Day 18 The Accidental Reformer
លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
លោក ហាន់ស៍ ហ្គូតេនប៊ឺក (Hans Gutenberg) បានធំដឹងក្តីនៅអំឡុងឆ្នាំ១៤០០ នៃគ.ស.។ នៅសម័យនោះ មនុស្សជាច្រើនបានជឿថា ព្រះជាម្ចាស់ច្បាស់ជាកំពុងមានព្រះទ័យខ្ញាល់ហើយ។ ឪពុកម្តាយ និងជីដូនជីតារបស់លោក ហ្គូតេនប៊ឺក បានរស់នៅដោយឆ្លងកាត់សម័យគ្រោះកាចអាក្រក់ (Black Death) ដែលជាគ្រោះចង្រៃបានសម្លាប់មនុស្សអស់ចំនួន ១/៣ នៃប្រជាជនសរុបនៅក្នុងទ្វីបអឺរ៉ុប។ នៅក្នុងភូមិមួយចំនួននៅទ្វីបអឺរ៉ុប មានមនុស្សរហូតដល់ទៅ ៦០% បានបាត់បង់ជីវិត។
លោក ហ្គូតេនប៊ឺក បានកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយ។ ឪពុករបស់លោកគឺជាជាងមាស ដែលបានផលិតកាក់ និងមេដាយផ្សេងៗ។ លោក ហ្គូតេនប៊ឺក ប្រហែលជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះកាក់ដែលឪពុករបស់លោកបានផលិត ហើយលោកក៏ថែមទាំងអាចបានជួយក្នុងការផលិតកាក់ទាំងនោះខ្លះទៀតផង។ គេចាក់លោហៈរាវចូលទៅក្នុងពុម្ព។ គេបានផលិតពុម្ពនោះឡើងដោយប្រើត្រាបោះដែលមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីសង្កត់ជារូបភាពកាក់យ៉ាងច្បាស់ទៅលើពុម្ព។ កម្មករដែលមានជំនាញបានឆ្លាក់ត្រាបោះដែកថែបដោយដៃយ៉ាងផ្ចិតផ្ចង់។ ពួកគាត់បានប្រើប្រាស់ឧបករណ៍មុតស្រួច ស្រដៀងនឹងឧបករណ៍ដែលជាងអលង្ការប្រើប្រាស់ ដែលអាចកាត់ដែកថែបបាន យ៉ាងងាយស្រួលបំផុត។
ប៉ុន្តែលោក ហ្គូតេនប៊ឺក មិនអាចបន្តវេនអាជីវកម្មគ្រួសារបានឡើយ។ មានការបះបោរមួយកើតឡើង ដែលក្នុងការបះបោរនោះក្រុមកម្មករជំនាញបានប្រឆាំងនឹងម្ចាស់អាជីវកម្ម រួមទាំងឪពុករបស់លោក ហ្គូតេនប៊ឺក ផងដែរ។ ដូច្នេះលោក ហ្គូតេនប៊ឺក និងក្រុមគ្រួសារត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់ទីក្រុង អែលតវីល (Eltville)។ ហេតុដូច្នេះហើយបានជាលោក ហាន់ស៍ ត្រូវស្វែងរកការងារផ្សេងទៀត។
បន្ទាប់ពីគ្រោះចង្រៃបានសម្លាប់មនុស្សអស់ជាច្រើននាក់មក ក្រុមជំនុំរ៉ូម៉ាំងកាតូលិកបានចាប់ផ្តើមលក់សម្ភារៈសក្ការៈ និងសេវាកម្មសាសនាជាច្រើនសន្ធឹកសន្ធាប់។ ពួកគាត់បានលក់ខ្សែផ្គាំ វត្ថុអនុស្សាវរីយ៍ រូបសំណាកព្រះយេស៊ូវ និងពួកបរិសុទ្ធ ព្រមទាំងរូបព្រះយេស៊ូវជាប់ឆ្កាងផងដែរ។ បន្ថែមលើនេះក៏មានឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយទៀតដែរ។ អ្នកកាន់តាមជំនឿកាតូលិកជាច្រើនសែននាក់បានធ្វើដំណើរទៅមើលអដ្ឋិធាតុសក្ការៈ ដែលគេប្រមូលបានមកពីប្រទេសអ៊ីស្រាអែល។
