ការថ្វាយបង្គំថ្ងៃអាទិត្យគឺសម្រាប់គ្រីស្ទបរិស័ទ។ ហើយគ្រីស្ទបរិស័ទទាំងនោះគួរតែមានអារម្មណ៍ប៉ះពាល់ចំពោះការថ្វាយបង្គំរបស់អ្នក។ ពួកគេគួរតែមានអារម្មណ៍ថា ពួកគេកំពុងទទួលបានអ្វីមួយនៅក្នុងព្រះវិហារដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍។ សូមឲ្យពួកគេទាំងអតិសេដ្ឋភាព និងបង្កើយភាព។

អ្នកមិនចាំបាច់ចំណាយពេលច្រើនជាមួយខ្ញុំដើម្បីដឹងថា ខ្ញុំស្រឡាញ់ក្រុមជំនុំក្នុងតំបន់នោះទេ។ ខ្ញុំជឿអស់ពីចិត្តលើតម្លៃដែលមិនអាចជំនួសបាននៃការថ្វាយបង្គំរួមគ្នា។ ដោយមិនគិតពីកន្លែងដែលអ្នកថ្វាយបង្គំ (អារីហ្សូណា ឬអាហ្រ្វិក) ឬជាមួយអ្នកដែលអ្នកថ្វាយបង្គំ (ប្រេសប៊ីធើរៀន ឬបាទីស្ទ) ធាតុផ្សំពីរត្រូវតែមានវត្តមាននៅក្នុងការថ្វាយបង្គំនីមួយៗ៖ អតិសេដ្ឋភាព និងបង្កើយភាព។
ពាក្យពិបាក ខ្ញុំដឹង។ ប៉ុន្តែ ត្រូវទ្រាំជាមួយខ្ញុំបន្តិច។ ការនេះអាចជួយអ្នកនៅពេលអ្នកពិចារណា អំពីការថ្វាយបង្គំនៅព្រះវិហាររបស់អ្នក។
ព្រះទ្រង់គឺជាព្រះដែលមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយ។ នៅពេលដែលទេវវិទូបរិយាយអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងការបង្កើតរបស់ទ្រង់ពាក្យទាំងនេះត្រូវបានប្រើញឹកញាប់ជាងគេ ទោះបីជាមិនមានការមូលមតិគ្នាអំពីរបៀបដែលពាក្យទាំងនេះត្រូវបានកំណត់ក៏ដោយ។ អតិសេដ្ឋភាពសំដៅលើព្រះចេស្ដា និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ចំណែកភាពនៅជិតបង្កើយនៃព្រះសំដៅលើភាពគង់នៅជិត និងវត្តមានគង់នៅរបស់ព្រះ។1 អតិសេដ្ឋភាពមានន័យថា ព្រះពិតជាធំ ហើយបរិសុទ្ធ និងម៉ឺងម៉ាត់។ ភាពនៅជិតបង្កើយនៃព្រះមានន័យថា ព្រះមានការផ្សារភ្ជាប់ទំនាក់ទំនង ភាពកក់ក្ដៅ និងអាណិតអាសូរ។ អតិសេដ្ឋភាពសង្កត់ធ្ងន់ថា ព្រះជាព្រះដាច់ដោយឡែកថា ទ្រង់ជាព្រះដែលមានអធិបតេយ្យនៃសកលលោក ជាព្រះដែលគ្រប់គ្រង និងសោយរាជ្យលើគ្រប់ការបង្កបង្កើតទាំងអស់ ជាព្រះដែលគ្មានគូប្រជែង ឬប្រៀបស្មើ។ ទ្រង់ជាភ្លើងដ៏វិសុទ្ធដោយចិត្តខ្នះខ្នែងបរិសុទ្ធចំពោះសិរីល្អរបស់ទ្រង់។ ម្យ៉ាងវិញទៀត ភាពនៅជិតបង្កើយនៃទ្រង់ឆ្លុះបញ្ចាំងពីលក្ខណសម្បត្តិរបស់ព្រះនៃសេចក្ដីស្រឡាញ់ អត់ធ្មត់ និងសេចក្ដីសប្បុរស។ ចំណុចទាំងនោះរម្លឹកយើងថា ព្រះទ្រង់អត់ទោស ហើយមាននូវឯកជនភាព និងអាចចូលទៅរកទ្រង់បាន។ ព្រះទ្រង់គឺជាព្រះដែលមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយ។
ការថ្វាយបង្គំរបស់យើងគួរតែឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ទ្រង់។ ម៉្យាងទៀត នៅពេលយើងអានព្រះគម្ពីរ អធិស្ឋាន ធ្វើពិធីលាងព្រះអម្ចាស់ និងប្រកាសព័ត៌មាននានា នោះយើងគួរតែបង្ហាញអំពីការមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយតាមរយៈកម្មវិធីថ្វាយបង្គំនេះ។
