អាពាហ៍ពិពាហ៍តំណាងឲ្យឱកាសមួយនៅក្នុងការតយុទ្ធ ដើម្បីសេចក្ដីជំនឿជាមួយគ្នា រួមទាំងគ្រាលំបាកខាងហិរញ្ញវត្ថុទាំងឡាយផង...

ថ្ងៃនេះ យើងបានទទួលសំបុត្រមួយមកពីប្អូនប្រុសម្នាក់ឈ្មោះ រ៉ៃយា មកក្នុងកម្មវិធីយើងថា៖ «ជម្រាបសួរលោកគ្រូ! តើបញ្ហាខ្វះខាតថវិកាគឺជាហេតុផលផ្ទាល់គ្រប់គ្រាន់ នៅក្នុងការពន្យារពេលគូស្នេហ៍វ័យក្មេងពីការរៀបការ និងពន្យារពេលការភ្ជាប់ពាក្យរបស់ពួកគេក្នុងរយៈពេលដ៏វែងមែនទេ? សំណួរនេះសន្មតថាកត្តាផ្សេងទៀតទាំងអស់គឺ "ទៅ"៖ ទាំងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ក្រុមជំនុំនៅក្នុងតំបន់យល់ព្រមលើការផ្គូផ្គង ឪពុកម្តាយយល់ព្រមចំពោះទំនាក់ទំនង និងភាពបរិសុទ្ធខាងផ្លូវអារម្មណ៍ និងផ្លូវភេទត្រូវបានគោរពជាដើម។ តើលោកគ្រូនឹងនិយាយអ្វីទៅកាន់ប្ដីប្រពន្ធនេះដែរ?
ជាទូទៅ ខ្ញុំនឹងនិយាយថា៖ ខ្ញុំពេញចិត្តនឹងការទុកចិត្តព្រះជាម្ចាស់សម្រាប់បំណងព្រះទ័យរបស់ព្រះអង្គ និងសមត្ថភាពរបស់ទ្រង់នៅក្នុងការជួយគូស្នេហ៍វ័យក្មេងមួយគូឲ្យសម្រេចធ្វើវាបាន នៅក្នុងស្ថានភាពបែបនេះ។ ម្យ៉ាងទៀត ខ្ញុំប្រហែលជាកំពុងខិតឆ្ពោះទៅ «សូមសម្រេចចិត្តចុះ សាកប្រថុយមើល៍។ រៀបការតែម្ដងទៅ»។ ប៉ុន្តែ នេះគឺជាសំណួរខ្លះៗ ដែលខ្ញុំនឹងសួរ។
ជាដៃគូជាជាងអ្នកផ្គត់ផ្គង់
តើបុរសម្នាក់នោះមានសមត្ថភាពចិញ្ចឹមខ្លួនឯង និងប្រពន្ធរបស់គាត់ដែរឬទេ? ខ្ញុំគិតថា គាត់គួរតែចង់ធ្វើបែបនោះ ហើយគាត់គួរតែព្យាយាមធ្វើបែបនោះ។ ខ្ញុំគិតថា វាគឺជាផ្នែកមួយនៃការហៅគាត់ជាមេដឹកនាំ ជាអ្នកផ្គត់ផ្គង់ និងតួនាទីរបស់គាត់ ក្នុងនាមជាបុរស។ ប៉ុន្តែ ប្រហែលជាមានហេតុផលល្អដែលគាត់មិនអាចធ្វើបាន។ ឧទាហរណ៍៖ គាត់ប្រហែលជាអាចមានពិការភាព។ គាត់ប្រហែលជាទាហានចូលនិវត្តន៍ម្នាក់ដែលបានរងរបួសបានត្រលប់មកផ្ទះវិញ ហើយគាត់មិនអាចធ្វើការងារដែលគាត់ធ្លាប់ធ្វើ ដើម្បីរកប្រាក់ចំណូលបានទៀតនោះទេ។ ឥឡូវនេះ វាប្រហែលជារឿងបណ្តោះអាសន្ន ហើយប្រពន្ធវ័យក្មេងអាចនឹងចូលខ្លួនមក ហើយនាំពួកគេឆ្លងកាត់គ្រាដ៏លំបាកនោះដោយធ្វើការងារផ្ទាល់ខ្លួនរបស់នាង។ ឬវាអាចជាអចិន្ត្រៃយ៍។ ហើយនាងរៀបការជាមួយគាត់នោះដោយដឹងពីហេតុផលណាមួយ គាត់នឹងមិនអាចធ្វើអ្វីទាំងអស់ដែលគាត់ចង់ធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារនោះទេ ។ ហើយនាងនឹងគោរពភាពជាបុរសរបស់គាត់តាមរបៀបផ្សេងទៀត គាត់នឹងទទួលបន្ទុកតែមួយគត់របស់គាត់ជាមេដឹកនាំតាមរបៀបផ្សេងទៀត។ នាងប្រហែលជាអាចរកលុយបានច្រើនជាងគាត់ក្នុងស្ថានភាពបែបនោះ ហើយពួកគេនឹងចាប់ដៃគ្នាបង្កើតអាពាហ៍ពិពាហ៍នេះ ឲ្យដំណើរការបាន។
វាអាចនឹងល្អសម្រាប់យើងនៅក្នុងការរម្លឹកខ្លួនរបស់យើងថា សម្រាប់សង្គមភាគច្រើន—ជាពិសេសផ្នែកកសិកម្ម—ជាច្រើនសតវត្សរ៍មុន វាត្រូវបានបង្កើតនៅក្នុងតួនាទីនៃអាពាហ៍ពិពាហ៍ ដែលវាគឺជាការចែករំលែក ភាពជាដៃគូរជំនួញ ដែលប្រកបដោយផលិតភាព។ កសិដ្ឋានដំណើរការបានដោយសារ គាត់ និងនាង និងកូនៗ និងកូនឈ្នួលបានធ្វើកិច្ចការរបស់ពួកគេ។ បើអ្នកណាម្នាក់គេចវេះពីកាតព្វកិច្ច នោះជំនួញនោះនឹងត្រូវបរាជ័យ។ មនុស្សគ្រប់គ្នាបានធ្វើការ។ វាមិនដូចជាកាលដែលនាងគ្រាន់តែមើលរឿងភាគនោះទេ។ ខ្ញុំដឹងថានោះជារឿងខុសកាលសម័យ ប៉ុន្តែនាងបានចូលរួមយ៉ាងពេញលេញនៅក្នុងផ្នែកនៅក្នុងស្រុកនៃអាជីវកម្មនេះហៅថា៖ «កសិដ្ឋាន» ហើយវាចាំបាច់សម្រាប់នាង ដើម្បីក្លាយជាផ្នែកមួយនៃអាជីវកម្មនោះ។
ពេលដែលត្រូវផ្អាក
ស្ត្រីវ័យក្មេងនៅក្នុងសាច់រឿងនេះ ដែលយើងកំពុងនិយាយអំពីគួរតែសួរថា៖ «តើគូរដណ្ដឹងនោះមានលក្ខណសម្បត្តិណាដែលកំពុងរារាំងគាត់មិនឲ្យរកការងារធ្វើដែលអាចជួយផ្គត់ផ្គង់យើងដែរឬទេ? តើគាត់ខ្ជិលដែរឬទេ? តើគាត់ខ្លាចដែរឬទេ? តើគាត់រំខានដែរឬទេ? តើគាត់ពិតជាវក់នឹងកីឡា និងមិនទាន់ធំដឹងក្ដីដែរឬទេ? តើគាត់មិនមានទំនួលខុសត្រូវចំពោះលុយកាក់ដែរឬទេ? តើអ្វីដែលធ្វើឲ្យយើងជាប់គាំងនៅត្រង់ចំណុចនេះ?»។ ប្រសិនបើនាងរកឃើញថា តាមពិតទៅទាំងនេះគឺជាហេតុផលដែលពួកគេមិនអាចបង្កើតស្ថេរភាពខាងហិរញ្ញវត្ថុបាននោះទេ ប្រសិនបើខ្ញុំជានាង ខ្ញុំនឹងដកខ្លួនចេញពីទំនាក់ទំនងនេះ និងប្រាប់ឲ្យគាត់ដឹងថា នាងត្រូវតែឃើញអំពីភាពពេញវ័យគួរឲ្យកត់សម្គាល់ មុននឹងនាងអាចបន្តទៅមុខជាមួយនឹងអាពាហ៍ពិពាហ៍បាន។ នោះគឺជាភាពបរាជ័យផ្សេងទៀត ខុសពីពិការភាព ឬក៏ហេតុផលដទៃទៀតដែលប្រហែលជារារាំងបុរសម្នាក់ពីការផ្គត់ផ្គង់គ្រួសាររបស់គាត់។ នាងគួរតែដឹងថា ជាញឹកញយ មានលក្ខណៈសម្បត្តិដែលរារាំងបុរសម្នាក់ពីការចូលខ្លួនមក និងបង្កើតជីវិតមួយសម្រាប់ខ្លួនគាត់ និងភរិយារបស់គាត់។
