ? (១កូរិនថូស ១៥:១៩)។ តើជីវិតយើងពេលឥឡូវនេះ មានភាពស្កប់ស្កល់ច្រើនជាងអ្នកមិនជឿ?»
ខ្ញុំញញឹមដោយក្តីរីករាយជាខ្លាំង។ ខ្ញុំចូលចិត្តសំណួរដែលច្បាស់ និងមានឫសគល់ពីព្រះគម្ពីរបែបនេះ។ ខ្ញុំក៏មិនដឹងថា ខ្ញុំអាចផ្តល់ចម្លើយដែលពេញលេញទាំងស្រុងបានឬអត់នោះទេ ប៉ុន្តែខ្ញុំមានចម្លើយមួយចំនួនដែលបានជួយខ្ញុំកន្លងមក។
វាគ្រាន់តែជាការបញ្ជាក់ពីការចាប់ផ្ដើមជាមួយនឹងសេចក្តីអំណររបស់គ្រីស្ទបរិស័ទនៅក្នុងជីវិតដែលមានទុក្ខលំបាកនេះប៉ុណ្ណោះ។ ផ្នែកធំដ៏សំខាន់នៃសេចក្តីអំណររបស់យើងដែលជាគ្រីស្ទបរិស័ទគឺជាអ្វីដែលសាវ័ក ប៉ុល បានហៅថា «[សេចក្តីអំណរ] ពីសេចក្តីសង្ឃឹម» នៅក្នុងកណ្ឌគម្ពីររ៉ូមជំពូក៥។ ម្យ៉ាងវិញទៀត សេចក្តីអំណរគឺមិនមានពេញលេញនៅក្នុងអ្វីដែលយើងអាចដឹង និងទទួលបានពីព្រះនៅទីនេះ និងពេលបច្ចុប្បន្ននេះទេ។ សេចក្តីអំណររបស់យើងគឺនៅក្នុងសេចក្តីសង្ឃឹមពីអ្វីដែលយើងនឹងដឹង ព្រមទាំងទទួលបានពីព្រះនាពេលអនាគត។
មួយវិញទៀត សេចក្តីអំណររបស់យើងបច្ចុប្បន្ននេះ គឺជាការភ្លក់មើលមុនពីភាពពេញលេញនៃសេចក្តីអំណរនាពេលអនាគត។ ដូច្នេះហើយ វាមិនមានភាពពេញលេញនៅពេលបច្ចុប្បន្ននេះទេ។ យើងមើលឃើញបែបស្រអាប់ដោយសារកញ្ចក់ ហើយយើងដឹងតែមួយផ្នែក ដូច្នេះសេចក្តីអំណររបស់យើងគឺនៅក្នុងផ្នែកមួយ (១កូរិនថូស ១៣:៩-១២)។ ឥឡូវនេះ វាមានកម្លាំងខ្លាំង វាស្ថិតនៅទីជ្រៅ ហើយវាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ។ ប៉ុន្តែ វាគ្មានអ្វីដែលនៅជិតដូចគ្នាទៅនឹងអ្វីដែលវានឹងមកដល់នោះទេ។ ដូច្នេះហើយបានជាកណ្ឌគម្ពីរ រ៉ូម ៥:២ បានចែងថា «ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង»។ នោះមានន័យថា សេចក្តីអំណរដែលយើងរំពឹងទុកមុនក្នុងសម័យកាលខាងមុខនឹងហូរមកក្នុងសម័យនេះក្នុងកម្រិតរង្វាល់មួយ ប៉ុន្តែវាមិនមានភាពពេញលេញទេ—វាគ្រាន់តែជារង្វាល់ប៉ុណ្ណោះ។
សាវ័ក ប៉ុល មានប្រសាសន៍ថា៖ «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម» (រ៉ូម ៥:៣-៤)។ ដូច្នេះ យើងជាមនុស្សដែលមានបទពិសោធន៍ដ៏ចម្លែកនៅខាងក្នុងអារម្មណ៍នេះ ដោយអរសប្បាយក្នុងអ្វីដែលយើងមិនទាន់ទទួលបាននៅឡើយ ដើម្បីធ្វើឲ្យយើងរីករាយសប្បាយបាន។ ដូច្នេះ ខ្ញុំមិនចង់និយាយអ្វីឲ្យហួសហេតុពេកពីសេចក្តីអំណររបស់គ្រីស្ទបរិស័ទសប្បាយនិយមនៅសម័យនេះទេ។ អ្វីដែលមាននៅពេលនេះ ភាគច្រើនវាគ្រាន់តែជាការភ្លក់មើលមុន ហើយវាមិនមានភាពពេញលេញទៅនឹងអ្វីដែលនឹងកើតមានឡើងនៅក្នុងសម័យកាលខាងមុខនោះទេ។
