Does the Bible Portray Women as Emotional and Men as Rational?
យោងទៅតាមការបោះឆ្នោតមួយនៅក្នុងឆ្នាំ២០០១ ការឆ្លើយតបទៅនឹងសំណួរដែលបានសួរទាក់ទងនឹងបុគ្គលិកលក្ខណៈដែលពណ៌នាពី «ការប្រើអារម្មណ៍»…

យោងទៅតាមការបោះឆ្នោតមួយនៅក្នុងឆ្នាំ២០០១ ការឆ្លើយតបទៅនឹងសំណួរដែលបានសួរទាក់ទងនឹងបុគ្គលិកលក្ខណៈដែលពណ៌នាពី «ការប្រើអារម្មណ៍» ក្នុងចំណោមបុរស និងស្ត្រី។ តើបុរស ឬក៏ស្ត្រីជាអ្នកដែលពិតជា «ប្រើអារម្មណ៍?» ហើយជាលទ្ធផល ៩០% បាននិយាយថា អ្នកដែលពិតជា «ប្រើអារម្មណ៍» គឺជាស្ត្រី។
ការស្ទង់មតិបែបនេះបានបន្ថែមផ្នត់គំនិតចាស់គម្រិល យ៉ាងហោចណាស់ចាស់ដូចអារីស្តូតដែរ ដែលបានលើកឡើងថា ខួរក្បាលពណ៌ផ្កាឈូក គឺប្រើអារម្មណ៍ច្រើនជាង ហើយខួរក្បាលពណ៌ខៀវគឺប្រើហេតុផលច្រើនជាង។ ប៉ុន្តែ តើមានភាពខុសគ្នាអ្វីនៃសេចក្ដីទាំងពីរមាននៅព្រះគម្ពីរដែរឬទេ? សំណួរសម្រាប់ថ្ងៃនេះ បានមកពីប្រិយមិត្តអ្នកស្ដាប់ម្នាក់ (ស្ត្រី) ដែលសុំមិនបញ្ចេញឈ្មោះ។
«ជម្រាបសួរលោកគ្រូ! វាហាក់បីដូចជាការនិយាយតៗគ្នានៅក្នុងវប្បធម៌របស់លោកខាងលិចដែលនិយាយថា ស្ត្រីប្រើអារម្មណ៍ហួសហេតុ មិនចេះពិចារណា ឆ្កួត ពិបាកយល់ចិត្ត ហើយស្ទើរតែគ្មានហេតុផលមកជាមួយតែម្ដង។ បុគ្គលិកលក្ខណៈដែលមានហេតុផល មានហេតុផលត្រឹមត្រូវ និងអារម្មណ៍នឹងនរ គឺជាប្រភេទបុគ្គលិកលក្ខណៈដែលមាននៅក្នុងមនុស្សប្រុស។ គួរឲ្យសោកស្ដាយណាស់ ខ្ញុំបានឮការនិយាយដូចគ្នានេះពីបងប្អូនប្រុសៗនៅក្នុងក្រុមជំនុំរបស់ខ្ញុំ។ ជាញឹកញាប់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចនិយាយដោយបង្ហាញពីភាពខកចិត្តចំពោះការនិយាយបំផ្លាញពីអ្នកនិយាយម្នាក់នេះទេ ពីព្រោះការធ្វើបែបនេះបង្ហាញពីភាពងាយប្រតិកម្មហួសហេតុពេករបស់ខ្ញុំ។ តើលោកគ្រូអាចជួយផ្ដល់ជាគ្រោងចំពោះបញ្ហាជាមួយការនិយាយនេះបានទេ? តើគំនិតដែលកែប្រែថ្មីម្ដងទៀតបានលើកឡើងពីរូបថ្លុកនេះបានដោយរបៀបណា? តើលោកគ្រូអាចជួយផ្ដល់ចម្លើយចំពោះបញ្ហាជាមួយអ្នកដែលបាននិយាយពាក្យទាំងនេះបានទេ? តើ ‘ស្ត្រីដែលប្រើអារម្មណ៍’ ជាមួយ ‘បុរសដែលប្រើហេតុផល’ មានភាពខុសគ្នានៃសេចក្ដីទាំងពីរនេះស្របតាមព្រះគម្ពីរដែរឬទេ?
