A 31-Day Journey with Heroes of the Reformation
កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង វីឌតិនបើហ្គ (Wittenberg) ហើយបានបិទផ្សាយឯកសារមួយដែលបានផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រ។ ឥឡូវនេះ វាមានរយៈពេលប្រាំសតវត្សរ៍មកហើយ ចាប់តាំងពីលោក ម៉ធិន លូសើរ (Martin Luther) បានក្រោកឈរឡើងតទល់នឹងសាសនារ៉ូម៉ាំងកាតូលិក។ ស្ថានភាពដែលត្រៀមនឹងផ្ទុះឡើងនោះបានកើតមានឡើងអស់ជាច្រើនទសវត្សរ៍មកហើយ ហើយការបង្កឡើងបន្តិចបន្តួចដោយអចេតនារបស់លោក លូសើរ មិនយូរប៉ុន្មានក៏បានធ្វើឲ្យអឺរ៉ុបទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យូរៗទៅ លោកសង្ឃដ៏តូចទាបម្នាក់នេះ បានបង្ហាញថាគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំទាស់នឹងក្រុមជំនុំ និងលោកីយ៍នេះ—ហើយនៅក្រោមព្រះជាម្ចាស់ គាត់ក៏បានក្លាយជាអ្នកដែលនាំមុខគេបង្អស់សម្រាប់ចលនាការកំណែទម្រង់ដ៏ធំធេងនេះ។ នៅក្នុងឈុតឆាកដ៏គួរឲ្យចងចាំមួយ គាត់បានឈរនៅចំពោះមុខអធិរាជ ហើយបានប្រកាសដោយភាពក្លាហានទាំងប្រថុយជីវិតរបស់គាត់ថា៖ «ខ្ញុំឈរលើគ្រឹះមាំនេះ។ ខ្ញុំមិនអាចធ្វើអ្វីផ្សេងបានឡើយ។ សូមព្រះជាម្ចាស់ជួយទូលបង្គំផង» ។
ប៉ុន្តែលោក លូសើរ (Luther) មិនបានឈរតែម្នាក់ឯងទេ។ សម័យកំណែទម្រង់មិនមែនជាការលើកឡើងអំពីឈ្មោះល្បីៗតែមួយ ឬពីររូប ដូចជាលោក លូសើរ លោក ខិល់វិន (Calvin) និងលោក ស្វិងគ្លី (Zwingli) នោះទេ។ ប៉ុន្តែ វាគឺជាចលនាដ៏ធំធេងនៃការដឹងជាក់ក្នុងចិត្ត ភាពដ៏ក្លាហាន និងអំណរ ក្នុងជំនឿគ្រីស្ទបរិស័ទ ដែលបានធ្វើឲ្យបុរស និងស្ត្រីជាច្រើននាក់បានលះបង់ជីវិតខ្លួន ហើយបានសាបព្រោះគ្រាប់ពូជដែលកំពុងបន្តបង្កើតផលផ្លែរហូតដល់សតវត្សរ៍ទី២១ នៃគ.ស. ។ លោក លូសើរមិនត្រឹមតែមានអ្នកក្នុងចលនាការកំណែទម្រង់នៅប្រទេសអាល្លឺម៉ង់ជាច្រើននាក់ដែលនៅជុំវិញលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានវីរជននៃអ្នកជឿស្មោះត្រង់ដែលមិនសូវមានគេស្គាល់ បានក្រោកឈរឡើងនៅទូទាំងអឺរ៉ុបផងដែរ។ ដែលវីរជនទាំងនោះរួមមានលោក ហៃនរិច ប៊ូលីងហ្គ័រ (Heinrich Bullinger) លោក យូ ឡាទីម័រ (Hugh Latimer) ឡេឌី ជេន ហ្គ្រេយ (Lady Jane Grey) លោក ថេអូឌ័រ ប៊ីហ្សា (Theodore Beza) និងលោក ភីធ័រ ម័រធើ វើមីគ្លី (Peter Martyr Vermigli) ។ លោក លូសើរ គឺជាអ្នកដែលវាយបំបែកឧបសគ្គ ប៉ុន្តែលោកបានបង្កាត់ឲ្យមាន និងបានឈរជាមួយនឹងក្រុមអ្នកផ្លាស់ប្តូរពិភពលោកជាច្រើនរូបទៀត។
ហើយយើងឈរនៅទីនេះក្នុងថ្ងៃនេះ ដែលជាពេលវេលាជាងប្រាំរយឆ្នាំក្រោយមក។ កាលពីពេលនោះ លោក លូសើរ មិនបាននៅតែម្នាក់ឯងទេ ហើយនាពេលបច្ចុប្បន្ននេះ លោកក៏មិននៅតែម្នាក់ឯងដែរ។ ដើម្បីប្រារព្ធការរម្លឹកខួបសម័យកំណែទម្រង់ យើងបានបង្កើតធនធាន ៣១ថ្ងៃ ស្តីអំពីជីវប្រវត្តិសង្ខេបរបស់វីរជនជាច្រើនរូប។ លោកអ្នកនឹងរៀនសូត្របានជាច្រើន ដោយចំណាយពេលត្រឹមតែ ៥ទៅ៧ នាទីក្នុងមួយថ្ងៃប៉ុណ្ណោះ។
ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីសម័យកំណែទម្រង់—ទាំងវីរជននៃជំនឿគ្រីស្ទបរិស័ទដែលលោកអ្នកស្គាល់ និងបុគ្គលផ្សេងទៀតដែលលោកអ្នកមិនធ្លាប់ឮពីមុនមក—សូមអានជាមួយយើងរយៈពេលពេញមួយខែខាងមុខនេះនៅក្នុងកម្រងអត្ថបទ «យើងឈរនៅទីនេះ» ។

អាពាហ៍ពិពាហ៍តំណាងឲ្យឱកាសមួយនៅក្នុងការតយុទ្ធ ដើម្បីសេចក្ដីជំនឿជាមួយគ្នា រួមទាំងគ្រាលំបាកខាងហិរញ្ញវត្ថុទាំងឡាយផង...

ថ្មីៗនេះខ្ញុំទទួលបានការឈឺចាប់ពីមិត្តភក្កិម្នាក់ ដែលបាននិយាយដោយប្រើប្រាស់ពាក្យសម្ដី ដោយពុំខ្វាយខ្វល់អំពីអារម្មណ៍របស់ខ្ញុំ...

ព្រះយេស៊ូវបានមានបន្ទូល «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ» (ម៉ាថាយ ៧:១)។ មនុស្សជាច្រើនប្រើប្រាស់ខគម្ពីរនេះ ដើម្បីព្យាយាមបំបិទមាត់អ្នករិះគន់ខ្លួន ដោយកាត់ស្រាយអត្ថន័យនៃព្រះបន្ទូលរបស់ព្រះយេស៊ូវឲ្យទៅជាថា «អ្នកគ្មានសិទ្ធិក្នុងការប្រាប់ខ្ញុំថា ខ្ញុំខុសទេ!»។ ភាគច្រើន ពួកគាត់លើកខនេះតែឯង «កុំឲ្យថ្កោលទោសគេឡើយ» ហើយហាក់បីដូចជាកាត់ស្រាយការបង្គាប់របស់ព្រះយេស៊ូវថា សុទ្ធតែមានការរិះគន់អវិជ្ជមាន។ តាមពិតទៅ ឃ្លានោះមានអត្ថន័យលើសហ្នឹងទៅទៀត ពេលមើលក្នុងបរិបទទាំងមូល។

/

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។