Day 19 The Ordinary Virgin Mary
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ដំណើររឿងនៃការកំណែទម្រង់នៃក្រុមជំនុំប្រូតេស្តង់រៀបរាប់អំពីមនុស្សដែលមានអំណាច ដែលបានធ្វើកិច្ចការដ៏សំខាន់ៗ។ បុគ្គលទាំងនេះបានក្លាយជាវីរជនល្បីល្បាញ។ ហើយយើងបានសាងសង់រូបសំណាកដ៏ធំៗសម្រាប់ពួកគាត់ដែរ។ ប៉ុន្តែ ការកំណែទម្រង់ក៏ជារឿងរ៉ាវអំពីអ្នកដើរតាមព្រះគ្រីស្ទដ៏ធម្មតាៗផងដែរ។ អ្នកទាំងនោះបានប្រតិបត្តិតាមជំនឿកំណែទម្រង់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ហើយពួកកាតូលិកសម្លាប់មនុស្សជាច្រើនក្នុងចំណោមពួកគេ ដោយសារតែជំនឿរបស់ខ្លួនដែរ។ មរណសាក្សីម្នាក់ក្នុងចំណោមអ្នកទាំងនោះគឺអ្នកស្រី ហេឡិន ស្ទឺក (Hellen Stirke)។
អ្នកស្រី ហេឡិន គឺជាគ្រីស្ទបរិស័ទជនជាតិស្កុតឡែន (Scottland) ធម្មតាម្នាក់នៅទីក្រុង ភឺធ (Perth)។ គាត់គឺជាភរិយា និងជាម្តាយម្នាក់ ហើយគាត់បានធ្វើកិច្ចការផ្ទះធម្មតាៗជារៀងរាល់ថ្ងៃ។ ជីវិតរបស់គាត់ហាក់ដូចជាមិនបានផ្លាស់ប្តូរប្រវត្តិសាស្ត្រនោះទេ រហូតទាល់តែគាត់បានផ្តល់កំណើតដល់កូនពៅរបស់គាត់។
យោងតាមទំនៀមទម្លាប់របស់ពួកកាតូលិក ស្ត្រីគ្រប់ៗរូបគួរតែអធិស្ឋានទៅកាន់នាង ម៉ារា ដែលជានាងក្រមុំព្រហ្មចារី នៅពេលស្ត្រីម្នាក់នោះជិតសម្រាលកូន។ ប៉ុន្តែអ្នកស្រី ហេឡិន បានបដិសេធមិនអធិស្ឋានតាមទេ ពីព្រោះគាត់ដឹងថាព្រះគម្ពីរមិនបានប្រាប់យើងឲ្យអធិស្ឋានទៅកាន់នាង ម៉ារា ឡើយ។ គាត់មិនព្រមធ្វើតាមទំនៀមទម្លាប់នោះទេ។ ពួកឆ្មបរបស់គាត់មានភាពច្របូកច្របល់យ៉ាងខ្លាំង។ ពួកគាត់បានព្យាយាមបញ្ចុះបញ្ចូលអ្នកស្រី ហេឡិន ឲ្យពោលពាក្យអធិស្ឋានបែបនោះ ប៉ុន្តែគាត់នៅតែបដិសេធមិនព្រមធ្វើតាមទំនៀមទម្លាប់ដដែលនោះឡើយ។ វាជាការពិតដែលថា ទារក ឬម្តាយ អាចនឹងបាត់បង់ជីវិតក្នុងអំឡុងពេលកំពុងសម្រាលកូន។ ប៉ុន្តែ ការអធិស្ឋានទៅកាន់នាង ម៉ារា គឺគ្រាន់តែជារឿងអបិយជំនឿតែប៉ុណ្ណោះ។
អ្នកស្រី ហេឡិន មានភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តយ៉ាងខ្លាំង។ គាត់បាននិយាយថា «ប្រសិនបើខ្ញុំបានរស់នៅក្នុងសម័យរបស់នាង ម៉ារា ដែលជានាងក្រមុំព្រហ្មចារី នោះព្រះជាម្ចាស់ប្រហែលជាបានទតឃើញថា ខ្ញុំមានចិត្តបន្ទាបខ្លួន និងក្រីក្រដូចជានាង ម៉ារា ដែរ។ ព្រះអង្គប្រហែលជានឹងធ្វើឲ្យខ្ញុំក្លាយជាមាតារបស់ព្រះគ្រីស្ទក៏ថាបាន»។ ពួកឆ្មបប្រហែលជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្ដីនោះរបស់អ្នកស្រី ហេឡិន អំពីការសម្រាលកូន។ ប៉ុន្តែ អ្នកស្រីមានទំនុកចិត្តលើជំនឿរបស់គាត់។ អ្នកស្រី ហេឡិន ដឹងថានៅពេលគាត់អធិស្ឋាន នោះព្រះយេស៊ូវបាននាំយកសំណូមពរនៃសេចក្តីអធិស្ឋានរបស់អ្នកស្រីទៅថ្វាយព្រះវរបិតា។ គ្រីស្ទបរិស័ទមិនត្រូវការជំនួយណាមួយពីនាង ម៉ារា ឬពួកបរិសុទ្ធដទៃដែលបានស្លាប់ហើយទៀតឡើយ។