មានរឿងបីយ៉ាង ខ្ញុំនឹងអាចបង្ហាញនៅក្នុងការបង្រៀនថ្ងៃនេះ ដែលខ្ញុំគិតថា ខ្ញុំត្រូវតែនិយាយ។
ការលើកឡើងបែបនេះមិនមែនជារឿងតែមួយដែលជារឿងធំនៅលោកខាងលិចនោះទេ។ និយាយតាមត្រង់ទៅ លុះត្រាតែខ្ញុំជាមនុស្សខ្វាក់ដូចសត្វប្រចៀវ ខ្ញុំមិនរស់នៅក្រោមឥទ្ធិពលសង្គមទេ នោះការនិយាយដែលនាងបានពិពណ៌នានេះគឺជារឿងធំដុំតែម្ដង។
ខ្ញុំចង់មានន័យថា ព័ន្ធកិច្ចដែលខ្ញុំធ្វើការជាមួយ នៅក្រុមជំនុំដែលខ្ញុំបានទៅចូលរួម ការប្រកបគ្នានៅក្នុងក្រុមជំនុំ សន្និបាតដែលខ្ញុំបានចូលរួម—ពួកគេមិនបានគិតបែបនេះទេ។ ពួកគេនៅតែប្រកែកថា រូបថ្លុក ហើយផ្នត់គំនិត—ពោលគឺ ស្ត្រីប្រើអារម្មណ៍ហួសហេតុ គ្មានហេតុផល ឆ្កួត និងពិបាកយល់ចិត្ត ខណៈដែលបុរស គឺជាគំរូនៃការមានហេតុផល និងមានអារម្មណ៍នឹងនរ។ នោះមិនមែនជាការនិយាយតៗគ្នាដែលខ្ញុំរស់នៅជាមួយនោះទេ។ នៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំឈ្មោះ (ប្រើអារម្មណ៍) ប្រពន្ធរបស់ខ្ញុំឈ្មោះ (ប្រើហេតុផល)។ នោះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហារបស់យើងអស់រយៈពេល៤៩ឆ្នាំមកហើយ។
ខ្ញុំមិនគិតថា ការនិយាយតៗគ្នានេះជារឿងធំនៅក្នុងទូរទស្សន៍ និងភាពយន្តទេ។ ផ្ទុយទៅវិញ វាហាក់បីដូចជាសម្រាប់ខ្ញុំ—ជាមួយការបង្ហាញបន្តិច (ប្រហែលជានៅក្នុងការឆ្លើយតបទៅនឹងការនិយាយតៗគ្នាពីការបន្ទាបបន្ថោកស្ត្រី)—ការនិយាយតៗគ្នាភាគច្រើនសព្វថ្ងៃតាមបណ្ដាញសង្គមដែលស្ត្រីមានហេតុផលស្មើគ្នា រហ័សរហួនដូចគ្នា ក្លាហានដូចគ្នា ហិង្សាដូចគ្នាស្មើគ្នា មានប្រៀបខាងផ្លូវភេទដូចគ្នា ខ្លាំងដូចគ្នា មានបាបស្មើនឹងបុរសស្ទើរគ្រប់យ៉ាងផងដែរ។
ខ្ញុំមិនចង់ផ្ដល់ចំណាប់អារម្មណ៍ទៅលើការនិយាយតៗគ្នាទេ អ្នកស្ដាប់បានសុំឲ្យខ្ញុំលើកឡើងនូវរឿងមួយដែលធំនៅក្នុងវប្បធម៌របស់យើង។ ប៉ុន្តែ ប្អូនស្រីបានសួរអំពីការនោះ។ ប្អូនស្រីបានឃើញ ហើយប្អូនស្រីជួបប្រទះ។ វាគឺជាការពិតនៅកន្លែងដែលប្អូនស្រីរស់នៅ ហើយដោយឥតសង្ស័យគឺមានមិនត្រឹមតែលោកខាងលិចនោះទេ ប៉ុន្តែ ប្រហែលជាមានច្រើនទៀតក្រៅពីលោកខាងលិច។