ភ្នែកគោ (Ox Eye) គឺជាផ្លាកសញ្ញាដែលមានកញ្ចក់នៅជាប់នោះ ដែលគេអាចពាក់បាននៅពេលគេទៅមើលអដ្ឋិធាតុសក្ការៈ (វត្ថុស័ក្តិសិទ្ធិ)។ អ្នកកាន់តាមជំនឿកាតូលិកក្នុងអំឡុងឆ្នាំ១៤០០ បានជឿថា ប្រសិនបើកញ្ចក់នោះឆ្លុះជាប់រូបភាពនៃអដ្ឋិធាតុសក្ការៈណាមួយ នោះគេនឹងទទួលបានព្រះពរជាមិនខាន។ ក្នុងពេលនោះ ព្រះវិហារដ៏ធំនៃទីក្រុងអាខេន (Aachen) មានអដ្ឋិធាតុសក្ការៈដ៏ល្បីល្បាញចំនួនបួន ហើយសព្វថ្ងៃនេះក៏នៅតែមានអដ្ឋិធាតុសក្ការៈទាំងនោះដដែលរួមមាន៖ អាវធំរបស់នាង ម៉ារី ព្រះពស្ត្ររបស់ព្រះយេស៊ូវកាលទ្រង់នៅជាកុមារ សម្លៀកបំពាក់ដែលលោក យ៉ូហាន បានស្លៀកនៅពេលដែលគេប្រហារជីវិតលោក និងព្រះពស្ត្រជាប់នឹងព្រះកាយរបស់ព្រះគ្រីស្ទ។
នៅឆ្នាំ១៤៣៩ នៃគ.ស. លោក ហាន់ស៍ ហ្គូតេនប៊ឺក បានចាប់ផ្តើមអាជីវកម្មថ្មីមួយ ដើម្បីលក់ភ្នែកគោនៅទីក្រុង អាខេន។ នៅឆ្នាំ១៤៣៩ ទីក្រុង អាខេន រំពឹងថានឹងមានភ្ញៀវទេសចរច្រើនជាង ១០០,០០០ នាក់មកទស្សនា។ ដោយប្រើប្រាស់ចំណេះដឹងរបស់លោកក្នុងការផលិតកាក់ នោះលោក ហ្គូតេនប៊ឺក ក៏បានគម្រោងផលិតភ្នែកគោចំនួន ៣២,០០០ គ្រឿង។ លោកសង្ឃឹមថានឹងរកប្រាក់ចំណេញបាន ២៥ ដងច្រើនជាងប្រាក់ដែលលោកបានចំណាយ ដើម្បីផលិតភ្នែកគោទាំងនោះ។ ជាអកុសល ចំនួនភ្ញៀវទេសចរមិនមានច្រើនដូចការរំពឹងទុកឡើយ។ អាជីវកម្មនេះបានបរាជ័យ។ លោក ហាន់ស៍ និងវិនិយោគិនរបស់លោកបានខាតបង់ប្រាក់អស់ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលដែលពួកគាត់កំពុងសិក្សាអំពីរបៀបផលិតភ្នែកគោនោះ ពួកគាត់ក៏បានរៀនសូត្រអំពីជំនាញដែលមានប្រយោជន៍ជាច្រើនដែរ។
ក្នុងអំឡុងឆ្នាំ១៤០០ នៃគ.ស. មនុស្សម្នាចង់ផ្សព្វផ្សាយចំណេះដឹងតាមរយៈសៀវភៅឲ្យបានកាន់តែច្រើន ជំនួសឲ្យការគ្រាន់តែនិយាយប្រាប់គ្នាតៗមាត់។ អ្នកនិពន្ធដែលមានជំនាញបានខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីសរសេរចម្លងសៀវភៅដោយដៃ។ មិនថាពួកគាត់ខំខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគាត់អាចបញ្ចប់ការសរសេរចម្លងសៀវភៅទេវវិទ្យាបានតែមួយក្បាលប៉ុណ្ណោះក្នុងរយៈពេលប្រាំឆ្នាំ។ របកគំហើញនៃការបោះពុម្ពដោយពុម្ពឈើបានជួយបង្កើនការផលិតសៀវភៅ។ ប៉ុន្តែ ពុម្ពទាំងនោះមានការលំបាកក្នុងការប្រើប្រាស់ និងងាយបែកបាក់ណាស់។ ហើយពួកគាត់អាចប្រើប្រាស់ពុម្ពទាំងនោះបានតែម្តងគត់។
