ខ្ញុំប្រាកដថា មនុស្សជាច្រើនក្នុងចំណោមយើងដែលនៅលីវចង់ប្រើប្រាស់ហេតុផលនេះដោយប្រាជ្ញា—ប៉ុន្តែតើដោយរបៀបណា? តើយើងអាចមានអំណរជាមួយភាពនៅលីវ ដោយមិនខ្ជះខ្ជាយពេលនេះបានយ៉ាងដូចម្ដេច? អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានឃើញថា មានចំណុច១១យ៉ាងដែលគ្រីស្ទបរិស័ទនៅលីវគ្រប់គ្នាគួរតែដឹង៖
ឥឡូវនេះ លោកអ្នកនៅលីវ ហើយពេលខ្លះ លោកអ្នកប្រាថ្នាចង់បានគូស្រករ។
លោកអ្នកប្រាថ្នាចង់រៀបការ ចង់មានកូន និងមានគ្រួសារ។ លោកអ្នកជឿថា ព្រះជាម្ចាស់បានដាក់បំណងប្រាថ្នានេះនៅក្នុងដួងចិត្តរបស់លោកអ្នក ប៉ុន្តែដោយសារហេតុផលមួយចំនួន វាមិនទាន់កើតឡើងនៅឡើយ។ ដូចជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងម្នាក់ដែរ លោកអ្នកនៅតែទូលសូមថា «ឱព្រះអម្ចាស់អើយ! តើដល់កាលណាទៀត?» (ទំនុកតម្កើង ១៣:១)។
តើលោកអ្នកយល់អំពីអារម្មណ៍នេះដែរឬទេ?
ខ្ញុំដល់វ័យម្ភៃជាងហើយ ហើយខ្ញុំក៏នៅលីវពេញមួយជីវិតដែរ។ ខ្ញុំមិនមានចម្លើយទាំងអស់ចំពោះភាពនៅលីវទេ ប៉ុន្តែខ្ញុំដឹងយ៉ាងប្រាកដអំពីការតស៊ូ និងការលំបាក ព្រមទាំងព្រះពរដែលភាពនៅលីវបាននាំមកដែរ។ ផ្លូវនោះអាចមានការឈឺចាប់ ប៉ុន្តែវាមិនចាំបាច់ថាយើងមិនមានអំណរនោះទេ។
ខ្ញុំប្រាកដថា មនុស្សជាច្រើនក្នុងចំណោមយើងដែលនៅលីវចង់ប្រើប្រាស់ហេតុផលនេះដោយប្រាជ្ញា—ប៉ុន្តែតើដោយរបៀបណា? តើយើងអាចមានអំណរជាមួយភាពនៅលីវ ដោយមិនខ្ជះខ្ជាយពេលនេះបានយ៉ាងដូចម្ដេច?
អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានឃើញថា មានចំណុច១១យ៉ាងដែលគ្រីស្ទបរិស័ទនៅលីវគ្រប់គ្នាគួរតែដឹង៖
១. ចូរសម្លឹងមើលទៅឯព្រះយេស៊ូវ។ ការរីកចម្រើនក្នុងភាពនៅលីវកើតឡើងបានដោយការដែលលោកអ្នកត្រូវសម្លឹងមើលទៅកាន់អង្គមួយ ដែលទ្រង់គ្មានបាបទាល់តែសោះ។ ចូរសម្លឹងមើលទៅឯព្រះយេស៊ូវដែលទ្រង់ជាប្រភពនៃអំណរ ក្ដីសង្ឃឹម គោលបំណង និងអត្ថន័យរបស់លោកអ្នក។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចប្រទាននូវអ្វីដែលលោកអ្នកចង់បាន និងអ្វីដែលលោកអ្នកពិតជាត្រូវការ។
២. ត្រូវដឹងពីអ្វីដែលជាការថ្វាយបង្គំរូបព្រះនៅក្នុងចិត្តរបស់លោកអ្នក។ ការមានមនុស្សសំខាន់មួយគឺជារឿងល្អ ប៉ុន្តែវាជារឿងមិនល្អនៅពេលដែលលោកអ្នកប្រែក្លាយគាត់ទៅជារូបព្រះ។ ការដែលលោកអ្នកយកអ្វីៗផ្សេងទៀតសំខាន់ជាងព្រះគឺជាការថ្វាយបង្គំរូបព្រះ ហើយខ្ញុំក៏ឃើញគ្រីស្ទបរិស័ទជាច្រើនបានយកមិត្តប្រុស ឬមិត្តស្រីរបស់គាត់សំខាន់ជាងព្រះ នៅពេលពួកគេចាប់ផ្ដើមចែចង់គ្នា។ ចូរពិនិត្យមើលដួងចិត្តរបស់លោកអ្នកឥឡូវនេះ ដើម្បីឲ្យលោកអ្នកអាចជៀសផុតពីគ្រោះថ្នាក់នៅពេលក្រោយ។ តើបំណងប្រាថ្នារបស់លោកអ្នកចង់នៅជាមួយនរណាម្នាក់ជាការដែលមានសុខភាពល្អក្នុងទំនាក់ទំនង ឬជាការថ្វាយបង្គំរូបព្រះ?