ដូច្នេះហើយ នេះជាពាក្យគន្លឹះដែលបង្កើតជាបញ្ហានៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥។ ក្នុងបរិបទនេះគឺថាសាវ័ក ប៉ុល កំពុងមានប្រសាសន៍អំពីព្រះគ្រីស្ទថាតើទ្រង់បានរស់ពីសុគតឡើងវិញឬអត់។ គាត់បានមានប្រសាសន៍នៅកណ្ឌគម្ពីរ ១កូរិនថូស ១៥:១៤-១៧ ថា៖ «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត»។ បន្ទាប់មក កណ្ឌគម្ពីរ ១កូរិនថូស ១៥:១៧-១៨ ចែងថា៖ «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ។ ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ»។
យើងនឹងត្រឡប់មកពិចារណាលើចំណុចនេះឡើងវិញ។ វាពិតជារឿងសំខាន់ណាស់សម្រាប់គ្រីស្ទបរិស័ទ។ «គ្រីស្ទបរិស័ទបានទៅស្ថាននរក។ ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ។ ពួកគេបានទៅស្ថាននរក»។ «បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត» (១កូរិនថូស ១៥:១៩)។ ហើយសំណួរសួរថា តើគ្រីស្ទបរិស័ទដែលមានសេចក្តីអំណរច្រើនជាងអ្នកឯទៀតនោះ អាចនឹងមានសេចក្តីវេទនាបានយ៉ាងដូចម្ដេច? នេះគឺជាសំណួរដែលបានចោទសួរ។ ហើយខ្ញុំកំពុងសួរទៅកាន់សាវ័ក ប៉ុល ថា ហេតុអ្វីបានជាលោកបានមានប្រសាសន៍ដូច្នេះ? ហើយទាំងនេះគឺជាមូលហេតុដែលនាំឲ្យសាវ័ក ប៉ុល មានប្រសាសន៍បែបដូច្នេះ។ ខ្ញុំបានស្វែងរកឃើញមូលហេតុបួន តាមរយៈការលើកឡើងរបស់សាវ័ក ប៉ុល។
តាមពិតទៅ សាវ័ក ប៉ុល ជឿថា ជីវិតដែលមានការភាន់ច្រឡំគឺវេទនាណាស់ បើទោះបីជាការយល់ច្រឡំនោះនាំឲ្យមានភាពសប្បាយរីករាយក៏ដោយ។ វាមិនមែនគ្រាន់តែជាការនិយាយថា រឿងអ្វីដែលយើងកំពុងជួបប្រទះនៅក្នុងជីវិតនេះ វាបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយច្រើនជាង ឬក៏តិចជាងនៅក្នុងជីវិតអ្នកដទៃនោះទេ។ វាបង្ហាញឲ្យឃើញច្បាស់ថា វាមិនមានអត្ថិភាពនៅក្នុងជីវិតអ្នកដទៃទេ។ ប្រសិនបើព្រះគ្រីស្ទមិនមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះសេចក្តីអំណររបស់ខ្ញុំនៅក្នុងព្រះគ្រីស្ទដ៏មានព្រះជន្មរស់ មិនមែនជាសេចក្តីអំណរនៅក្នុងព្រះគ្រីស្ទដ៏មានព្រះជន្មរស់នោះទេ។ ហេតុដូច្នេះហើយ បើគ្មានព្រះគ្រីស្ទដែលមានព្រះជន្មគង់នៅទេ នោះខ្ញុំក៏មិនមានសេចក្តីអំណរនៅក្នុងព្រះគ្រីស្ទដែលមានព្រះជន្មរស់នោះដែរ។ ខ្ញុំជាមនុស្សភ្លីភ្លើទាំងស្រុង។ ខ្ញុំគ្រាន់តែជាមនុស្សល្ងីល្ងើម្នាក់។