ដូច្នេះ ខ្ញុំត្រូវតែនិយាយអ្វីម្យ៉ាងអំពីការនេះ ហើយខ្ញុំពិតជាចង់និយាយអំពីការនោះណាស់ ជាពិសេសដោយសារប្អូនស្រីបានសួរថា៖ «តើការដែល ស្ត្រីប្រើអារម្មណ៍ និងបុរសប្រើហេតុផល ជាភាពខុសគ្នា ដែលស្របទៅតាមព្រះគម្ពីរមែនឬទេ?»។
ចម្លើយរបស់ខ្ញុំចំពោះសំណួរនេះគឺ៖ «តើនេះគឺជាភាពខុសគ្នាស្របតាមព្រះគម្ពីរមែនទេ?» ទេ! ទេ! នោះគឺមិនភាពខុសគ្នាដែលស្របទៅតាមព្រះគម្ពីរនោះទេ។ ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយថាទេ ខ្ញុំមិនមែនមានន័យថា ចង់សំដៅថា ព្រះគម្ពីរបានបង្កើតស្ត្រី និងបុរសមកជាធម្មតាមានអារម្មណ៍ដូចគ្នានោះទេ។ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីការនោះនៅក្នុងចំណុចទីបីរបស់ខ្ញុំ។
នៅក្នុងកណ្ឌគម្ពីរ១សាំយូអែលជំពូក២៥ នាង អ័ប៊ីកែល ច្បាស់ណាស់ជាស្ត្រីមានចិត្តត្រជាក់ និងមានហេតុផលចំពោះស្តេច ដាវីឌ ជាជាងណាបាល ដែលជាប្តីល្ងង់ខ្លៅរបស់នាង។ ឈ្មោះ ណាបាល មានន័យថា ល្ងីល្ងើ ហើយជាមនុស្សឆេវឆាវប្រើអារម្មណ៍ក្នុងផ្លូវរបស់គាត់ដល់ថ្ងៃស្លាប់។
នៅក្នុងកណ្ឌគម្ពីរពួកចៅហ្វាយជំពូក៤ នាងដេបូរ៉ា បានស្តីបន្ទោសដល់បារ៉ាក ដែលបានប្រព្រឹត្តសេចក្ដីល្ងីល្ងើនៅក្នុងការឆ្លើយតបចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលរៀបនឹងចេញទៅច្បាំងនឹងស៊ីសេរ៉ា។ យ៉ាអែល មានចិត្តត្រជាក់គ្រប់គ្រាន់នៅក្នុងការបញ្ឆោតស៊ីសេរ៉ា ដែលគ្មានការប្រុងប្រយ័ត្នដោយការដាក់ថ្នាំងងុយដេកទៅចានទឹកដោះ ដើម្បីឲ្យនាងអាចយកចំរឹងត្រសាលទម្លុះលលាដ៍ក្បាលរបស់គាត់បាន។
នាងយេសិបិលជាស្ត្រីគ្មានក្ដីមេត្តា ឈ្លាសវៃ ចេះគិតគូរល្អិតល្អន់នៅក្នុងការរៀបចំផែនការបញ្ឆោតមនុស្សសុចរិតដូចជាណាបោត ដើម្បីបន្លំយកចំការទំពាំងបាយជូរ ដើម្បីឲ្យប្ដីដែលមួម៉ៅរបស់នាងឈប់អស់សង្ឃឹមអាណិតខ្លួនឯង ដោយសារតែគាត់មិនអាចយកទ្រព្យសម្បត្តិដ៏តិចតួច ដែលគាត់ចង់បាននោះ។
