Escaping the Love of Comfort and Safety
ការបង្រៀនថ្ងៃនេះ បានលើកឡើងពីភាពក្លាហាន ភាពប្រថុយប្រថាន និងសេចក្ដីទុក្ខលំបាកផ្ទាល់ខ្លួននៅក្នុងដំណឹងល្អ។ ម្ដងម្កាល…

ការបង្រៀនថ្ងៃនេះ បានលើកឡើងពីភាពក្លាហាន ភាពប្រថុយប្រថាន និងសេចក្ដីទុក្ខលំបាកផ្ទាល់ខ្លួននៅក្នុងដំណឹងល្អ។ ម្ដងម្កាល ប្រធានបទទាំងបីនេះ—ភាពក្លាហាន ភាពប្រថុយប្រថាន និងសេចក្ដីទុក្ខលំបាក—រួមបញ្ចូលគ្នា ដូចជាអ្វីដែលមានក្នុងការបង្រៀននៅថ្ងៃនេះ ដែលចេញពីព័ន្ធកិច្ចរបស់លោកគ្រូ។ ថ្ងៃនេះ យើងពិនិត្យយ៉ាងពិសេសពីរបៀបដែលការធានាអះអាងរបស់សេចក្ដីសង្ឃឹមនៅស្ថានសួគ៌ប្រទានមកយើងជាដាច់ខាត សេចក្ដីស្រឡាញ់ដែលប្រថុយប្រថាន ដែលធ្វើឲ្យគ្រប់គ្នាមើលមកជីវិតរបស់យើង ហើយសួរ៖ «ពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា» ដូចដែលសាវ័ក ពេត្រុស បានលើកឡើង (១ពេត្រុស ៣:១៥)។ ដូច្នេះ យើងអាចគេចផុតពីសេចក្ដីស្រឡាញ់ដែលមានសុវត្ថិភាពពីធម្មជាតិបានដោយរបៀបណា? នេះគឺជាចម្លើយរបស់លោកគ្រូនៅក្នុងសេចក្ដីអធិប្បាយ នៅក្នុងកណ្ឌគម្ពីរវិវរណៈជំពូក២១ កាលពីសាមសិបឆ្នាំមុន។
លោក រីឆាតដ៍ បេកស្ទឺរ (Richard Baxter) គឺជាគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់នៅក្នុងសតវត្សទី១៧នៅក្នុងប្រទេសអង់គ្លេស។ គាត់មានឈ្មោះល្បីដោយសារសៀវភៅរបស់គាត់មួយដែលមានចំណងជើងថា គ្រូអធិប្បាយកំណែទម្រង់ (The Reformed Pastor)។ មិនមានមនុស្សច្រើននាក់ទេដែលស្គាល់វា ទោះជាយ៉ាងណាក្ដី លោកគ្រូ រីឆាតដ៍ បេកស្ទឺរ ធ្វើការពេញមួយជីវិតរបស់គាត់ក្រោមការឈឺចាប់ដ៏សម្បើម។ គាត់ឈាមច្រមុះជាញឹកញាប់ ក្អកជាប់ ឈឺក្បាល មានជំងឺប្រព័ន្ធរម្លាយអាហារ គ្រួសតម្រងនោម និងគ្រួសក្នុងប្រមាត់។
គាត់ជឿលើការព្យាបាលពីព្រះជាម្ចាស់ ហើយគាត់បានធ្វើទីបន្ទាល់បីបួនដងថា ព្រះជាម្ចាស់បានសង្គ្រោះគាត់ចេញពីជំងឺកាចសាហាវ ដើម្បីបន្តធ្វើការបម្រើក្នុងព័ន្ធកិច្ចតាមរយៈការអន្តរាគមន៍ដោយផ្ទាល់។ តាមពិតទៅ គាត់បានប្រាប់អំពីរឿងនេះម្ដងនៅពេលគាត់ចូលទៅកាន់វេទិកា ហើយគាត់អាចមើលឃើញដុំមហារីកដ៏ធំនៅខាងក្រោយករគាត់តាមកញ្ចក់ថាបានរលាយបាត់ នៅពេលដែលគាត់កំពុងអធិប្បាយ និងធ្វើទីបន្ទាល់ពីព្រះគុណនៃព្រះជាម្ចាស់។
ប៉ុន្តែ ពេញមួយជីវិតរបស់គាត់ចាប់ពីអាយុ២១ឆ្នាំទៅ គាត់បានធ្វើទីបន្ទាល់ថា៖ «ស្ទើរតែគ្មានពេល១ម៉ោងដែលគ្មានការឈឺចាប់»។ រឿងមួយនៃការមានឥទ្ធិពលលើជីវិតរបស់គាត់គឺ ការនោះធ្វើឲ្យគាត់ដឹងយ៉ាងច្បាស់ថា ជីវិតខ្លីប៉ុណ្ណា ថាការស្លាប់ប្រាកដប៉ុណ្ណា និងថាស្ថានសួគ៌មានតម្លៃប៉ុណ្ណា។ នៅពេលគាត់មានអាយុ ៣៥ឆ្នាំ គាត់បានក្លាយជាអ្វីដែលគាត់បានគិតគឺ ឈឺស្លាប់។ គាត់ឈឺនៅលើគ្រែ ហើយគាត់គិតថា គាត់កំពុងតែជិតស្លាប់ហើយ។
