ថ្មីៗនេះខ្ញុំទទួលបានការឈឺចាប់ពីមិត្តភក្កិម្នាក់ ដែលបាននិយាយដោយប្រើប្រាស់ពាក្យសម្ដី ដោយពុំខ្វាយខ្វល់អំពីអារម្មណ៍របស់ខ្ញុំ...

ថ្មីៗនេះខ្ញុំទទួលបានការឈឺចាប់ពីមិត្តភក្កិម្នាក់ ដែលបាននិយាយដោយប្រើប្រាស់ពាក្យសម្ដី ដោយពុំខ្វាយខ្វល់អំពីអារម្មណ៍របស់ខ្ញុំ។ ការឆ្លើយតបដំបូងរបស់ខ្ញុំនោះគឺខឹងគាត់ ហើយបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមគិតអំពីការឈឺចាប់ផ្សេងៗទៀតដែលគាត់បានធ្វើដាក់ខ្ញុំ—ដោយនឹកចាំអំពីពេលវេលានានាដែលគាត់បានធ្វើឲ្យខ្ញុំឈឺចាប់។
ដំណើររឿងទំនងជាអាចបញ្ចប់នៅពេលនោះ ប៉ុន្តែទន្ទឹមនឹងនោះខ្ញុំក៏បានប្រទះឃើញពាក្យសម្ដីរបស់លោកគ្រូ អេ. ដាប់ប៊លយូ. ថូហ្ស័រ (A.W. Tozer) ហើយខ្ញុំក៏បានចាប់ផ្ដើមគិតក្នុងរបៀបផ្សេងទាក់ទងទៅនឹងកាលៈទេសៈនោះ។
«នៅពេលដែលខ្ញុំយល់ថា គ្រប់អ្វីៗទាំងអស់ដែលកំពុងកើតឡើងចំពោះខ្ញុំ គឺដើម្បីឲ្យខ្ញុំកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទ នោះវាក៏ដោះស្រាយសេចក្ដីបារម្ភជាច្រើនរបស់ខ្ញុំ»។
គ្រប់អ្វីៗទាំងអស់ដែលកំពុងកើតឡើងចំពោះខ្ញុំ គឺដើម្បីឲ្យខ្ញុំកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទ។ មិនមែនអ្វីៗដែលបានកើតឡើង សុទ្ធតែគ្មានប្រយោជន៍ទាំងអស់នោះទេ។ នេះមានរួមទាំងអំណរ និងការឈឺចាប់ សន្តិភាព និងអសន្តិភាព ភាពបរិបូណ៌ និងភាពក្រីក្រ ការរងទុក្ខ និងភាពស្រណុកសុខស្រួល អស់អ្នកដែលស្រឡាញ់ខ្ញុំ និងអស់អ្នកដែលយកចិត្តទុកដាក់ចំពោះខ្ញុំ ក៏ដូចជាអស់អ្នកដែលធ្វើឲ្យខ្ញុំឈឺចាប់ ឬក៏មិនអើពើនឹងខ្ញុំផងដែរ។
ព្រះជាម្ចាស់គ្រប់គ្រងលើចំណុចលម្អិតទាំងអស់
ការទទួលស្គាល់ថា ព្រះជាម្ចាស់កំពុងតែប្រើប្រាស់គ្រប់អ្វីៗទាំងអស់ ដើម្បីធ្វើឲ្យខ្ញុំកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទក៏បានធ្វើឲ្យខ្ញុំលែងឈប់បារម្ភដែរ។ ក្នុងព្រះគ្រីស្ទ ការតយុទ្ធរបស់ខ្ញុំគឺមិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់ដែរ (រ៉ូម ៨:១)។ ព្រះជាម្ចាស់តែងតែនៅខាងខ្ញុំ (រ៉ូម ៨:៣២)។ ព្រះជាម្ចាស់រចនានូវរាល់គ្រប់កាលៈទេសៈរបស់ខ្ញុំ ដើម្បីជាការល្អអស់កល្បជានិច្ចដល់ខ្ញុំ (រ៉ូម ៨:២៨)។ គ្រប់អ្វីៗទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំអាចចង្អុលបង្ហាញខ្ញុំទៅកាន់ព្រះគ្រីស្ទ។ ប្រាកដណាស់ វាគួរតែដូច្នោះ។
ភ្លាមនោះ ខ្ញុំក៏ឈប់គិតអំពីពាក្យសម្ដីរបស់មិត្តភក្តិខ្ញុំ ហើយគិតអំពីមូលហេតុដែលព្រះជាម្ចាស់ទំនងជាបាននាំឲ្យកាលៈទេសៈនេះកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំវិញ។ វាជាសំណួរដ៏សាមញ្ញមួយ ប៉ុន្តែចម្លើយបានបើកបង្ហាញអំពីដួងចិត្តរបស់ខ្ញុំច្រើនជាងដួងចិត្តរបស់មិត្តភក្តិខ្ញុំ។ ទង្វើរបស់មិត្តភក្តិខ្ញុំគឺជារបៀបដែលព្រះអម្ចាស់បង្ហាញនូវផ្នត់គំនិតមួយនៃអំពើបាបក្នុងជីវិតខ្ញុំ ខ្ញុំទំនងជាមើលរំលង។ ពេលដែលខ្ញុំឃើញអំពើបាបនៅក្នុងការឆ្លើយតបរបស់ខ្ញុំ នោះខ្ញុំក៏បានលន់តួបាបនោះទៅកាន់ព្រះជាម្ចាស់ ហើយកែប្រែចិត្ត។