នាង ម៉ារា ម្ដាយព្រះយេស៊ូវ—ខ្ញុំចូលចិត្តភាពខុសគ្នារវាងនាង ម៉ារា និងហោរា សាការី—នាង ម៉ារា បានសួរទៅកាន់ទេវតានៃព្រះថា៖ «តើការនេះអាចសម្រេចបានយ៉ាងដូចម្ដេចទៅ?» គឺជាចម្លើយ ខណៈដែលសំណួរដែលមានការសង្ស័យរបស់ហោរាសាការីគឺ៖ «អូហ៍ យើងចាស់ពេកហើយនៅក្នុងការមានកូន។ តើការនោះកើតឡើងយ៉ាងដូចម្ដេចទៅ?» នោះជាការល្ងីល្ងើ ពីព្រោះព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងការឆ្លើយតបរបស់គាត់ដែលគ្មានភាពវ័យឆ្លាតរបស់គាត់ទេ។
ដូច្នេះ លោកអ្នកនឹងរកមិនឃើញនូវគំរូដូចគ្នានៅក្នុងព្រះគម្ពីរថា បុរសប្រើហេតុផល ស្ត្រីប្រើអារម្មណ៍នោះទេ។
កន្លែងដែលអ្នកកាត់ស្រាយត្រូវបានរកឃើញការសន្មតនេះនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៣ ត្រង់កន្លែងដែលសាវ័ក ប៉ុលបានពោលថា នាងអេវ៉ាត្រូវបានសាតាំងបោកបញ្ឆោត មិនមែន អ័ដាម ទេ នៅក្នុងការល្បួងនៅសួនច្បារ អេដែន។ អ្នកកាត់ស្រាយបាននិយាយថា៖ «អូហ៍ ហេតុផលនោះគឺដោយសារតែនាងប្រើអារម្មណ៍ ហើយ អ័ដាម ប្រើហេតុផល»។
ខ្ញុំគិតថា ការពន្យល់នោះ—មិននៅក្នុងបរិបទនោះទេ—ថានាងជាម្នាក់ប្រើអារម្មណ៍ ហើយថាលោកអ័ដាមឡូយ ប្រើហេតុផល ហើយគ្រប់យ៉ាងដំណើរតាមការព្រាងទុក គឺជារឿងខ្ជីខ្ជាទាំងស្រុង ហើយមើលរំលងអ្វីដែលសំខាន់ជាងនេះ។ សាតាំងបានដឹងថា ការបង្កើតរបស់ព្រះជាម្ចាស់បានរចនាឡើង ដើម្បីឲ្យបុរសជាអ្នកដឹកនាំ អ្នកការពារនៅក្នុងទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់។
ហេតុដូច្នេះ ពួកគេទាំងពីរនាក់បានបង្ហាញ—ធ្វើឲ្យមានភាពច្បាស់លាស់នៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣:៦—សាតាំងបានចំអកការដឹកនាំរបស់បុរស និងការរចនាឡើងរបស់ព្រះជាម្ចាស់។ វាមិនខ្វល់ពីបុរស ហើយបានផ្ដោតការយកចិត្តទុកដាក់ទាំងអស់ទៅលើស្ត្រី ហើយបានបម្លែង និងរំលំគម្រោងការរបស់ព្រះជាម្ចាស់ដោយបន្សល់ឲ្យមានការធ្លាក់ចុះនៃមនុស្សជាតិទៅក្នុងអំពើបាប។ ហើយពួកគេបានធ្លាក់ចុះជាមួយគ្នា។
លោក អ័ដាម បានដួលចុះទៅក្នុងភាពបរាជ័យ ដើម្បីរៀបចំ និងប្រឈមនឹងខ្មាំងសត្រូវនេះ ហើយស្ត្រីក៏បានដួលចុះក្នុងនាមជាម្នាក់ដែលបានដោះស្រាយដោយផ្ទាល់ចំពោះមេបញ្ឆោត។ ដែលនោះគឺជាអ្វីដែលខ្ញុំគិតថា សាវ័ក ប៉ុល មាននៅក្នុងគំនិតរួចជាស្រេចនៅពេលគាត់បាននិយាយថា នាងត្រូវសាតាំងបោកបញ្ឆោតហើយ មិនមែនជាមនុស្សទេ។ នាងត្រូវបានសាតាំងបោកបញ្ឆោតដោយផ្ទាល់ក្នុងនាមជាអ្នកតំណាង ប៉ុន្តែពួកគេទាំងពីរនាក់សុខចិត្តទទួលយកសេចក្ដីល្បួង។