ហើយគាត់ក៏បង្កើតទម្លាប់មួយ ដែលមានរយៈពេលសែសិបឆ្នាំ ពីព្រោះគាត់មិនបានស្លាប់ទេ។ ទម្លាប់នោះគឺការសញ្ជឹងគិតកន្លះម៉ោងក្នុងមួយថ្ងៃអំពីសិរីល្អនៃស្ថានសួគ៌។ មូលហេតុដែលគាត់បង្កើតទម្លាប់នេះ ហើយនៅតែរក្សាទម្លាប់នេះ ដោយសារតែឥទ្ធិពលយ៉ាងជ្រៅដែលមាននៅក្នុងជីវិតរបស់គាត់ ជួយឲ្យគាត់ភ្ញាក់រឭកទៅនឹងអ្វីដែលជារបស់ព្រះជាម្ចាស់ និងភាពខ្លីនៃជីវិតរបស់គាត់។ នៅពេលនោះ គាត់បានសរសេរការឆ្លុះបញ្ចាំងទាំងនេះ ហើយបានក្លាយជាសៀវភៅមួយក្បាលមានចំណងជើងថា «ការសម្រាកដ៏អស់កល្បជានិច្ចរបស់ពួកបរិសុទ្ធ» (The Saints’ Everlasting Rest) ដែលបានបោះពុម្ពផ្សាយបីរយឆ្នាំក្រោយមក ដើម្បីជាទីបន្ទាល់អំពីអំណាចនៃការមើលឃើញរបស់មនុស្សចំពោះអ្វីដែលគាត់បានឃើញពីសេចក្ដីសង្ឃឹមនៃសិរីល្អរបស់ព្រះជាម្ចាស់សម្រាប់អស់អ្នកជឿ។ គាត់បានបង្គាប់មកយើងរាល់គ្នាថា យើងត្រូវចំណាយពេលជារៀងរាល់ថ្ងៃនៅក្នុងការផ្ចង់ដួងចិត្តរបស់យើងនៅស្ថានសួគ៌។
ប្រសិនបើលោកអ្នកមានពន្លឺ និងកម្ដៅ ហេតុអ្វីបានជាលោកអ្នកមិននៅក្នុងថ្ងៃរះទៀត? សម្រាប់ការត្រូវការពឹងផ្អែកនេះចំពោះស្ថានសួគ៌ព្រលឹងរបស់លោកអ្នក គឺដូចជាចង្កៀងដែលមិនភ្លឺ ហើយកាតព្វកិច្ចនៃកិច្ចការរបស់លោកអ្នក ដូចជាយញ្ញបូជាដែលគ្មានភ្លើង។ ប្រមូលធ្យូងមួយដុំពីអាសនានេះរាល់ថ្ងៃ ហើយឃើញថាដង្វាយរបស់លោកអ្នកមិនបានដុតទេ...ចូរនៅជាប់នឹងភ្លើងដែលឆេះឯងៗនេះ ហើយមើលថា សេចក្ដីស្រឡាញ់របស់លោកអ្នកនឹងមិនបានឃុំទេ។
នោះគឺជាដំបូន្មានល្អ។ ខ្ញុំគិតថា វាគឺជាដំបូន្មានដូចគ្នាដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរកូឡូសជំពូក៣។ គាត់បាននិយាយថា វាគឺជាការបង្រៀននៅថ្ងៃអាទិត្យចុងក្រោយ។ ហើយនេះគឺជាខគម្ពីរយោងនោះ៖
«ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ» (កូឡុស ៣:១-៤)។
ឥឡូវនេះ ខ្ញុំចង់សួរលោកអ្នកថា តើលោកអ្នកធ្វើដូចនោះទេ? តើលោកអ្នកស្ដាប់បង្គាប់ការនោះទេ? តើលោកអ្នកផ្ចង់ដួងចិត្តរបស់លោកអ្នកទៅលើអ្វីៗ ដែលនៅខាងលើ ហើយមានជីវិតនៅទីនោះ ញឹកញាប់ប៉ុណ្ណា? តើលោកអ្នកស្វែងរកភាពអស់កល្បដែលនៅខាងមកនឹងដល់ ញឹកញាប់ប៉ុណ្ណា? តើលោកអ្នកស្វែងរកពេលដែលនឹងមកដល់? តើលោកអ្នកសម្លឹងមើលទៅកន្លែងដែលជីវិតរបស់លោកអ្នកលាក់ជីវិតរបស់លោកអ្នកជាមួយនឹងព្រះគ្រីស្ទនៅក្នុងព្រះជាម្ចាស់ ហើយចូលរួមនឹងសិរីល្អដែលនឹងជាលោកអ្នក នៅពេលលោកអ្នកនៅជាមួយទ្រង់ ហើយលោកអ្នកនៅក្នុងជីវិតពិតរបស់លោកអ្នកដែលបានបើកសម្ដែងហើយឬនៅ?