ចូរធ្វើវាចុះ
រឿងចុងក្រោយដែលខ្ញុំនឹងនិយាយ គឺត្រង់កន្លែងដែលខ្ញុំចាប់ផ្ដើម។ ប្រសិនបើមានភាពចាស់ទុំ ប្រសិនបើមានសេចក្តីស្រឡាញ់ជ្រាលជ្រៅ ប្រសិនបើមានការគាំទ្រពីសហគមន៍ និងគ្រួសារ ប្រហែលខ្ញុំនឹងនិយាយថា៖ «ចូរធ្វើវាចុះ»។ មនុស្សពីរនាក់អាចរស់នៅដោយចំណាយតិចជាងការរស់នៅឆ្ងាយពីគ្នា។ អាពាហ៍ពិពាហ៍នៅជាចំណុចល្អបំផុត នៅក្នុងការជួយយើងនៅក្នុងគ្រាដ៏លំបាកទាំងឡាយ មិនមែនជាអ្វីដែលត្រូវបានបដិសេធដោយសារតែគ្រាលំបាកទាំងឡាយនោះទេ។
ខ្ញុំនៅចងចាំថា វាមានអ្វីខ្លះកើតឡើងសម្រាប់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ—កាលនោះ ខ្ញុំត្រៀមខ្លួនរួចរាល់ ដើម្បីរៀបការលឿនជាង ពេលជាក់ស្តែងដែលយើងបានរៀបការ។ ប្រសិនបើខ្ញុំត្រូវតែរៀបការសារជាថ្មី ខ្ញុំនឹងត្រូវរៀបការជាមួយប្រពន្ធខ្ញុំមុនហ្នឹងមួយឆ្នាំ លើកលែងតែឪពុករបស់ប្រពន្ធខ្ញុំ គាត់ចង់ឲ្យប្រពន្ធខ្ញុំបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសិន មុនពេលឲ្យពួកយើងរៀបការជាមួយគ្នា។ ហើយយើងក៏អាចធ្វើវាបានដែរ។ យើងទាំងពីរនៅរៀនមហាវិទ្យាល័យ ប៉ុន្តែយើងក៏ដឹងថាយើងនៅអាចរកដំណោះស្រាយបានដែរ។
ដូច្នេះ ខ្ញុំមានទំនោរនៅក្នុងការនិយាយថា មានគុណវិបត្តិនៅក្នុងការស្រឡាញ់យ៉ាងជ្រាលជ្រៅពេក ការត្រៀមខ្លួននៅក្នុងការរៀបការនៅគ្រប់វិធី ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុនេះមិនអាចធ្វើឲ្យអាពាហ៍ពិពាហ៍ដំណើរការទៅមុខ បាន—និងការល្បួងខាងឯផ្លូវភេទគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាទាំងនោះ ក៏ដូចជាការដែលរស់នៅក្នុងជីវិតមួយដែលខកចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតថា ព្រះជាម្ចាស់ត្រាស់ហៅឲ្យគូរស្នេហ៍រីករាយក្នុងការតយុទ្ធមួយនេះជាមួយនឹងគ្នា ប្រសិនបើពួកគេមានភាពចាស់ទុំ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។