Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ដង្វាយមួយភាគក្នុងដប់—ការផ្តល់ដប់ភាគរយនៃប្រាក់ចំណូលរបស់យើងដល់ក្រុមជំនុំ—គឺជាប្រធានបទទូទៅទាក់ទងទៅនឹងសំណួរពិបាកៗសម្រាប់គ្រីស្ទបរិស័ទ។ នៅក្នុងទសវត្សរ៍ដំបូងរបស់យើង វាបានកើតឡើងច្រើន។
ប៉ុន្មានឆ្នាំក្រោយមក យើងត្រឡប់ទៅប្រធានបទថ្ងៃនេះជាមួយនឹងសំណួរ៖ «តើក្រុមជំនុំអាចបង្ខំឲ្យថ្វាយដង្វាយមួយភាគក្នុងដប់បានទេ?» មានសំណួរមកពីបុរសម្នាក់ដែលសុំមិនបង្ហាញឈ្មោះ។ “ជម្រាបសួរ លោកគ្រូចន! តើលោកគ្រូគិតយ៉ាងណាចំពោះការបង្ខំឲ្យថ្វាយដង្វាយមួយភាគដប់? ថ្មីៗនេះ នៅក្នុងក្រុមជំនុំរបស់ខ្ញុំមានការរំពឹងទុកថា អ្នកដឹកនាំក្រុមជំនុំរបស់យើងត្រូវយកមួយភាគដប់នៃប្រាក់ចំណូលរបស់ពួកគេត្រឡប់ទៅក្រុមជំនុំវិញ ដើម្បីបន្តការងារដែលកំពុងមាននៅក្នុងក្រុមជំនុំ។ ខណៈពេលដែលខ្ញុំយល់ពីសារៈសំខាន់នៃការគាំទ្រដល់ក្រុមជំនុំផ្នែកហិរញ្ញវត្ថុ ខ្ញុំបានរកឃើញថា ខ្លួនខ្ញុំមានការខ្វែងគំនិតអំពីវិធីសាស្ត្រដែលត្រូវបានទទួលយកដោយអ្នកដឹកនាំរបស់យើង។ សម្រាប់ខ្ញុំ វាហាក់ដូចជាការបង្ខំបុគ្គលម្នាក់ៗឲ្យថ្វាយដង្វាយមួយភាគដប់អាចផ្ដល់ការលំបាកជាជាងការល្អ។
«ខ្ញុំជឿថា ការថ្វាយបង្គំពិតគឺកើតចេញពីចិត្តនៃការដឹងគុណ និងស្មោះត្រង់ជាជាងកាតព្វកិច្ច (២កូរិនថូស ៩:៧)។ នៅពេលដែលលោក អ័ប្រាហាំ បានថ្វាយដង្វាយមួយភាគដប់របស់គាត់ដល់ព្រះជាម្ចាស់ វាជាការដឹងគុណពិតប្រាកដចំពោះព្រះពររបស់ព្រះ មិនមែនដោយសារតែគាត់ត្រូវបានបង្ខំឲ្យធ្វើដោយមនុស្សម្នាក់ទៀតនោះទេ។ ខ្ញុំបានព្យាយាមពិភាក្សាអំពីបញ្ហានេះជាមួយនឹងអ្នកដឹកនាំរបស់យើង ហើយខណៈពេលដែលមានអ្នកខ្លះទៀតបានព្យាយាមពិភាក្សាអំពីបញ្ហានេះ អ្នកខ្លះច្រានចោលដោយទុកថា វាជាប្រធានបទមិនស័ក្តិសមក្នុងការពិភាក្សា។ តើលោកគ្រូគិតយ៉ាងណាអំពីការបង្ខំឲ្យថ្វាយដង្វាយមួយភាគដប់?