យើងជាប់ចិត្តទៅនឹងលោកីយ៍។ ដូច្នេះ ខ្ញុំគ្រាន់តែចង់អញ្ជើញលោកអ្នក ជាមួយលោកគ្រូ រីឆាតដ៍ បេកស្ទឺរ ឲ្យធ្វើអ្វីដែលគាត់បានធ្វើ ហើយរាល់ថ្ងៃ ចូរផ្ចង់ដួងចិត្តរបស់លោកអ្នកទៅឯសេចក្ដីដែលនៅខាងលើ។ ហើយខ្ញុំចង់ឲ្យលោកអ្នកបដិសេធជាមួយខ្ញុំចំពោះការកុហក ដែលប្រាប់លោកអ្នកបែបនេះ៖ «ប្រសិនបើលោកអ្នកចំណាយពេលគិតអំពីស្ថានសួគ៌ ប្រសិនបើលោកអ្នកតាំងទីលំនៅនៅកល្បដែលនៅខាងមុខ ហើយសិរីល្អនៃសេចក្ដីសង្ឃឹមរបស់លោកអ្នក លោកអ្នកនឹងគ្មានអ្វីដែលល្អនៅផែនដីនេះ»។ ហើយនោះគឺជាសេចក្ដីកុហក។ វាគឺជារឿងធម្មតាទៅហើយ។
ខ្ញុំគិតខុសពីករណីនេះទាំងស្រុង។ គឺជាមនុស្សដែលស្គាល់ពីសេចក្ដីសង្ឃឹមរបស់ពួកគេ ជាអស់អ្នកណាដែលស្គាល់ពីព្រហ្មលិខិតរបស់ពួកគេថា ពិតជាក់ និងប្រាកដ ជាអស់អ្នកដែលស្គាល់ពីព្រហ្មលិខិតរបស់ពួកគេថា ជាសិរីល្អ ជាអស់អ្នកដែលមានសេរីភាពនៅក្នុងការប្រថុយប្រថានក្នុងសេចក្ដីស្រឡាញ់ មានសេរីភាពនៅក្នុងការ «សូមដោះលែងសេចក្ដីល្អ និងភាពសប្បុរស ជីវិតនេះផងដែរ។ រូបកាយនឹងត្រូវសម្លាប់ សេចក្ដីពិតនៃព្រះជាម្ចាស់នៅជាប់ជានិច្ច»។ ខ្ញុំមានព្រហ្មលិខិត។ ខ្ញុំមានអនាគត។ ខ្ញុំមិនអាចស្លាប់បានទេ។ សូមចំណាំវាទុក។ វាមិនមែនជាអស់អ្នកដែលមានសេចក្ដីសង្ឃឹម ជាអស់អ្នកដែលមានទំនុកចិត្ត ដែលរស់នៅក្នុងទំនុកចិត្តនោះ ជាអស់អ្នកណាដែលរស់នៅជាមួយជីវិតដែលប្រមូលទ្រព្យសម្បត្តិនៅលើលោកីយ៍ ហើយព្រងើយកន្តើយនឹងសេចក្ដីត្រូវការរបស់មនុស្សនោះទេ។
នោះគឺជាអស់អ្នកណាដែលមានសេរីភាព ជាអស់អ្នកណាដែលមិនត្រូវការលុយកាក់ ជាអស់អ្នកណាដែលមិនត្រូវការភាពសុខស្រួល ជាអស់អ្នកណាដែលមិនត្រូវពាក្យសាទរ ដោយសារពួកគេបានទទួលទាំងអស់នៅក្នុងព្រះគ្រីស្ទ ជាអស់អ្នកណាដែលមានសេរីភាពនៅក្នុងការប្រថុយប្រថានសម្រាប់អ្នកដទៃ។ កណ្ឌគម្ពីរ ១ពេត្រុស ៣:១៥ បានចែងថា៖ «...ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា»។ ឥឡូវនេះ តើលោកអ្នកធ្លាប់មានគេសួរអំពីហេតុផលមួយនៃសេចក្ដីសង្ឃឹមរបស់លោកអ្នករាល់គ្នាដែរឬទេ? តើមានអ្នកណាធ្លាប់មើលមកអាកប្បកិរិយារបស់លោកអ្នក ហើយនិយាយថា៖ «តើមានសេចក្ដីសង្ឃឹមអ្វីនៅក្នុងអ្នកដែលនៅពីក្រោយអាកប្បកិរិយានោះ?»។ ខ្ញុំសួរអ្នកថា តើនោះគឺជាអាកប្បកិរិយាបែបណាដែរ?
