The Morning Star of the Reformation
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
គេបានហៅ លោក ចន វែកក្លេវ ថាជា «ផ្កាយព្រឹកនៃចលនាកែទម្រង់» ។ តាមពិតទៅ ផ្កាយព្រឹកនោះមិនមែនជាផ្កាយនោះទេ ប៉ុន្តែគឺជាភពសុក្រ (Venus) ដែលបង្ហាញខ្លួននៅមុនពេលព្រះអាទិត្យរះ និងក្នុងអំឡុងពេលដែលសេចក្តីងងឹតនៅតែគ្របដណ្តប់លើជើងមេឃនៅឡើយ។ យើងអាចមើលឃើញផ្កាយព្រឹកឃើញយ៉ាងច្បាស់ ដោយឥតសង្ស័យ។
សេចក្តីងងឹតបានគ្របដណ្តប់លើជើងមេឃក្នុងសតវត្សរ៍ទី១៤ ជាសតវត្សរ៍របស់លោក វែកក្លេវ ដែលបានកើតនៅឆ្នាំ ១៣៣០ នៃគ.ស.ហើយបានទទួលមរណភាពនៅឆ្នាំ១៣៨៤ នៃគ.ស.ពោលគឺជិតមួយរយឆ្នាំមុនពេលលោក លូសើរ បានកើតមក។ កាលលោកនៅវ័យជំទង់នៅឡើយ លោក វែកក្លេវ បានទៅរៀននៅសាកលវិទ្យាល័យ អុកស្វត (Oxford)។ លោក ថូម៉ាស ប្រាតវ៉ាឌីន(Thomas Bradwardine) (ដែលគេស្គាល់ថាជា «លោក ដុកទ័រ ប្រូហ្វាន់ឌូស» Doctor Profundus) បានបង្រៀនផ្នែកទេវវិទ្យា ហើយលោក វិលលាម ដែលមកពី អូខាម (William of Ockham) (ល្បីល្បាញខាង “គោលការណ៍ អូខាម រ៉េសឺ”Ockham’s Razor) បានបង្រៀនទស្សនវិជ្ជា។ មិនយូរប៉ុន្មាន លោក វែកក្លេវ ក៏ទទួលបានតំណែងក្នុងចំណោមសាស្ត្រាចារ្យដែរ។ បន្ទាប់ពីសាកលវិទ្យាល័យបានតែងតាំងលោកជាមេដឹកនាំនៃមហាវិទ្យាល័យ បាលីអុល (Balliol College) លោក វែកក្លេវ បានបង្រៀន និងសរសេរក្នុងផ្នែកវិស័យទស្សនវិជ្ជា។ ប៉ុន្តែ ការទាក់ទាញនៃការសិក្សាព្រះគម្ពីរបានឆក់យកចំណាប់អារម្មណ៍របស់លោក។ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សាទេវវិទ្យា និងព្រះគម្ពីរ។ នៅពេលលោកធ្វើដូច្នោះ លោកបានឃើញថា ក្រុមជំនុំបានងាកចេញទៅរកទិសដៅខុសឆ្គងជាច្រើនយ៉ាងខ្លាំង។
ក្នុងទសវត្សរ៍ឆ្នាំ១៣៧០ នៃគ.ស.លោកបាននិពន្ធសៀវភៅដ៏សំខាន់ចំនួនបីក្បាល ជាវិធានការទប់ទល់នឹងភាពពុករលួយរបស់ក្រុមជំនុំ។ ការនិពន្ធដំបូងដែលមានចំណងជើងថា អន ឌីវ៉ាញ ដូមីនីញ៉ន (On Divine Dominion មានន័យថា «ការសោយរាជ្យរបស់ព្រះ» ឆ្នាំ១៣៧៣-១៣៧៤ នៃគ.ស.) បានសំដៅលើអំណាចរបស់សម្តេចប៉ាប។ លោក វែកក្លេវ រកមិនឃើញមូលដ្ឋាននៅក្នុងព្រះគម្ពីរសម្រាប់អំណាចរបស់សម្តេចប៉ាបឡើយ។ តាមពិតទៅ លោកបានវែកញែកថា អំណាចរបស់សម្តេចប៉ាបមានទំនាស់ និងបិទបាំងអំណាចពិតប្រាកដរបស់ក្រុមជំនុំ គឺព្រះគម្ពីរ។ ការនិពន្ធសំខាន់ទីពីរគឺ អន ស៊ីវិល ដូមីនីញ៉ន (On Civil Dominionមានន័យថា «អំណាចស៊ីវិល» ឆ្នាំ១៣៧៥-១៣៧៦ នៃគ.ស.)