ជំនឿដំបូងរបស់សាវ័ក ប៉ុល ចំពោះខ្ញុំ វាហាក់ដូចជាមិនមែនជាសេចក្តីពិតនោះទេ។ ព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ។ ការកាត់ឲ្យជាប់ទោសទីពីររបស់គាត់គឺថា វាជាការបំភាន់ប្រសិនបើទ្រង់មិនមានព្រះជន្មរស់ឡើងវិញ។ ហើយវាជាការបំភាន់ដ៏ធំសម្បើម ដែលជាក់ស្ដែងវាវេទនាជាងអ្វីដែលគាត់អាចគិតយល់ទៅទៀត។ ដូច្នេះ នេះហើយជាមូលហេតុទីមួយ៖ ជីវិតដែលភាន់ច្រឡំ ជីវិតរស់នៅក្នុងភាពភាន់ច្រឡំទាំងស្រុងគឺវេទនាបំផុត។
ជីវិតរបស់សាវ័ក ប៉ុល វេទនាណាស់ ដោយព្រោះគាត់ស្ម័គ្រចិត្តទទួលរងទុក្ខលំបាកជាច្រើនដែលគាត់អាចជៀសវាងបាន។ ការរងទុក្ខទាំងនោះរបស់សាវ័ក ប៉ុល ត្រូវបានទ្រទ្រង់ដោយសេចក្តីអំណររបស់គាត់នៅក្នុងព្រះគ្រីស្ទ មិនមែនតាមរបៀបណាផ្សេងទៀតនោះទេ។ ទុក្ខលំបាកមិនបានបង្កើតឲ្យមានសេចក្តីអំណរក្នុងជីវិតនេះទេ។ ដូច្នេះ បើគ្មានការប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញទេ ទុក្ខលំបាកទាំងនោះគឺគ្មានប្រយោជន៍អ្វីឡើយ។ នេះជាមូលហេតុពីរ។
យើងត្រូវលះកាត់ចិត្តខ្លួនឯងចោលចេញពីការសប្បាយជាច្រើននៅពេលបច្ចុប្បន្ននេះជាដាច់ខាត ដើម្បីជាប្រយោជន៍នៃរង្វាន់នាពេលខាងមុខ។ ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ពីអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ» (ម៉ាថាយ ៥:១១-១២)។
ដូច្នេះ យើងបោះបង់ការសងសឹក និងចិត្តអំណរនៃការសងសឹកត្រឡប់ទៅលើមនុស្សវិញ។ យើងត្រូវបោះបង់វាចោល។ យើងលះបង់នូវភាពសុខស្រួលនៃការសម្របខ្លួនទៅនឹងលោកីយ៍នេះ ដើម្បីកុំឲ្យយើងទទួលបានការរិះគន់ ឬការជេរប្រមាថ។ យើងត្រូវបោះបង់វាចោល។ ហេតុអ្វី? ពិតណាស់ ពីព្រោះយើងជឿថា ព្រះនឹងផ្តល់ឲ្យយើងនៅឯស្ថានសួគ៌។ វាមានន័យថា យើងមិនត្រឹមតែបរាជ័យក្នុងការបង្កើនភាពរីករាយដែលយើងអាចទទួលបាននៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងបានព្រមព្រៀងថា ការលះកាត់ចិត្តខ្លួនឯងចោលចេញនឹងទទួលបានរង្វាន់នៃការរស់ឡើងវិញ ហើយបើកិច្ចព្រមព្រៀងនោះបរាជ័យ នោះក៏គ្មានការរស់ឡើងវិញនោះទេ។