ប្រសិនបើមាននរណាម្នាក់ហក់ចុះពីលើយន្តហោះ លោកអ្នកមិនត្រូវហក់ចុះតាមក្រោយពួកគេដោយគ្មានឆ័ត្រយោងនោះទេ។ មនុស្សស្លាប់ពីរនាក់ មិនប្រសើរជាងមនុស្សស្លាប់ម្នាក់ទេ។ ដូច្នេះ ប្រសិនបើមាននរណាម្នាក់ធ្លាក់ពីលើយន្តហោះហើយគ្មានពាក់ឆ័ត្រយោងនៅជាប់នឹងខ្លួន លោកអ្នកនឹងហក់ចុះទៅតាមពួកគេ ប្រសិនបើលោកអ្នកពាក់ឆ័ត្រយោង ហើយលោកអ្នកព្យាយាមពាក់ឆ័ត្រយោងលឿនទៅចាប់ពួកគេ។ ដូច្នេះ ពួកគេធ្លាក់របូត ហើយគាំងនៅលើលំហ ប្រហែល១១០ម៉ាយក្នុងមួយម៉ោង ហើយលោតទៅលឿនដូចជា១៥០ម៉ាយក្នុងមួយម៉ោងប្រហែល។ លោកអ្នកអាចនឹងធ្វើដូច្នេះ ពីព្រោះសុវត្ថិភាព និងសង្ឃឹមថា ឆ័ត្រយោងផ្ដល់សេរីភាពឲ្យលោកអ្នកនូវក្ដីស្រឡាញ់ប្រភេទនេះ—ផ្ដល់សេរីភាពឲ្យលោកអ្នកចំពោះការប្រថុយប្រថានបែបនេះ។ ដូច្នេះ ប្រសិនបើមាននរណាម្នាក់នៅក្នុងយន្តហោះ ហើយពួកគេឃើញលោកអ្នកហៀបនឹងហក់ចុះ ហើយពួកគេសួរលោកអ្នកថា៖ «តើអ្វីដែលធ្វើឲ្យលោកអ្នកមានសេចក្ដីសង្ឃឹមនៅក្នុងការដែលលោកអ្នកត្រូវតែហក់ចុះពីលើយន្តហោះព្យាយាមជួយចាប់នរណាម្នាក់? តើអ្វីដែលធ្វើឲ្យលោកអ្នកមានក្ដីសង្ឃឹម?»។ លោកអ្នកនិយាយថា៖ «ឆ័ត្រយោង។ វាគឺជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ ឆ័ត្រយោង នោះគឺជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ»។ ហើយបន្ទាប់មកលោកអ្នកហក់ចុះ។
ពេលនេះ ខ្ញុំចង់សួរលោកអ្នកថា តើជីវិតរស់នៅរបៀបណាដែលអាចធ្វើឲ្យមនុស្សសួរសំណួរបែបនេះដល់លោកអ្នកអំពីសេចក្ដីសង្ឃឹមនេះ? តើជាការប្រមូលលុយកាក់? ទេ ពីព្រោះពួកគេនឹងសន្មតថា លុយគឺជាសេចក្ដីសង្ឃឹមរបស់លោកអ្នក។ តើជាការប្រមូលសេចក្ដីសុខស្រួល? សេចក្ដីសុខស្រួលគឺជាសេចក្ដីសង្ឃឹមរបស់លោកអ្នក។ តើជាការចំណាយពេលទាំងអស់របស់លោកអ្នកមើលទូរទស្សន៍? ទេ ទូរទស្សន៍គឺជាសេចក្ដីសង្ឃឹមរបស់លោកអ្នក។ សេចក្ដីសង្ឃឹមផ្ដល់សេចក្ដីសង្ឃឹមសម្រាប់របៀបរស់នៅថ្មីដែលដាច់ខាតនោះ។
