Here We Stand: A 31-Day Journey with Heroes of the Reformation
កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…
កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង វីឌតិនបើហ្គ (Wittenberg) ហើយបានបិទផ្សាយឯកសារមួយដែលបានផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រ។ ឥឡូវនេះ វាមានរយៈពេលប្រាំសតវត្សរ៍មកហើយ ចាប់តាំងពីលោក ម៉ធិន លូសើរ (Martin Luther) បានក្រោកឈរឡើងតទល់នឹងសាសនារ៉ូម៉ាំងកាតូលិក។ ស្ថានភាពដែលត្រៀមនឹងផ្ទុះឡើងនោះបានកើតមានឡើងអស់ជាច្រើនទសវត្សរ៍មកហើយ ហើយការបង្កឡើងបន្តិចបន្តួចដោយអចេតនារបស់លោក លូសើរ មិនយូរប៉ុន្មានក៏បានធ្វើឲ្យអឺរ៉ុបទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យូរៗទៅ លោកសង្ឃដ៏តូចទាបម្នាក់នេះ បានបង្ហាញថាគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំទាស់នឹងក្រុមជំនុំ និងលោកីយ៍នេះ—ហើយនៅក្រោមព្រះជាម្ចាស់ គាត់ក៏បានក្លាយជាអ្នកដែលនាំមុខគេបង្អស់សម្រាប់ចលនាការកំណែទម្រង់ដ៏ធំធេងនេះ។ នៅក្នុងឈុតឆាកដ៏គួរឲ្យចងចាំមួយ គាត់បានឈរនៅចំពោះមុខអធិរាជ ហើយបានប្រកាសដោយភាពក្លាហានទាំងប្រថុយជីវិតរបស់គាត់ថា៖ «ខ្ញុំឈរលើគ្រឹះមាំនេះ។ ខ្ញុំមិនអាចធ្វើអ្វីផ្សេងបានឡើយ។ សូមព្រះជាម្ចាស់ជួយទូលបង្គំផង» ។
ប៉ុន្តែលោក លូសើរ (Luther) មិនបានឈរតែម្នាក់ឯងទេ។ សម័យកំណែទម្រង់មិនមែនជាការលើកឡើងអំពីឈ្មោះល្បីៗតែមួយ ឬពីររូប ដូចជាលោក លូសើរ លោក ខិល់វិន (Calvin) និងលោក ស្វិងគ្លី (Zwingli) នោះទេ។ ប៉ុន្តែ វាគឺជាចលនាដ៏ធំធេងនៃការដឹងជាក់ក្នុងចិត្ត ភាពដ៏ក្លាហាន និងអំណរ ក្នុងជំនឿគ្រីស្ទបរិស័ទ ដែលបានធ្វើឲ្យបុរស និងស្ត្រីជាច្រើននាក់បានលះបង់ជីវិតខ្លួន ហើយបានសាបព្រោះគ្រាប់ពូជដែលកំពុងបន្តបង្កើតផលផ្លែរហូតដល់សតវត្សរ៍ទី២១ នៃគ.ស. ។ លោក លូសើរមិនត្រឹមតែមានអ្នកក្នុងចលនាការកំណែទម្រង់នៅប្រទេសអាល្លឺម៉ង់ជាច្រើននាក់ដែលនៅជុំវិញលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានវីរជននៃអ្នកជឿស្មោះត្រង់ដែលមិនសូវមានគេស្គាល់ បានក្រោកឈរឡើងនៅទូទាំងអឺរ៉ុបផងដែរ។ ដែលវីរជនទាំងនោះរួមមានលោក ហៃនរិច ប៊ូលីងហ្គ័រ (Heinrich Bullinger) លោក យូ ឡាទីម័រ (Hugh Latimer) ឡេឌី ជេន ហ្គ្រេយ (Lady Jane Grey) លោក ថេអូឌ័រ ប៊ីហ្សា (Theodore Beza) និងលោក ភីធ័រ ម័រធើ វើមីគ្លី (Peter Martyr Vermigli)។ លោក លូសើរ គឺជាអ្នកដែលវាយបំបែកឧបសគ្គ ប៉ុន្តែលោកបានបង្កាត់ឲ្យមាន និងបានឈរជាមួយនឹងក្រុមអ្នកផ្លាស់ប្តូរពិភពលោកជាច្រើនរូបទៀត។
ហើយយើងឈរនៅទីនេះក្នុងថ្ងៃនេះ ដែលជាពេលវេលាជាងប្រាំរយឆ្នាំក្រោយមក។ កាលពីពេលនោះ លោក លូសើរ មិនបាននៅតែម្នាក់ឯងទេ ហើយនាពេលបច្ចុប្បន្ននេះ លោកក៏មិននៅតែម្នាក់ឯងដែរ។ ដើម្បីប្រារព្ធការរម្លឹកខួបសម័យកំណែទម្រង់ យើងបានបង្កើតធនធាន ៣១ថ្ងៃ ស្តីអំពីជីវប្រវត្តិសង្ខេបរបស់វីរជនជាច្រើនរូប។ លោកអ្នកនឹងរៀនសូត្របានជាច្រើន ដោយចំណាយពេលត្រឹមតែ ៥ទៅ៧ នាទីក្នុងមួយថ្ងៃប៉ុណ្ណោះ។
ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីសម័យកំណែទម្រង់—ទាំងវីរជននៃជំនឿគ្រីស្ទបរិស័ទដែលលោកអ្នកស្គាល់ និងបុគ្គលផ្សេងទៀតដែលលោកអ្នកមិនធ្លាប់ឮពីមុនមក—សូមអានជាមួយយើងរយៈពេលពេញមួយខែខាងមុខនេះនៅក្នុងកម្រងអត្ថបទ «យើងឈរនៅទីនេះ» ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

អាពាហ៍ពិពាហ៍តំណាងឲ្យឱកាសមួយនៅក្នុងការតយុទ្ធ ដើម្បីសេចក្ដីជំនឿជាមួយគ្នា រួមទាំងគ្រាលំបាកខាងហិរញ្ញវត្ថុទាំងឡាយផង...

/

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។