មិនយូរប៉ុន្មាន ថ្នាក់ដឹកនាំពួកកាតូលិកបានឮអំពីអ្វីដែលអ្នកស្រី ហេឡិន បាននិយាយ។ បន្ទាប់មក អ្នកមានតំណែងបន្ទាប់ពីសម្តេចប៉ាបក៏បានឮដែរ។ អ្នកមានតំណែងនោះបានធ្វើកិច្ចការយ៉ាងរហ័ស ដើម្បីបញ្ឈប់ការកើនឡើងនូវជំនឿតាមបែបប្រូតេស្តង់នេះ។ ដូច្នេះ គេក៏បានចាប់ខ្លួនអ្នកស្រី ហើយឃុំគាត់នៅក្នុងគុក។ គេក៏បានចាប់ខ្លួនស្វាមីរបស់គាត់ និងអ្នកកាន់តាមជំនឿប្រូតេស្តង់បួននាក់ផ្សេងទៀតនៅក្នុងទីក្រុងផងដែរ។ ក្រុមជំនុំកាតូលិកបានសម្រេចថា ពួកគេទាំង៦នាក់នោះមានទោសពីបទ «អញ្ញទិដ្ឋិ (ជំនឿឃ្លាតចាកសេចក្តីពិត)»។ ហើយទារុណកម្មដែលត្រូវធ្លាក់លើពួកគេ គឺសេចក្តីស្លាប់។ នៅថ្ងៃបន្ទាប់ ពួកទាហានបាននាំអ្នកស្រី ស្វាមីរបស់គាត់ និងអ្នកប្រូតេស្តង់ទាំង៤នាក់ទៀត ទៅកាន់កន្លែងសម្លាប់ដោយចងក។
អ្នកស្រី ហេឡិន បានស្នើសុំស្លាប់នៅក្បែរស្វាមីរបស់គាត់គឺលោក ជែមស៍ ហ្វ៊ីនឡាសិន (James Finlason) ប៉ុន្តែ ក្រុមជំនុំកាតូលិកបានបដិសេធសំណើនេះ។ ក្រុមជំនុំកាតូលិកបានសម្រេចថា ពួកគេនឹងសម្លាប់ពួកប្រុសៗដោយចងក ហើយឯពួកស្ត្រីៗ ពួកគេនឹងពន្លិចទឹកសម្លាប់ចោលវិញ។ លោក ជែមស៍ គឺជាអ្នកដំបូងគេដែលត្រូវសម្លាប់។ អ្នកស្រី ហេឡិន បានបីកូនតូចរបស់គាត់នៅក្នុងដៃ។ ហើយគាត់បានដើរទៅរកស្វាមីរបស់គាត់ រួចក៏ថើបគាត់។ គាត់បានពោលពាក្យចុងក្រោយទាំងនេះទៅកាន់ស្វាមីគាត់ថា៖
«ប្តីសម្លាញ់អើយ សូមមានចិត្តអរសប្បាយរីករាយចុះ ពីព្រោះយើងបានចំណាយពេលជាច្រើនថ្ងៃប្រកបដោយអំណរជាមួយគ្នា។ ថ្ងៃនេះដែលជាថ្ងៃយើងត្រូវស្លាប់គឺជាថ្ងៃដែលយើងមានសុភមង្គលខ្លាំងជាងថ្ងៃណាៗទាំងអស់ ពីព្រោះក្រោយថ្ងៃនេះទៅ យើងនឹងមានអំណរជាដរាបអស់កល្បជានិច្ច។ ដូច្នេះ អូននឹងមិនពោលពាក្យ “រាត្រីសួស្តី” ទៅកាន់បងឡើយ ពីព្រោះយើងនឹងជួបគ្នាម្តងទៀត នៅក្នុងនគរស្ថានសួគ៌»។