៣. ចូរការពារដួងចិត្តរបស់លោកអ្នក។ ព្រះគម្ពីរបានប្រាប់យើងឲ្យការពារដួងចិត្ត មិនមែនធ្វើតាមដួងចិត្តរបស់យើងនោះទេ។ ចូរការពារដួងចិត្តរបស់លោកអ្នកឲ្យបានគង់វង្សចេញពីការស្រឡាញ់លោកីយ៍ រូបព្រះ និងបំណងប្រាថ្នាដែលចង់បានប្ដី ឬប្រពន្ធខ្លាំងពេក ប៉ុន្តែលោកអ្នកអាចនៅបើកចំហចិត្តចំពោះអស់អ្នកណាដែលព្រះអម្ចាស់មានសម្រាប់ជីវិតរបស់លោកអ្នក សូម្បីតែឥឡូវនេះក៏ដោយ។ ដូច្នេះ សូមការពារដួងចិត្តរបស់លោកអ្នក ប៉ុន្តែសូមកុំបិទភ្នែកឡើយ។
៤. ចូរបង្រៀនខ្លួនឯងឲ្យចេះកោតខ្លាចព្រះ។ ឥឡូវនេះ ការនៅលីវរបស់លោកអ្នកប្រហែលជាពេលវេលាដែលនាំឲ្យលោកអ្នកមានពេលទំនេរច្រើនជាងពេលផ្សេងៗទៀតនៅក្នុងរដូវកាលនៃជីវិតរបស់លោកអ្នក។ សូមកុំខ្ជះខ្ជាយពេលនេះឡើយ។ ផ្ទុយទៅវិញ ចូរប្រើវាដោយប្រាជ្ញាដោយចំណាយពេលដោយចេតនាក្នុងការអានព្រះគម្ពីរ និងអធិស្ឋាន បម្រើនៅក្នុងក្រុមជំនុំ និងសហគមន៍របស់លោកអ្នក រីកចម្រើននៅក្នុងការងាររបស់លោកអ្នក រៀនវិជ្ជាជីវៈថ្មីៗ អានសៀវភៅ ការបង្កើតទំនាក់ទំនងមិត្តភាពដែលមានសុខភាពល្អ ក៏ដូចជាការចេញទៅបម្រើបេសកកម្មក្រៅប្រទេសផងដែរ។ លោកអ្នកនឹងនៅតែអាចធ្វើការទាំងនោះបាន ប្រសិនបើលោកអ្នករៀបការរួចហើយ ប៉ុន្តែលោកអ្នកនឹងមិនអាចមានពេលបត់បែនបានដូចដែលនៅលីវឥឡូវនេះទេ។ ដូច្នេះ ចូរប្រើពេលនេះដោយប្រាជ្ញាចុះ។
៥. ត្រូវដឹងពីភាពរអ៊ូរទាំ។ ការរអ៊ូរទាំមិនមែនសុខៗនឹងនាំឲ្យយើងមានព្រះរាជបុត្រដ៏ស្រស់សង្ហាមួយអង្គ (ឬក្នុងករណីរបស់ខ្ញុំ ព្រះនាង ចាស្មីន) នៅខាងយើងនោះទេ។ បន្ថែមពីនេះទៀត ការរអ៊ូរទាំនឹងនាំយើងទៅរកភាពល្វីងជូរចត់ ដែលនោះមិនមែនជាការដែលគួរឲ្យទាក់ទាញនោះទេ។ ជាជាងរអ៊ូរទាំអំពីការដែលលោកអ្នកនៅលីវ ហើយប្រាថ្នាថាខ្លួនមានគូ ចូរបង្កើតទម្លាប់ ដើម្បីរម្លឹកឡើងវិញអំពីព្រះពររបស់ព្រះអម្ចាស់ដែលទ្រង់បានប្រទានដល់លោកអ្នក ដែលតាមពិតទៅលោកអ្នកមិនសមនឹងទទួលបានអ្វីទេ។