ចម្លើយខ្លីគឺថា ខ្ញុំមិនគិតថា ការដាក់ដង្វាយមួយភាគដប់គឺជាសេចក្ដីតម្រូវក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចជាការតម្រូវឲ្យ «ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ទេ (ម៉ាកុស ១២:៣១)។ ខ្ញុំគិតថា ព្រះគម្ពីរសញ្ញាថ្មីបានលើកការមានចិត្តសប្បុរសរបស់គ្រីស្ទបរិស័ទឲ្យឆ្ពោះទៅរកបុព្វហេតុនៃព្រះគ្រីស្ទនៅលើមូលដ្ឋានថ្មីនៃសេរីភាព ដែលជំរុញដោយសេចក្តីអំណរនៃការឃើញព្រះគ្រីស្ទបានលើកតម្កើង នៅក្នុងជីវិតរបស់មនុស្ស។ ខ្ញុំគិតថា ដង្វាយមួយភាគដប់គឺជាផ្នែកដ៏សំខាន់មួយនៃការថ្វាយដង្វាយរបស់សម្ដេចសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះជាម្ចាស់បានរចនាឡើងសម្រាប់ការផ្គត់ផ្គង់ដល់ពួកសង្ឃ—ជាប្រព័ន្ធមួយដែលលែងមាននៅក្នុងក្រុមជំនុំរបស់គ្រីស្ទបរិស័ទទៀតហើយ។ នោះជាចម្លើយខ្លី។
សំណួរនេះ ជាផ្នែកមួយនៃសំណួរដែលធំជាង ហើយក៏ជាសេចក្ដីបង្គាប់ពីព្រះគម្ពីរសញ្ញាចាស់មកលើព្រះគម្ពីរសញ្ញាថ្មីថា ជាការចងភ្ជាប់ទៅលើអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ។ «កុំឲ្យសម្លាប់មនុស្សឲ្យសោះ» ជាសេចក្ដីបង្គាប់មួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (ចោទិយកថា ២០:១៣)។ ដូច្នេះ កណ្ឌគម្ពីរ ចោទិយកថា ១៤:១០ មានចែងថា «តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ និងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា»។ ដូច្នេះ លោកអ្នកអាចបរិភោគត្រីមានស្រកាបាន តែបរិភោគត្រីអត់ស្រកាពុំបានទេ។ «កុំឲ្យលួចប្លន់ឲ្យសោះ» ជាសេចក្ដីបង្គាប់មួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (និក្ខមនំ ២០:១៥)។ ដូចគ្នាផងដែរ នៅក្នុងកណ្ឌគម្ពីរចោទិយកថា ១៤:២២ មានចែងថា «ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចំការឯង រាល់តែឆ្នាំជាកុំខាន»។
ឥឡូវនេះ មិនមែនគ្រប់ទាំងសេចក្ដីបង្គាប់ទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់នៅតែបន្តទាមទារឲ្យអនុវត្តនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនោះទេ។ ច្បាប់មួយចំនួនហៅថា ច្បាប់សីលធម៌ ដែលត្រូវបានចាក់ឫសនៅក្នុងលក្ខណៈធម្មជាតិរបស់យើង ដូចដែលព្រះបានបង្កើតយើង ហើយក្នុងលក្ខណៈនៃសេចក្តីស្រឡាញ់ និងយុត្តិធម៌របស់ព្រះដែលកំពុងធ្វើការនៅក្នុងជីវិតរបស់យើង។ ហើយច្បាប់មួយចំនួនទៀតគឺគ្រាន់តែជាការបណ្ដោះអាសន្ន ជាផ្នែកមួយនៃភាពជាសង្ឃ ការថ្វាយយញ្ញបូជានៅក្នុងសញ្ញាចាស់ ដែលបានកន្លងផុតទៅបន្ទាប់ពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទក្នុងនាមជាសម្ដេចសង្ឃ និងជាយញ្ញបូជារបស់យើង។
ពីមុនរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាជនជាតិភាគតិចមួយពួក ដែលមានរបបនយោបាយមួយយកចេញពីប្រជាជាតិផ្សេងទៀតជាមួយនឹងការអនុវត្តពិធីបូជារបស់ពួកគេ។ ប៉ុន្តែសព្វថ្ងៃនេះ រាស្ត្ររបស់ព្រះមិនមែនជាជនជាតិភាគតិចទៀតទេ ប៉ុន្តែជារាស្ត្រដែលត្រូវបានបង្កើតឡើងពីគ្រប់ជាតិសាសន៍ ហើយយើងក៏មិនមែនជារបបនយោបាយដែរ ប៉ុន្តែត្រូវបានបង្កប់ដោយនិរទេសចេញទៅនៅក្នុងគ្រប់របបនយោបាយទាំងអស់ ហើយយើងមិនត្រូវបានដកចេញពីពិភពលោកដោយការអនុវត្តពិធីបូជាទេ ប៉ុន្តែដោយភក្តីភាពចំពោះព្រះយេស៊ូវគ្រីស្ទ និងអត្ថន័យខាងសីលធម៌ដែលជាការប្រព្រឹត្តវិធីរបស់ទ្រង់ ក្នុងការសង្គ្រោះយើងតាមរយៈសេចក្តីស្រឡាញ់ និងយុត្តិធម៌។
ខ្ញុំមានហេតុផល៤យ៉ាងសម្រាប់ការគិតថា ដង្វាយមួយភាគដប់ គឺមិនមែនជាសេចក្ដីបង្គាប់ខាងសីលធម៌ ដែលនៅតែទាមទារឲ្យអនុវត្តនោះទេ។
១. ការថ្វាយដង្វាយមួយភាគដប់ ជារបៀបរបស់ព្រះជាម្ចាស់ក្នុងការទ្រទ្រង់ភាពជាសង្ឃរបស់ពួកលេវី។ នៅក្នុងកណ្ឌគម្ពីរ ជនគណនា ១៨:២១ មានចែងថា «ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ»។ ដោយសារតែប្រព័ន្ធនៃកិច្ចការខាងឯពួកលេវីលែងមានទៀត ខ្ញុំគិតថា ការរចនាដែលផ្គត់ផ្គង់ប្រព័ន្ធនោះក៏លែងមានទៀតដែរ។
២. សាវ័ក ប៉ុល បានបង្រៀនថា នៅពេលយើងបានស្លាប់ជាមួយព្រះគ្រីស្ទ ដោយសារសេចក្ដីជំនឿលើការសុគតរបស់ទ្រង់សម្រាប់យើង នោះយើងក៏ស្លាប់ចំពោះក្រឹត្យវិន័យនៅសម័យសញ្ញាចាស់ដែរ ដើម្បីឲ្យយើងអាចរស់នៅតាមរបៀបថ្មី មិនមែនដោយការគោរពប្រតិបត្តិតាមក្រឹត្យវិន័យទេ ប៉ុន្តែដោយសេចក្ដីស្រឡាញ់ដែលជំរុញដោយព្រះវិញ្ញាណ ដែលប្រាប់ដោយអត្ថន័យខាងសីលធម៌នៃរបៀបដែលព្រះបានបង្កើតយើង និងរបៀបដែលដំណឹងល្អសម្រួចយើងវិញ។
«អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ... យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ» (រ៉ូម ៧:៤, ៦)។