ភាពខ្វះចន្លោះកើតឡើងនៅពេលដែលការថ្វាយបង្គំឆ្លុះបញ្ចាំងខ្លាំងពេកពីជ្រុងតែម្ខាងៗ ឬនៅពេលដែលពួកគេឆ្លុះបញ្ចាំងតែលក្ខណៈបុគ្គលណាមួយប៉ុណ្ណោះ (ឧ. នៅពេលដែលពួកគេគ្រាន់តែជាអតិសេដ្ឋភាព ឬមានតែភាពនៅជិតបង្កើយ
ការថ្វាយបង្គំដែលឆ្លុះបញ្ចាំងតែភាពនៅជិតបង្កើយរបស់ព្រះគឺមានភាពមិនស៊ីជម្រៅ។ តន្ត្រីអាចហាក់ដូចជាផលិតកម្មមួយ ដែលមានសេចក្ដីប្រកាសព័ត៌មានគ្រប់បែបយ៉ាង គ្រូអធិប្បាយមិនដែលនិយាយអំពីអំពើបាប ឬសេចក្ដីក្រោធទេ ហើយការថ្វាយបង្គំមានភាពទោរទន់ទៅលើអ្នកដឹកនាំ និងសហគមន៍ជាជាងទៅលើព្រះបន្ទូល។ គេបង្កើតឡើងដោយផ្ដោតលើការឈោងចាប់អ្នកមិនជឿ ហើយនិងអ្នកមានមន្ទិល គោលដៅចម្បងគឺផ្ដោតទៅលើកំណើននៃបរិមាណនៃតួលេខ។ អ្វីគ្រប់យ៉ាងអំពីវេនកម្មថ្វាយបង្គំ គឺមានភាពងាយស្រួល អាចផ្សារភ្ជាប់ទំនាក់ទំនងបាន និងកក់ក្ដៅសម្រាប់អ្នកមិនជឿ។
ការថ្វាយបង្គំដែលពឹងផ្អែកលើការហួសហេតុពេកលើអតិសេដ្ឋភាពហាក់ដូចមិនអាចចូលបាន។ ស្ថាបត្យកម្មនៃអគារធ្វើឲ្យអ្នកភ័យសឹងតែមិនចង់មើលវា។ ក្នុងពេលថ្វាយបង្គំ អ្នកក្រោកឈរអង្គុយច្រើនដង ហើយមិនច្បាស់ថាមកពីមូលហេតុអ្វីនោះទេ។ លោកអ្នកមិនហ៊ាននិយាយជាមួយអ្នកជិតខាងរបស់អ្នក ព្រោះលោកអ្នកអាចនឹងមានបញ្ហា។ អ្វីគ្រប់យ៉ាង គឺងងឹត ក្រៀមក្រំ ធ្លាក់ទឹកចិត្ត។ មិនមានសេចក្ដីរីករាយនៅក្នុងបន្ទប់ទេ។ អ្នកដើរចេញពីការថ្វាយបង្គំដោយមានអារម្មណ៍ហត់នឿយ និងមានកំហុស។
វេនថ្វាយបង្គំទាំងពីរប្រភេទនេះ ខ្ញុំគិតថាបរាជ័យក្នុងការធ្វើឲ្យសមតុល្យត្រឹមត្រូវរវាងអតិសេដ្ឋភាព និងបង្កើយភាព។ នៅពេលដែលអសកម្មពេក យើងមិនឆ្លុះបញ្ចាំងពីភាពបរិសុទ្ធរបស់ព្រះទេ។ ពេលដែលហួសហេតុពេកយើងធ្វើឲ្យព្រះហាក់ដូចជាមិនចូលទៅជិតបាន។ អតិសេដ្ឋភាព និងបង្កើយភាព យើងត្រូវការទាំងពីរ។
តើការថ្វាយបង្គំបែបណាដែលឆ្លុះបញ្ចាំងពីអតិសេដ្ឋភាព និងបង្កើយភាពរបស់ព្រះ? «វាអាស្រ័យ» គឺជាចម្លើយដ៏ល្អបំផុត។ ខ្ញុំមិនអាចផ្ដល់ឧទាហរណ៍មួយដែលត្រូវចំគ្រប់សាច់រឿងនោះទេ ព្រោះគ្មានឧទាហរណ៍បែបនោះទេ។ ជាការពិតណាស់ មានរឿងមួយចំនួនដែលគ្រីស្ទបរិស័ទគួរធ្វើនៅពេលយើងជួបជុំគ្នា (ឧ. អានព្រះគម្ពីរ ប្រកាសព្រះបន្ទូល អធិស្ឋាន ទទួលពិធីបង្ហូរព្រះគុណ។ល។) ប៉ុន្តែនៅមានគោលការណ៍សេរីមួយចំនួនក្នុងការរៀបចំលំដាប់លំដោយនៃកម្មវិធីថ្វាយបង្គំ។ ការថ្វាយបង្គំនៅព្រះវិហាររបស់អ្នកនឹងអាស្រ័យលើទីតាំងភូមិសាស្ត្រ ភាពពាក់ព័ន្ធនៃនិកាយ វប្បធម៌នៃព្រះវិហារ និងកត្តាជាច្រើនទៀត។ អ្នកអាចប្រៀបធៀបលំដាប់លំដោយពីរផ្សេងគ្នា ឲ្យតទល់នឹងគ្នា ហើយនៅតែមានភាពចម្រូងចម្រាស់រវាងអតិសេដ្ឋភាព ហើយនិងបង្កើយភាពទាំងពីរនេះដដែល។ វាមិនមែនត្រឹមតែអំពីការបន្ថែមការអានដែលឆ្លើយតបមួយ ឬពីនោះទេ ប៉ុន្តែជាការធានាថា ការថ្វាយបង្គំនេះឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវអ្វីដែលព្រះមាន។