៦. សូមធ្វើបញ្ជីសម្រាប់លោកអ្នកផ្ទាល់ មិនមែនសម្រាប់ប្ដី/ប្រពន្ធទេ។ ជាជាងធ្វើបញ្ជីអំពីអ្វីដែលលោកអ្នកចង់បានពីប្ដី/ប្រពន្ធ ចូរធ្វើបញ្ជីអំពីបុគ្គលដែលលោកអ្នកត្រូវក្លាយជាក្នុងនាមជាប្ដី/ប្រពន្ធវិញ។ និយាយម៉្យាងទៀត សូមកុំផ្ដោតលើការស្វែងរកមនុស្សដែលត្រឹមត្រូវឡើយ៖ តែត្រូវផ្ដោតលើបុគ្គលដែលលោកអ្នកត្រូវក្លាយជាវិញ។ ប្រភេទមនុស្សដែលលោកអ្នកប្រាថ្នាចង់បានពេលលោកអ្នកនៅអាយុ២០ឆ្នាំទំនងជាមិនមែនជាប្រភេទមនុស្សដែលលោកអ្នកត្រូវការមានពេលអាយុខ្ទង់៥០ឆ្នាំនោះទេ។
៧. សូមកុំដាក់សេចក្ដីសង្ឃឹមចុងក្រោយរបស់លោកអ្នកនៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ប្រសិនបើលោកអ្នកមានបំណងប្រាថ្នាយ៉ាងជ្រាលជ្រៅក្នុងការរៀបការ នោះនឹងមានថ្ងៃមួយដែលលោកអ្នកនឹងទំនងជាបានរៀបការ...ឬក៏មិនបានរៀបការក៏អាចថាបាន។ ថ្ងៃដ៏ពិសេសនៅថ្ងៃរៀបការ រាត្រីក្រេបទឹកឃ្មុំ និងគ្រួសារដែលលោកអ្នកចង់បានទៅថ្ងៃខាងមុខសម្រាប់ជីវិតរបស់លោកអ្នកទំនងជាអាចនឹងមកដល់...ឬក៏មិនអាចមកដល់ផងដែរ។ លោកអ្នកមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះលោកអ្នកទេ ដូច្នេះចូរទុកឲ្យវានៅតែឯងចុះ។ ផ្ទុយពីការដាក់សេចក្ដីសង្ឃឹមចុងក្រោយនៅក្នុងប្ដី/ប្រពន្ធរបស់លោកអ្នក សូមដាក់សេចក្ដីសង្ឃឹមចុងក្រោយរបស់លោកអ្នកនៅក្នុងជីវិតដ៏ល្អឥតខ្ចោះ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះរបស់យើងចុះ។
៨. ចូរចាំថា លោកអ្នកនៅក្នុងពេលមួយនេះគឺសម្រាប់ហេតុផលណាមួយ។ ដូចដែលលោក ស៊ី. អេស. លូវីស (C.S. Lewis) បានលើកឡើងពេញដោយប្រាជ្ញាថា «ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យនរណាម្នាក់រង់ចាំនោះទេ លុះត្រាតែព្រះអង្គទតឃើញថា វាជាការល្អសម្រាប់ឲ្យពួកគេក្នុងការរង់ចាំ»។ លោកអ្នកមិនបានរង់ចាំដោយចៃដន្យនោះទេ។ ភាពនៅលីវរបស់លោកអ្នកមិនមែនជារបៀបរបស់ព្រះអង្គក្នុងការបង្អត់លោកអ្នកនោះទេ ប៉ុន្តែវាជារបៀបដែលព្រះអង្គផ្លាស់ប្រែលោកអ្នកវិញ។ អ្នកបម្រើដែលរងទុក្ខដែលជាព្រះយេស៊ូវក៏នៅលីវ ហើយព្រះជាម្ចាស់កំពុងប្រើប្រាស់ពេលនេះ ដើម្បីធ្វើឲ្យលោកអ្នកកាន់តែដូចព្រះអង្គថែមទៀត។