បន្ទាប់មក អ្នកស្រី ហេឡិន បានមើលគេសម្លាប់លោក ជែមស៍ ដោយការចងក។ ជីវិតរបស់គាត់នៅលើផែនដីនេះបានឈានដល់ទីបញ្ចប់ហើយ។ បន្ទាប់មក គឺជាវេនរបស់អ្នកស្រីម្តង។ គេបានបង្ខំឲ្យអ្នកស្រី ហេឡិន ប្រគល់ទារកទើបនឹងកើតរបស់គាត់នោះទៅឲ្យមេដោះម្នាក់។ ហើយមេដោះនោះនឹងមើលថែទាំកូននោះចាប់ពីពេលនេះតទៅ។ អាជ្ញាធរក៏បាននាំអ្នកស្រី ហេឡិន ទៅកាន់បឹងមួយនៅក្បែរនោះ។ ពួកគេបានចងដៃ និងជើងរបស់អ្នកស្រីចូលគ្នា។ បន្ទាប់មក ពួកគេបានដាក់អ្នកស្រីទៅក្នុងបាវធំមួយដែលមានថ្មធ្ងន់ៗ។ រួចពួកគេក៏បានបោះគាត់ទៅក្នុងទឹក ដូចជាថង់សំរាមមួយអញ្ចឹង។ ការទាំងអស់នេះបានកើតឡើង ដោយសារតែបទល្មើសនៃការ «និយាយដោយមិនគោរពដល់នាង ម៉ារា ដែលជានាងក្រមុំព្រហ្មចារី»។
ព្រះជាម្ចាស់ជ្រាបគ្រប់កិច្ចការទាំងអស់អំពីជីវិតរបស់អ្នកស្រី ហេឡិន ប៉ុន្តែយើងបានដឹងរឿងរ៉ាវបានតែត្រឹមនេះ។ អ្នកស្រី ហេឡិន គឺជាស្ត្រីដ៏ក្លាហានម្នាក់ដែលរឹងមាំ ដោយសារគាត់បានស្គាល់ព្រះគម្ពីរ។ នៅពេលដែលគាត់កំពុងសម្រាលកូនអ្នកស្រី ហេឡិន បាននិយាយថា គាត់មានកិត្តិយសដូចជានាង ម៉ារា ដែលជានាងក្រមុំព្រហ្មចារីដែរ។ ហើយថាអ្នកស្រីក៏អាចជាមាតារបស់ព្រះយេស៊ូវម្នាក់បានផងដែរ។ នេះគឺជាការថ្លែងដែលប្រឆាំងយ៉ាងខ្លាំងទៅនឹងទំនៀមទម្លាប់ពួកកាតូលិក។ ប៉ុន្តែ ជាគោលការណ៍គ្រឹះ ការថ្លែងបែបនេះគឺជាសកម្មភាពនៃជំនឿមួយ។ ការថ្លែងរបស់គាត់មានន័យថា បើប្រៀបធៀបទៅនឹងសិរីល្អ និងអំណាចរបស់ព្រះយេស៊ូវ គឺមនុស្សលោកទាំងអស់មានឋានៈស្មើគ្នា។
សាច់រឿងធំៗនៃសម័យកាលកំណែទម្រង់គឺនិយាយអំពីម៉ាស៊ីនបោះពុម្ពរបស់លោក ហ្គូតេនប៊ឺក (Gutenberg) និងសំណេររបស់លោក លូសើរ (Luther) ដែលបានបោះដែកគោលជាប់នឹងទ្វារ ព្រមទាំងការជជែកដេញដោលអំពីទេវវិទ្យា។ ប៉ុន្តែ ប្រសិនបើលោកអ្នកសិក្សាអំពីសម័យកាលកំណែទម្រង់ ឲ្យបានស៊ីជម្រៅ នោះលោកអ្នកនឹងឃើញថាមានសាច់រឿងជាច្រើនអំពីអ្នកជឿដែលជាមនុស្សធម្មតា ដូចជាស្វាមី ភរិយា ឪពុក និងម្តាយជាដើម។ ពួកគាត់ផ្ដោតលើព្រះបន្ទូលដែលចែងនៅក្នុងព្រះគម្ពីរ ហើយពួកគាត់បានធ្វើឲ្យប្រាកដថា ព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកដែលសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគាត់។ ហើយអ្នកជឿទាំងនេះបានលើកទឹកចិត្តយើងឲ្យធ្វើដូច្នោះដែរ។ ពួកគាត់លើកទឹកចិត្តយើងឲ្យកាន់ខ្ជាប់តាមជំនឿក្នុងព្រះគម្ពីររបស់យើងឲ្យបានជាប់លាប់។ ហើយពួកគាត់ក៏បានលើកទឹកចិត្តយើងឲ្យមានចិត្តកតញ្ញូចំពោះរបៀបដែលព្រះជាម្ចាស់បានប្រទានព្រះពរដល់យើងនៅលើផែនដីនេះដែរ។ ម្យ៉ាងទៀត គឺពួកគាត់លើកទឹកចិត្តយើងឲ្យស៊ូទ្រាំនឹងបញ្ហាបណ្ដោះអាសន្នទាំងអស់នៅពេលឥឡូវនេះ ពីព្រោះយើងនឹងមានអំណរដ៏អស្ចារ្យដែលស្ថិតស្ថេរជារៀងរហូត។

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។