នេះជាហេតុផលទីបួន ហើយក៏ជាហេតុផលចុងក្រោយដែលខ្ញុំគិតថា សាវ័ក ប៉ុល បានមានប្រសាសន៍។ ពាក្យនេះបានចេញមកដោយចំចេញពីពាក្យរបស់គាត់ដែលថា៖ «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះ...» សាវ័ក ប៉ុល មិនបានសន្និដ្ឋានសំដៅលើអ្នកបដិសេធថា គ្មានព្រះទេ។ គាត់សំដៅទៅស្ថាននរកដែលយើងត្រូវចូលទៅទទួលទណ្ឌកម្មធ្ងន់ធ្ងរនៅទីនោះខ្លាំងជាងអ្នកផ្សេងទៀត ដោយព្រោះតែយើងមិនត្រឹមតែធ្វើខុសប៉ុណ្ណោះទេ គឺយើងបានបង្ហាញចេញយ៉ាងសកម្មឲ្យគេភាន់ច្រឡំមកលើព្រះអម្ចាស់។
ជាញឹកញាប់ ខ្ញុំបានអានជំពូកនេះដោយអំណះអំណាងថា «ពិតណាស់ បើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគម្ពីររបស់គ្រីស្ទបរិស័ទទាំងមូលគឺមិនពិតទេ។ គ្មានព្រះនោះទេ។ ចូរយើងស៊ីផឹក និងរីករាយវិញ»។ ប្រាកដណាស់ វាមិនមែនជាអ្វីដែលសាវ័ក ប៉ុល បានធ្វើនោះទេ។ គាត់ក៏មិនបានជជែកវែកញែកបែបនោះដែរ។ គាត់មានប្រសាសន៍ថា «បើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេ ព្រះជាម្ចាស់នឹងបញ្ជូនខ្ញុំទៅស្ថាននរក ពីព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ ហើយទ្រង់បានរស់ពីសុគតឡើងវិញ។ ដូច្នេះហើយ ខ្ញុំជាហោរាក្លែងក្លាយ ហើយខ្ញុំជាម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលគួរឲ្យវេទនាណាស់ ព្រោះខ្ញុំនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត»។
ដូច្នេះ ខ្ញុំសូមសង្ខេបពីអ្វីដែលយើងបានពិភាក្សា៖ ប្រសិនបើគ្មានព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញទេ នោះក៏គ្មានការរស់ឡើងវិញនៃអ្នកជឿ ដើម្បីទទួលរង្វាន់ដ៏អស់កល្ប និងសេចក្តីអំណរដែរ ហើយនោះជា...
១. ជីវិតគ្រីស្ទបរិស័ទគឺជាការបំភាន់។
២. ការរងទុក្ខដោយស្ម័គ្រចិត្តគឺគ្មានប្រយោជន៍អ្វីទាំងអស់។
៣. ក្តីសង្ឃឹមពីស្ថានសួគ៌គឺគ្មានប្រយោជន៍ទេ ហើយការលះកាត់ចិត្តខ្លួនឯងចោលចេញរបស់យើងទាំងអស់ គឺវាគួរឲ្យអស់សំណើចណាស់។
៤. ការប៉ុនប៉ងណាមួយ ដើម្បីនិយាយពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ នឹងក្លាយជាការបោកប្រាស់ដ៏គួរឲ្យស្អប់ខ្ពើម និងជាទំនាយក្លែងក្លាយ ដែលសមនឹងទទួលបានការដាក់ទណ្ឌកម្មនៅស្ថាននរកធ្ងន់ធ្ងរជាងអ្នកដទៃផ្សេងទៀត។ ហើយយើងនឹងត្រូវវិនាសតាមរយៈការកាត់ទោសដ៏ធ្ងន់ធ្ងរនោះ។ ដូច្នេះ យើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។