៩. កុំបំផ្លើសទំនាក់ទំនងស្នេហារបស់លោកអ្នកខាងឯវិញ្ញាណហួសហេតុពេក។ យើងដែលជាគ្រីស្ទបរិស័ទមានភាពឆ្គាំឆ្គងជាខ្លាំងជាមួយនឹងប្រឹក្សាអំពីការមានទំនាក់ទំនងជាមួយគ្នា។ ប្រសិនបើលោកអ្នកស្វែងរកនរណាម្នាក់ដែលស្រឡាញ់ព្រះយេស៊ូវ និងក្រុមជំនុំរបស់ទ្រង់ ហើយលោកអ្នកចាប់អារម្មណ៍នឹងគាត់—ហើយគាត់ក៏ពិតជាចាប់អារម្មណ៍លោកអ្នកដែរ—ហើយមិត្តភក្ដិ និងគ្រួសាររបស់លោកអ្នកគិតថា ទំនាក់ទំនងនោះជាការល្អ នោះតើលោកអ្នកនៅចាំអីទៀត?
១០. ស្វែងរកការផ្ដល់យោបល់ឲ្យបានទៀតទាត់។ សូមស្វែងរកការប្រឹក្សាយោបល់ និងប្រាជ្ញាពីគ្រីស្ទបរិស័ទផ្សេងទៀតដែលរៀបការរួចហើយ។ សូមសួរសំណួរពិបាកៗ។ ចូរអនុញ្ញាតឲ្យពួកគាត់និយាយមកកាន់ជីវិតរបស់លោកអ្នក ដើម្បីជួយលោកអ្នកឲ្យរីកចម្រើនក្នុងនាមជាគ្រីស្ទបរិស័ទនៅលីវ និងដូចជាម្នាក់ដែលហៀបនឹងបានរៀបការ។ ចូរសូមឲ្យអ្នកដទៃជួយមើលថែលោកអ្នក និងចង្អុលបង្ហាញពីចំណុចខ្វាក់របស់លោកអ្នកដែលខ្លួនមើលមិនឃើញ។ ត្រូវចេះឲ្យអ្នកផ្សេងអាចបង្ហាត់បង្រៀនលោកអ្នកបាន។ សរុបមក ចូរសូមប្រាជ្ញាពីគ្នីគ្នាគ្រីស្ទបរិស័ទផ្សេងដែលមានប្រាជ្ញាក្នុងការជួយឲ្យលោកអ្នករីកចម្រើនឡើងនៅក្នុងអំឡុងពេលនៅលីវនេះ ហើយជួយយើងឲ្យចេះរៀបចំសម្រាប់ជីវិតអាពាហ៍ពិពាហ៍នៅខាងមុខផងដែរ។
១១. ចូរទុកចិត្តព្រះជាម្ចាស់។ ចំណុចនេះស្ដាប់ទៅហាក់បីដូចជានិយាយដដែលៗ ប៉ុន្តែយើងទាំងអស់គ្នាអាចប្រើប្រាស់ជាការរម្លឹកបានផងដែរ។ ជាញឹកញាប់ យើងតែងតែភ្លេចចំណុចនេះ ដូច្នេះយើងត្រូវការការរម្លឹកជាប្រចាំដូចគ្នា។ មិត្តអ្នកអានអើយ! ព្រះជាម្ចាស់ជ្រាប់យ៉ាងច្បាស់អំពីអ្វីដែលព្រះអង្គកំពុងតែធ្វើ។ តាមពិត បំណងប្រាថ្នារបស់លោកអ្នកសម្រាប់ជីវិតអាពាហ៍ពិពាហ៍មិនមែនជាការបន្ទាប់បន្សំនោះទេ។ តើព្រះមិនបានជ្រាបអំពីអនាគតរបស់លោកអ្នកហើយទេឬអី? តើព្រះអង្គមិនបានធ្វើគ្រប់ការទាំងអស់នៅក្នុងជីវិតរបស់លោកអ្នកសម្រាប់សេចក្ដីល្អដល់លោកអ្នក និងសម្រាប់ជាសិរីល្អដល់ទ្រង់ទេឬអី? តើពេលវេលារបស់ព្រះអង្គមិនល្អឥតខ្ចោះទេឬអី? ចូរទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ហើយថាបំណងព្រះហឫទ័យរបស់ព្រះអង្គនឹងកើតមានឡើង នៅក្នុងជីវិតរបស់លោកអ្នកជាមិនខាន។