។ ក្នុងការនិពន្ធនេះលោក វែកក្លេវ បានផ្តោតលើការអះអាងរបស់ក្រុមជំនុំរ៉ូម៉ាំងកាតូលិកអំពីអាជ្ញាធរលើរាជបល្ល័ង្កអង់គ្លេស និងវណ្ណៈអភិជនអង់គ្លេស។ លោកមិនឃើញមានហេតុផលណាមួយដែលតម្រូវឲ្យប្រទេសអង់គ្លេសគាំទ្រក្រុមជំនុំដែលមានការពុករលួយនោះឡើយ។ នៅក្នុងការនិពន្ធសំខាន់ទីបីរបស់លោកគឺ អន ដឺ ឌ្រូធ អហ្វ សេក្រេដ ស្គ្រីបឈ័រ (មានន័យថា«ស្តីអំពីសេចក្តីពិតនៃព្រះគម្ពីរបរិសុទ្ធ» On the Truth of Sacred Scripture ឆ្នាំ១៣៧៨ នៃគ.ស.) លោកបានបន្តអភិវឌ្ឍគោលលទ្ធិនៃអំណាចរបស់ព្រះគម្ពីរ។
ការនិពន្ធទាំងបីនេះគឺជាការរៀបចំដំណើរការដ៏សំខាន់សម្រាប់ចលនាកំណែទម្រង់។ សមាជិកមហាវិទ្យាល័យពីររូបដែលបានមកទស្សនកិច្ចនៅសាកលវិទ្យាល័យ អុកស្វត បានត្រឡប់ទៅកាន់ទីក្រុងប្រាក (Prague) ដែលជាស្រុកកំណើតរបស់ពួកគេវិញ ដោយបានយកសំណេររបស់លោក វែកក្លេវ ដែលក្រោយមកសំណេរទាំងនោះបានជះឥទ្ធិពលដល់លោក យូន ហើស៍ (Jan Hus)។ ជាលទ្ធផល លោកក៏បានក្លាយជា «ផ្កាយព្រឹក» ទីពីរនៃចលនាកំណែទម្រង់។ សំណេរដំបូងៗរបស់លោក ម៉ធិន លូសើរ(Martin Luther) បានបង្ហាញឲ្យឃើញពីដានឥទ្ធិពលរបស់លោក ចន វែកក្លេវ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាការនិពន្ធទាំងនេះមានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏យើងមិនអាចយកការនិពន្ធទាំងនោះមកប្រៀបធៀបទៅនឹងការរួមចំណែកដ៏សំខាន់បំផុតរបស់លោក គឺព្រះគម្ពីរ វិកលីហ្វ (Wycliffe Bible) បានឡើយ។
នៅក្នុងសៀវភៅ «ស្តីអំពីសេចក្តីពិតនៃព្រះគម្ពីរបរិសុទ្ធ» លោក វែកក្លេវ បានទទួលបានការត្រាស់ហៅឲ្យមានការបកប្រែព្រះគម្ពីរជាភាសាអង់គ្លេស។ យោងតាមក្រឹត្យវិន័យនៃក្រុមជំនុំរ៉ូម៉ាំងកាតូលិក៖ ការបកប្រែព្រះគម្ពីរទៅជាភាសាសាមញ្ញដែលមនុស្សទូទៅអាចប្រើប្រាស់បាន គឺជាសេចក្តីបង្រៀនខុសឆ្គងដែលច្បាប់កំណត់ឲ្យផ្តន្ទាទោសដល់ជីវិត។ វាស្ទើរតែមិនអាចស្រមៃបានឡើយថា ហេតុអ្វីបានជាក្រុមជំនុំចង់លាក់ទុកព្រះបន្ទូលរបស់ព្រះពីប្រជាជន លើកលែងតែក្រុមជំនុំនោះចង់ក្រសោបអំណាចលើពួកគេតែប៉ុណ្ណោះ។ លោក វែកក្លេវ មានជំនឿជាក់លើអំណាចនៃព្រះបន្ទូលរបស់ព្រះ ខ្លាំងជាងអំណាចដែលគ្រប់គ្រងដោយតំណែងសម្តេចប៉ាបទៅទៀត។ ហេតុដូច្នេះហើយបានជាលោក និងក្រុមការងារលោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឲ្យព្រះបន្ទូលរបស់ព្រះអាចមានសម្រាប់មនុស្សទូទៅ។