លោក ហាន់ស៍ ហ្គូតេនប៊ឺក បានបង្វែរការបរាជ័យរបស់លោកនៅក្នុងអាជីវកម្មនៃការផលិតភ្នែកគោ ឲ្យទៅជាលទ្ធផលវិជ្ជមានវិញ។ ក្នុងអំឡុងពេលដែលលោកកំពុងគិតពិចារណាអំពីរបៀបបង្កើតវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរនៅទីក្រុង អាខេន លោកក៏បាននឹកឃើញគំនិតមួយ។ លោកបានរចនាវិធីសាស្ត្រមួយ ដើម្បីបង្កើតពុម្ពដែលអាចដាក់អក្សរលោហៈចូលបាន។ ការធ្វើបែបនេះបានបង្កើតទៅជា «ពុម្ពដុំលោហៈដែក?» ជំនួសឲ្យពុម្ពដុំឈើវិញ។ ពុម្ពដុំលោហៈដែកនេះអាចបោះពុម្ពពាក្យនៅលើទំព័រក្រដាសបានយ៉ាងច្បាស់ល្អ។ បន្ទាប់ពីបានបោះពុម្ពរួចហើយ គេនៅអាចយកអក្សរទាំងនោះទៅប្រើប្រាស់ឡើងវិញ ដើម្បីតែងជាសៀវភៅផ្សេងៗទៀតបាន។ វិធីសាស្ត្រនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងរបៀបដែលឪពុករបស់លោក ហ្គូតេនប៊ឺក បានធ្វើត្រាបោះ និងពុម្ពសម្រាប់ផលិតកាក់ផងដែរ។
លោក យ៉ូហានណេស៍ ហ្គេនហ្វ្លែស ស៊ួរ ឡាដិន ស៊ូម ហ្គូតេនប៊ឺក? (Johannes Gensfleisch zur Laden zum Gutenberg) ឬហៅយ៉ាងខ្លីថា លោក ហាន់ស៍ ហ្គូតេនប៊ឺក បានទទួលមរណភាពហាសិបឆ្នាំមុនពេលលោក ម៉ធិន លូសើរ បានបោះដែកគោលភ្ជាប់និក្ខេបទ៩៥ចំណុចរបស់លោកនៅលើទ្វារព្រះវិហារ។ លោក ហ្គូតេនប៊ឺក មិនដែលបានអធិប្បាយសេចក្តីអធិប្បាយណាមួយឡើយ។ លោកក៏មិនដែលបានសរសេរអត្ថបទទេវវិទ្យានោះដែរ។ លោក ហាន់ស៍ បានបង្កើតព្រះគម្ពីរមួយច្បាប់ ដែលមានឈ្មោះថា ព្រះគម្ពីរហ្គូតេនប៊ឺក (Gutenberg Bible)។ លោកក៏បានធ្វើអាជីវកម្មជាច្រើនលើការបោះពុម្ពលិខិតនៃការបង់លុយលោះបាបកម្មរបស់សម្តេចប៉ាបផងដែរ។ លោកបានក្លាយជាអ្នកកំណែទម្រង់ម្នាក់ដោយចៃដន្យ ឬក៏ថាដោយ «ព្រះគុណទូទៅ»។ ភ្លាមៗនោះ ក្រុមហ៊ុនបោះពុម្ពនានាបានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនបោះពុម្ពរបស់លោក ហ្គូតេនប៊ឺក ដើម្បីផលិតសៀវភៅក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយសារតែរបកគំហើញរបស់លោក ហ្គូតេនប៊ឺក ប្រទេសអាល្លឺម៉ង់ក៏បានផលិតសៀវភៅបានចំនួន ៧ លានក្បាល ក្នុងចន្លោះឆ្នាំ១៥១៨-១៥២៥ នៃគ.ស.។ ហើយសំណេររបស់លោក លូសើរ មានចំនួនដល់ទៅ ៣០% នៃសៀវភៅទាំងអស់នោះ។
ជនជាតិចិនបានបង្កើតបច្ចេកទេសបោះពុម្ពដោយពុម្ពឈើចំនួន ៧០០ ឆ្នាំមុននោះហើយ។ ប៉ុន្តែ អក្សរសាស្ត្រចិនមានភាពស្មុគស្មាញខ្លាំងពេក ទើបមិនសូវមានប្រយោជន៍ច្រើនឡើយ។ នៅក្នុងក្រុមមូស្លីម ពួកគេបានចាប់ផ្តើមប្រើប្រាស់វិធីសាស្ត្រនេះនៅក្នុងអំឡុងឆ្នាំ១១០០ នៃគ.ស.។ ហើយនៅមុនសម័យកំណែទម្រង់បន្តិចនោះ គឺព្រះជាម្ចាស់បានជ្រើសរើសប្រើប្រាស់លោក ហ្គូតេនប៊ឺក ដែលជាអ្នករកឃើញរបកគំហើញថ្មីម្នាក់ដែលធ្លាប់បរាជ័យ ដើម្បីជួយលោក លូសើរ ក្នុងការផ្សព្វផ្សាយព្រះបន្ទូលនៃព្រះ និងផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីការប្រោសលោះ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។