កុំគ្រាន់តែទទួលយករបៀបរបបការវេនថ្វាយបង្គំពីព្រះវិហារផ្សេងទៀតដោយមិនសមរម្យ។ ផ្នែកមួយនៃព័ន្ធកិច្ចបម្រើរបស់អ្នកគឺដើម្បីយល់ពីមនុស្សនៅក្នុងក្រុមជំនុំរបស់អ្នក ហើយបម្រើពួកគេតាមមធ្យោបាយដែលនឹងទៅដល់ពួកគេ។ មិនមែនរាល់វេននៃថ្វាយបង្គំទាំងអស់ត្រូវតែមើលទៅដូចគ្នាទៅនឹងគំរូនៃភាពស្មោះត្រង់ជាគំរូនោះទេ។
ការថ្វាយបង្គំថ្ងៃអាទិត្យគឺសម្រាប់គ្រីស្ទបរិស័ទ។ ហើយគ្រីស្ទបរិស័ទទាំងនោះគួរតែមានអារម្មណ៍ប៉ះពាល់ចំពោះការថ្វាយបង្គំរបស់អ្នក។ ពួកគេគួរតែមានអារម្មណ៍ថា ពួកគេកំពុងទទួលបានអ្វីមួយនៅក្នុងព្រះវិហារដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍។ សូមឲ្យពួកគេទាំងអតិសេដ្ឋភាព និងបង្កើយភាព។
*មិត្តភក្តិគ្រូគង្វាលម្នាក់របស់ខ្ញុំបានលើកឡើងអំពីគំនិតនៃអតិសេដ្ឋភាព និងបង្កើយភាពក្នុងការសន្ទនាមួយកាលពីរបីឆ្នាំមុន ហើយគំនិតនោះបានបំផុសគំនិតមួយផ្នែកនេះ។ ដូចគ្នានេះផងដែរ ការសន្ទនាជាមួយអ្នកណែនាំរបស់ខ្ញុំពីការអានសៀវភៅ «ទ្រឹស្ដីរិះគន់តាមរយៈព្រះគម្ពីរ» (Biblical Critical Theory) របស់លោក គ្រិស្តុភើ វ៉តឃីន (Christoper Watkins) បានជួយផ្ដល់ការបំផុសគំនិតសម្រាប់អត្ថបទនេះ។

វាជារឿងត្រូវបានដឹងយ៉ាងទូលំទូលាយនៅក្នុងចំណោមគ្រីស្ទបរិស័ទ ថាការទទួលពិធីលៀងព្រះអម្ចាស់គួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់...

ខ្ញុំមិនមានន័យថា នេះជាការហៅនរណាមកឯអាសនា ឬក៏អញ្ជើញនរណាម្នាក់ឲ្យមកខាងមុខ ដើម្បីអធិស្ឋានយាងព្រះអង្គឲ្យចូលក្នុងចិត្តរបស់គេនោះទេ (ទោះបីជាក្នុងបរិបទខ្លះ គេធ្វើក៏ដោយ) តែផ្ទុយទៅវិញ នេះគឺជាការជំរុញអ្នកស្តាប់បើកចិត្តជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយទុកចិត្តថា ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៃការបង្កើតជាថ្មី នៅក្នុងចិត្តរបស់បុគ្គលនោះជាមិនខាន (ឬនៅក្នុងចិត្តរបស់មនុស្សជាច្រើន) ប្រសិនបើទ្រង់សព្វព្រះហឫទ័យធ្វើដូច្នោះ។

នៅក្នុងសៀវភៅ «ធ្វើម្ដងទៀត» (Reset) លោក ដាវីឌ មើរេ (David Murray) បានលើកឡើងអំពីអតីតសិស្សរបស់គាត់ម្នាក់ ដែលចូលចិត្តរៀបចំមេរៀនអធិប្បាយរបស់គាត់ទាល់តែល្អឥតខ្ចោះទើបឈប់ថា «យុវជនវ័យក្មេងនៃសាលាព្រះគម្ពីររបស់ខ្ញុំម្នាក់ គាត់មិនដែលចំណាយពេលតិចជាងសាមសិបម៉ោង ដើម្បីរៀបចំមេរៀនអធិប្បាយរបស់គាត់នោះទេ ដោយថែមថយ ថែមថយទាល់តែថាវា “ល្អឥតខ្ចោះ” នោះទើបឈប់»។ លោក មើរ៉េ បានបន្តប្រាប់ទៀតថា «មិនមានអ្វីចម្លែកទេ ព្រោះបានតែមួយឆ្នាំប៉ុណ្ណោះ យុវជនម្នាក់នោះក៏លាឈប់ ហើយរត់ចោលព័ន្ធកិច្ចបាត់»។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។