ពួកគេមិនត្រឹមតែត្រូវបកប្រែព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានការចម្លង និងចែកចាយផងដែរ។ នេះគឺមុនពេលមានម៉ាស៊ីនបោះពុម្ព (ដែលបានបង្កើតឡើងក្នុងឆ្នាំ១៤៤០)ដូច្នេះ គេត្រូវចម្លងវាដោយដៃយ៉ាងផ្ចិតផ្ចង់បំផុត។ ទោះបីជាមានការលំបាកក៏ដោយ ក៏គេបានចម្លង និងចែកចាយព្រះគម្ពីររាប់រយក្បាលទៅកាន់ក្រុមគ្រូគង្វាលដែលលោក វែកក្លេវ ធ្វើការជាមួយ ដែលបានអធិប្បាយពាសពេញប្រទេសអង់គ្លេស ខណៈដែលព្រះបន្ទូលរបស់ព្រះបានទៅដល់មនុស្សលោក។ ពួកអ្នកដើរតាមលោក វែកក្លេវ ទទួលបានងារហៅថា ក្រុមឡូឡាត (Lollards) ។ ពួកគេគឺជាក្រុមតូចៗដែលនៅដាច់ដោយឡែកនៃចលនាការកំណែទម្រង់ មិនត្រឹមតែនៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងទ្វីបអឺរ៉ុបផងដែរ។
កិច្ចខិតខំប្រឹងប្រែងក្នុងការបកប្រែ ការចម្លង និងការប្រកាសព្រះគម្ពីរជាភាសាអង់គ្លេសទាំងនេះ មានមូលហេតុយ៉ាងវិសេសវិសាលតែមួយគត់ដែលលោក វែកក្លេវ បានលើកឡើងតាមរបៀបនេះថា៖ «វាជួយដល់បុរសគ្រីស្ទបរិស័ទឲ្យសិក្សាដំណឹងល្អជាភាសាដែលពួកគេយល់ច្បាស់បំផុត។» ក្នុងអំឡុងឆ្នាំចុងក្រោយរបស់លោក វែកក្លេវ គាត់បានស៊ូទ្រាំនឹងការបាត់បង់ការគាំទ្រពីសំណាក់ក្រុមជំនុំ និងវណ្ណៈអភិជនក្នុងប្រទេសអង់គ្លេស។ ជាការពិតណាស់ គាត់បានបាត់បង់ការគាំទ្រពីសម្តេចប៉ាបជាយូរមកហើយ។ ប៉ុន្តែ លោក វែកក្លេវ បានប្រកាសថា «ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាអ្នកការពារការដឹងជាក់ក្នុងចិត្តរបស់ខ្ញុំ សូម្បីតែរហូតដល់ស្លាប់។» គាត់នៅតែមានជំនឿយ៉ាងស៊ប់លើអំណាច និងភាពជាស្នូលនៃព្រះគម្ពីរ ហើយបានចំណាយពេលបែបជាអាជីពពេញមួយជីវិតរបស់គាត់ក្នុងការជួយគ្រីស្ទបរិស័ទឲ្យសិក្សាព្រះគម្ពីរ។ បន្ទាប់ពីមានជំងឺដាច់សរសៃឈាមខួរក្បាលពីរដង៖ លោក ចន វែកក្លេវ ក៏បានទទួលមរណភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៣៨៤ នៃគ.ស.។
នៅឆ្នាំ១៤១៥ នៃគ.ស.ក្រុមប្រឹក្សានៃក្រុងខនស្តិន (Council of Constance) ដែលបានកាត់ទោសប្រហារជីវិតលោក យូន ហើស៍ ឲ្យស្លាប់នោះក៏បានប្រកាសថា លោក វែកក្លេវ ដោយចោទគាត់ថាជាអញ្ញទិដ្ឋិ (ដែលឃ្លាតចាកពីសេចក្តីពិត) ផងដែរ។ គេបានគាស់កកាយធាតុរបស់លោកចេញពីផ្នូរ ហើយយកទៅដុតបំផ្លាញចោល ហើយយកផេះនោះទៅចាក់ចោលក្នុង ស្ទឹងស្វិហ្វ (River Swift)។
ប៉ុន្តែ អណ្តាតភ្លើងមិនអាចពន្លត់កិច្ចខិតខំប្រឹងប្រែងនៃការកំណែទម្រង់របស់លោក វែកក្លេវ បានឡើយ ហើយសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាជំនុំក៏មិនអាចបញ្ឈប់ការនោះបានដែរ។ ផ្កាយព្រឹកនេះបានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅជើងមេឃ ដែលជាសញ្ញាប្រាប់ថាពន្លឺថ្ងៃនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។