ដូច្នេះ ចំណុចសំខាន់វាមិនហាក់បីដូចជាសំខាន់ថា ស្ត្រីជាម្នាក់ដែលប្រើអារម្មណ៍បោកបញ្ឆោតបាន ហើយបុរស គឺជាម្នាក់មានហេតុផលឬអត់នោះទេ។ ពួកគេទាំងពីរការពារគ្នាពីមេល្បួង។ ជាជាងនេះទៀត ចំណុចសំខាន់គឺលទ្ធផលដែលបំផ្លិចបំផ្លាញដើរតាមការរចនាឡើងរបស់ព្រះជាម្ចាស់សម្រាប់ភាពជាបុរស និងភាពជាស្ត្រី ដែលបានកំណត់ដោយសារអារក្សសាតាំង ឬដោយសារវប្បធម៌។
នេះគឺជាការសង្កេតទីបីចុងក្រោយរបស់ខ្ញុំ។ យើងត្រូវតែមានការប្រុងប្រយ័ត្ននៅពេលការការពារភាពសមហេតុផលនៃភាពជាស្ត្រី និងភាពសម្បូរដោយការប្រើអារម្មណ៍របស់ភាពជាបុរស នោះយើងមិនធ្លាក់ចូលទៅក្នុងអន្ទាក់នៃការគិតថា នោះគឺជារបៀបមួយដែលយើងអាចមានតម្លៃ សេចក្ដីថ្លៃថ្នូរ និងភាពជាមនុស្សស្មើគ្នា ដោយការមានភាពដូចគ្នាបេះបិទនៃនិន្នាការប្រើអារម្មណ៍ និងភាពដូចគ្នាបេះបិទនៃនិន្នាការប្រើហេតុផលមាននៅក្នុងបុរស និងស្ត្រីទាំងឡាយផងដែរ។
ខ្ញុំមានការសង្ស័យយ៉ាងខ្លាំងថា នោះហើយជាមូលហេតុ ថាមានភាពដូចគ្នាបេះបិទ មានអារម្មណ៍ដូចគ្នា និងមាននិន្នាការប្រើហេតុផលដែលមាននៅក្នុងបុរស និងស្ត្រីទាំងឡាយ។ ខ្ញុំនិយាយថា នេះគឺកាន់តែមានការប្រុងប្រយ័ត្នជាងការធ្វើការក្នុងចិត្តស្របទៅតាមព្រះគម្ពីរ។ ការព្រមានរបស់ខ្ញុំគឺនៅក្នុងការប្រញាប់ការពារសមភាពរបស់យើង យើងសន្និដ្ឋានថា ជាភាពដូចគ្នាជំនួសឲ្យភាពស្មើគ្នានៃគុណតម្លៃខុសគ្នា។
តើជាទូទៅស្ត្រីទាំងឡាយ (សូមសាកល្បងលើចំណុចនេះ) មានការចិញ្ចឹមនិន្នាការ ដែលជាទូទៅបុរសទាំងឡាយមិនមាននោះមែនដែរឬទេ? ហើយថា តើជាទូទៅស្ត្រីទាំងឡាយមានការយល់ចិត្ត ដែលជាទូទៅបុរសមិនមាននោះដែរឬទេ? ហើយថា តើជាទូទៅស្ត្រីទាំងឡាយមានការជាប់ទាក់ទងគ្នានៃការយល់ចិត្ត និងចូលរួម ដែលជាទូទៅបុរសមិនមាននោះដែរឬទេ? ហើយថា តើជាទូទៅស្ត្រីទាំងឡាយបាននាំមកនូវទំនាក់ទំនងនៃការគាំទ្រ និងការព្យាបាលផ្នែកអារម្មណ៍ ដែលជាទូទៅបុរសមិនមាននោះដែរឬទេ?