ពេលវេលានៃភាពនៅលីវរបស់លោកអ្នកទំនងជាពេលវេលានៃការរង់ចាំ ប៉ុន្តែលោកអ្នកមិនត្រូវការប្រើពេលនេះជាការឥតប្រយោជន៍នោះទេ។ អ្នកនៅលីវជាច្រើនមានការបាក់ទឹកចិត្ត និងអស់សង្ឃឹម ប៉ុន្តែមិត្តអ្នកអានអើយ វាមិនត្រូវការជាបែបនេះនោះទេ។ មានអំណរជាច្រើន មានកំណប់ទ្រព្យ មានប្រាជ្ញា ការចងចាំល្អៗ និងបទពិសោធន៍ជាច្រើនដែលយើងអាចមានបាននៅពេលនោះ។ ដូច្នេះ សូមកុំឲ្យពេលវេលានេះក្លាយទៅជាឥតប្រយោជន៍ឡើយ ប៉ុន្តែចូរប្រើវាឲ្យបានល្អសម្រាប់អ្វីដែលនឹងមាននៅអស់កល្ប ពីព្រោះដូចដែលលោក ស៊ី. ធី ស្តាដន៍ (C.T. Studd) បានធ្លាប់លើកឡើងថា «ជីវិតដ៏ខ្លីមួយនេះនឹងកន្លងផុតបាត់ទៅ ប៉ុន្តែនូវរាល់អ្វីៗដែលយើងធ្វើសម្រាប់ព្រះគ្រីស្ទនឹងបន្តគង់នៅ»។

ការថ្វាយបង្គំថ្ងៃអាទិត្យគឺសម្រាប់គ្រីស្ទបរិស័ទ។ ហើយគ្រីស្ទបរិស័ទទាំងនោះគួរតែមានអារម្មណ៍ប៉ះពាល់ចំពោះការថ្វាយបង្គំរបស់អ្នក។ ពួកគេគួរតែមានអារម្មណ៍ថា ពួកគេកំពុងទទួលបានអ្វីមួយនៅក្នុងព្រះវិហារដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍។ សូមឲ្យពួកគេទាំងអតិសេដ្ឋភាព និងបង្កើយភាព។

វាជារឿងត្រូវបានដឹងយ៉ាងទូលំទូលាយនៅក្នុងចំណោមគ្រីស្ទបរិស័ទ ថាការទទួលពិធីលៀងព្រះអម្ចាស់គួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់...

យើងក៏បានជឿសូម្បីតែផ្នែកមួយនៃដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ យើងគិតថា ដោយសារយើងបានដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទ នោះយើងសមនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ ជោគជ័យ លុយកាក់ និងអ្វីៗទាំងអស់ដែលចិត្តយើងប្រាថ្នាចង់បាន។ ប៉ុន្តែ យើងមិនអាចបាននោះទេ។ វាជាការពិតដែរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់កូនៗរបស់ទ្រង់ ដោយឲ្យអំណោយទានល្អៗ។ ប៉ុន្តែ ចំណុចស្នូលនៃដំណឹងល្អគឺថា យើងមកព្រះយេស៊ូវ ដើម្បីទទួលបានព្រះយេស៊ូវ មិនមែនរបស់របរផ្សេងៗទ្រង់នោះទេ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។