ដូច្នេះ ខ្ញុំចង់អញ្ជើញលោកអ្នកមកជាមួយលោកគ្រូ រីឆាតដ៍ បេកស្ទឺរ ហើយខ្ញុំចង់អញ្ជើញលោកអ្នកមកជាមួយសាវ័ក ប៉ុល ប្រសិនបើលោកអ្នកត្រូវចិញ្ចឹមមកជាមួយព្រះគ្រីស្ទ ប្រសិនបើជីវិតរបស់លោកអ្នកត្រូវបានលាក់ជាមួយព្រះគ្រីស្ទនៅក្នុងព្រះជាម្ចាស់—នៅទីដែលមានសុវត្ថិភាព។ វាបានចប់សព្វគ្រប់ហើយ។ ប្រាកដណាស់ លោកអ្នកនឹងមិនអាចស្លាប់ទេ។ លោកអ្នកនឹងមិនចាញ់ទេ។ ប្រសិនបើនោះគឺជាការពិត ខ្ញុំអញ្ជើញលោកអ្នកឲ្យផ្ចង់ដួងចិត្តទៅលើអ្វីៗដែលនៅខាងលើ ស្វែងរកអ្វីៗដែលនៅខាងលើ ជាកន្លែងព្រះគ្រីស្ទកំពុងគង់នៅ។ សូមឲ្យដួងចិត្តរបស់លោកអ្នកនៅនឹងសិរីល្អនៃភាពអស់កល្បដែលនៅខាងមុខ។
ហើយលោកអ្នកដឹងថា តើនឹងមានអ្វីកើតឡើង? លោកអ្នកនឹងក្លាយជាមនុស្សដែលមានសេរីភាព។ ហើយមានមនុស្សដែលមានសេរីភាព គឺជាមនុស្សដែលមានគ្រោះថ្នាក់ចំពោះអាណាចក្ររបស់សាតាំង ពីព្រោះពួកគេមិនសួរនូវសំណួរដែលព្រមាន អំពីអ្វីនឹងត្រូវបង់នៅក្នុងជីវិតនេះនោះទេ។ ពួកគេបានបោះការនោះទៅក្នុងខ្យល់ ហើយពួកគេស្រឡាញ់ ពួកគេលះបង់ ពួកគេចេញទៅ ពួកគេបម្រើ ពួកគេបានផ្លាស់ប្ដូរពិភព—គ្រប់យ៉ាងនៅលើពិភពលោកនេះ។ គ្រប់ទាំងអស់តែម្ដង តើលោកអ្នកអាចសាកស្រមៃបានទេ? មនុស្សស្រឡាញ់ស្ថានសួគ៌ គឺជាអស់អ្នកណាដែលមានសេរីភាពនៅក្នុងការផ្លាស់ប្ដូរពិភពលោកនេះ។

យោងទៅតាមការបោះឆ្នោតមួយនៅក្នុងឆ្នាំ២០០១ ការឆ្លើយតបទៅនឹងសំណួរដែលបានសួរទាក់ទងនឹងបុគ្គលិកលក្ខណៈដែលពណ៌នាពី «ការប្រើអារម្មណ៍»…

រីករាយថ្ងៃបុណ្យណូអែល! យើងនឹងសញ្ជឹងគិតអំពីបុណ្យណូអែលដែលឆ្លុះបញ្ចាំងទៅលើសេចក្ដីសុខសាន្ត និងការថប់បារម្ភ…

ការប្រចណ្ឌល្អ និងការប្រចណ្ឌអាក្រក់នៅក្នុងទំនាក់ទំនងស្នេហាជាប្រធានបទសម្រាប់ថ្ងៃនេះ។ វាមិនមែនជាសំណួរប្លែកនោះទេ…

មិនថាលោកអ្នករស់នៅទីណានោះទេ យើងកំពុងតែអធិស្ឋានថា លោកអ្នកមានថ្ងៃពេញដោយការដឹងគុណដែលផ្ដោតលើព្រះគ្រីស្ទសម្រាប់អស់ទាំងព្រះពរដែល…

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។