ហើយបន្ទាប់មកសាវ័ក ប៉ុល បង្ហាញការនេះយ៉ាងជាក់លាក់នៅក្នុងកណ្ឌគម្ពីរ កូឡូស ២:១៦-២៣ និង កាឡាទី ៤:១០-១១។ គាត់បានលើកឡើងទាំងអស់សង្ឃឹមថា «អ្នករាល់គ្នាកាន់តាមថ្ងៃ ខែ និងរដូវ និងឆ្នាំ!» ហើយមានបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ទាំងអស់នោះ។ អ្នករាល់គ្នាកាន់តាមទាំងអស់។ «ខ្ញុំខ្លាចថា ខ្ញុំអាចនឹងធ្វើការលើអ្នកដោយឥតប្រយោជន៍»។ កុំឲ្យចុះចូលនឹងច្បាប់ស្តីពី «អាហារ និងភេសជ្ជៈ ឬទាក់ទងនឹងពិធីបុណ្យ ឬថ្ងៃចូលវស្សា ឬថ្ងៃសប្ប័ទ។ ទាំងនេះជាស្រមោលនៃអ្វីៗដែលនឹងមកដល់ ប៉ុន្តែរបស់ទាំងនោះជារបស់ព្រះគ្រីស្ទ»។ ឥឡូវនេះ ខ្ញុំគិតថា ការថ្វាយដង្វាយមួយភាគដប់ក៏ត្រូវបានបង្កើតឡើងនៅក្នុងប្រភេទនៃស្រមោលនោះដែរ។
៤. ជាចុងក្រោយ យើងអាចសង្ខេបនូវអ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៣:២៣៖ វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្តីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា នឹងសេចក្តីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង។ នេះគឺជាអ្វីដែលយើងគួរធ្វើ ដោយមិនមើលរំលងចំណុចផ្សេង។ ពេលខ្លះគេប្រើចំណុចនេះជាចំណុចប្រឆាំងទាក់ទងទៅនឹងការថ្វាយដង្វាយ៖ ដោយមិនមើលរំលងចំណុចផ្សេង។ ទ្រង់កំពុងមានបន្ទូលទៅកាន់ពួកផារីស៊ី មុនពេលទ្រង់សុគត និងរស់ឡើងវិញដែលនាំឲ្យមានការផ្លាស់ប្ដូរពិភពលោក។ ពួកគេរស់នៅក្រោមរបបចាស់នៃច្បាប់នៅក្នុងសញ្ញាចាស់។
ការនេះស្រដៀងគ្នាទៅនឹងការដែលព្រះយេស៊ូវមានបន្ទូលប្រាប់សាវ័ករបស់ទ្រង់នៅក្នុងកណ្ឌ ម៉ាថាយ ៥:២៣-២៤ ដើម្បីថ្វាយដង្វាយរបស់ពួកគេនៅព្រះវិហារ ឬក៏ការប្រាប់ដល់មនុស្សកើតឃ្លង់ឲ្យ «ទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញ» (ម៉ាថាយ ៨:៤)។ ទាំងនេះជាសេចក្ដីបង្គាប់ ប៉ុន្តែមិនទាមទារឲ្យនៅធ្វើតាមសេចក្ដីបង្គាប់ទៀតទេ ពីព្រោះសេចក្ដីបង្គាប់ទាំងនេះស្ថិតនៅក្រោមរបបនៃច្បាប់សញ្ញាចាស់។ សេចក្ដីបង្គាប់ទាំងនេះមិនមែនជាសេចក្ដីបង្គាប់ដែលបន្តអនុវត្ត បន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវឡើយ។
ដូច្នេះការសរុបរបស់ខ្ញុំគឺថា វាជាកំហុសឆ្គងមួយសម្រាប់អ្នកដឹកនាំក្រុមជំនុំក្នុងការទាមទារឲ្យមានការថ្វាយដង្វាយមួយភាគដប់ទុកសេចក្ដីតម្រូវសម្រាប់ការដឹកនាំនៅក្នុងក្រុមជំនុំ។ ខ្ញុំតែងតែបានបង្រៀនថា គ្រីស្ទបរិស័ទមានសេរីភាពនៅក្នុងពន្លឺនៃសេចក្ដីសប្បុរសដ៏ថ្លៃថ្លានៃព្រះចំពោះយើងក្នុងព្រះគ្រីស្ទនឹងជំរុញចិត្តគ្រីស្ទបរិស័ទឲ្យថ្វាយលើសពីការថ្វាយដង្វាយមួយភាគដប់ទៅទៀត ប៉ុន្តែវានឹងមិនស្ថិតនៅក្រោមការបង្ខិតបង្ខំឡើយ ពីព្រោះ «ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ» (២កូរិនថូស ៩:៧)។

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។