តើមនុស្សល្ងង់ណា ដែលនិយាយថា នេះគឺជាគុណតម្លៃ មានប្រយោជន៍ មានតម្រូវការតិចជាងនៅក្នុងពិភពលោកតិចជាងភាពសមហេតុផលទូទៅដែលឡូយ ដោយមិនប្រើអារម្មណ៍ដែលបុរសទាំងឡាយមាននោះ?
ដូច្នេះ ខ្ញុំនិយាយម្ដងទៀតថា គ្រាន់តែជាការព្រមាន។ នេះគ្រាន់តែជាការព្រមាន ក្រែងយើងបោះចោលអ្វីៗដែលស្រស់ស្អាត ហើយសំខាន់ ដែលលោកីយ៍ពិតជាត្រូវការពីបុរស និងស្ត្រីទាំងឡាយនៅក្នុងការដែលយើងប្រញាប់សម្លឹងថា បុរស និងស្ត្រីថាមានភាពដូចគ្នាបេះបិទទាំងការប្រើអារម្មណ៍ និងការប្រើហេតុផល។
ខ្ញុំគិតថា មានភាពខុសគ្នាច្រើនរាប់មិនអស់រវាងភាពជាបុរស និងភាពជាស្ត្រីតាមធម្មតាមានដែលព្រះជាម្ចាស់បានរចនាពួកគេឡើង។ យើងមកឆ្ងាយហើយកាន់តែសម្បូរឡើង មិនមែនកាន់តែខ្សត់ទៅនោះទេ។ ខ្ញុំគិតថា យើងត្រូវការធ្វើការជាបន្តបន្ទាប់នៅក្នុងការការពារភាពខុសគ្នាទាំងនេះពីការបន្ទាបបន្ថោក និងបញ្ចុះតម្លៃ ដោយការប្រើពាក្យប្រមាថទាំងឡាយដូចជា ប្រើអារម្មណ៍ហួសហេតុ គ្មានការពិចារណា ឆ្កួត ពិបាកយល់ចិត្ត និងគ្មានហេតុផល។ ផ្នត់គំនិតបន្ទាបបន្ថោកទាំងនេះមិនបានពង្រឹងចក្ខុវិស័យ ដែលព្រះជាម្ចាស់មានសម្រាប់ភាពជាស្ត្រី និងភាពជាបុរសទាំងអស់ទាល់តែសោះ។

រីករាយថ្ងៃបុណ្យណូអែល! យើងនឹងសញ្ជឹងគិតអំពីបុណ្យណូអែលដែលឆ្លុះបញ្ចាំងទៅលើសេចក្ដីសុខសាន្ត និងការថប់បារម្ភ…

ការប្រចណ្ឌល្អ និងការប្រចណ្ឌអាក្រក់នៅក្នុងទំនាក់ទំនងស្នេហាជាប្រធានបទសម្រាប់ថ្ងៃនេះ។ វាមិនមែនជាសំណួរប្លែកនោះទេ…

មិនថាលោកអ្នករស់នៅទីណានោះទេ យើងកំពុងតែអធិស្ឋានថា លោកអ្នកមានថ្ងៃពេញដោយការដឹងគុណដែលផ្ដោតលើព្រះគ្រីស្ទសម្រាប់អស់ទាំងព្រះពរដែល…

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។