នៅពេលដែលខ្ញុំមានអារម្មណ៍ថាគេកំពុងតែរំខានខ្ញុំ គេកំពុងធ្វើឲ្យខ្ញុំអន់ចិត្ត ឬក៏ខឹង នោះខ្ញុំក៏គិតថានេះទំនងជាការដែលព្រះជាម្ចាស់កំពុងតែអញ្ជើញឲ្យខ្ញុំពិនិត្យចិត្តខ្លួនឯង ជាជាងផ្ដោតចំណាប់អារម្មណ៍របស់ខ្ញុំនៅខាងក្រៅ។ ទំនងការក្ដៅក្រហាយរបស់ខ្ញុំគឺជាការអញ្ជើញពីព្រះជាម្ចាស់ឲ្យខ្ញុំកាន់តែមានទំនាក់ទំនងស៊ីជម្រៅថែមទៀតជាមួយនឹងទ្រង់។ ព្រះជាម្ចាស់ទំនងជាកំពុងតែធ្វើអ្វីដែលកាន់តែសំខាន់ជាងនោះ និងមានប្រសិទ្ធភាពយូរជាងនៅក្នុង ខ្ញុំ ជាជាងអ្វីដែលកំពុងតែកើតឡើង ចំពោះ ខ្ញុំ។
ហើយដោយសារព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងជីវិតខ្ញុំ នោះគ្មានបទពិសោធន៍ណាដែលបានកើតឡើងដោយឥតប្រយោជន៍ទេ។ តាមរយៈអ្វីៗទាំងអស់នោះ គឺព្រះអង្គអាចប្រើប្រាស់បានក្នុងការបង្វែរខ្ញុំទៅរកព្រះគ្រីស្ទ ពីព្រោះនៅទីបំផុតព្រះអង្គគឺជាអង្គដែលធ្វើឲ្យគ្រប់អ្វីៗទាំងអស់ត្រឡប់ទៅជាការល្អវិញ។ ព្រះទ្រង់ប្រើកាលៈទេសៈលំបាកៗរបស់ខ្ញុំ ដើម្បីនាំឲ្យខ្ញុំពឹងផ្អែកលើព្រះគ្រីស្ទវិញបាន។ អាចបង្រៀនឲ្យខ្ញុំកាន់តែមានភាពឆេះឆួលក្នុងការអធិស្ឋាន។ ផ្តល់ឲ្យខ្ញុំនូវឱកាសក្នុងការធ្វើព័ន្ធកិច្ច។ ជោគជ័យរបស់ខ្ញុំអាចនាំឲ្យខ្ញុំសរសើរតម្កើង និងអរព្រះគុណដល់ព្រះជាម្ចាស់។ នាំឲ្យខ្ញុំថ្វាយសិរីល្អទៅកាន់ទ្រង់។ នាំឲ្យខ្ញុំឃើញអំពើបាបនៃការមានអំនួត ហើយឲ្យខ្ញុំចេះលន់តួបាបនោះ។ នាំឲ្យខ្ញុំចេះរៀនបន្ទាបខ្លួន ដោយមិនចេញមុខ ទោះបីខ្ញុំមានមុខមាត់ក៏ដោយ។ គ្រប់អ្វីៗទាំងអស់ជាជំហានឈានទៅរកភាពបរិសុទ្ធ។
ការទទួលបានព្រះពរនៅចុងបញ្ចប់
ការទទួលការឈឺចាប់តាមរយៈការដែលមិត្តភក្តិមិនបានគិត គឺមិនដូចគ្នាទៅនឹងការដែលប្ដី ឬក៏ប្រពន្ធក្បត់គ្នានោះទេ គឺវាឆ្ងាយពីគ្នាខ្លាំងណាស់ ឬក៏ការមានជំងឺដែលមិនអាចព្យាបាលបាន ប៉ុន្តែការអញ្ជើញពីព្រះជាម្ចាស់ក៏នៅដូចគ្នាដដែល។ ខ្ញុំធ្លាប់មានបទពិសោធន៍ជាមួយនឹងការលំបាកទាំងបីនោះ ហើយខ្ញុំក៏អាចធ្វើទីបន្ទាល់ផងដែរថា ព្រះជាម្ចាស់ប្រើប្រាស់ការលំបាកទាំងអស់នោះ ទោះបើភាគច្រើនវាកើតឡើងតាមរយៈការហូរទឹកភ្នែកក៏ដោយ ក្នុងការដែលព្រះអង្គបាននាំឲ្យខ្ញុំកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់។ ហើយខណៈពេលដែលខ្ញុំកាន់តែស្និទ្ធស្នាលជាមួយនឹងព្រះអង្គ ហើយព្រះអង្គបានឱបក្រសោបខ្ញុំ នោះខ្ញុំក៏កាន់តែមានលក្ខណៈដូចជាព្រះរាជបុត្រាទ្រង់ផងដែរ។
ការកាត់ស្រាយរបស់លោកគ្រូ យូជីន ភីធ័រសិន (Eugene Peterson) អំពីសេចក្ដីបង្រៀននៅលើភ្នំអូលីវបានបន្ទរគំនិតនេះយ៉ាងល្អ។ នៅក្នុងការបកស្រាយរបស់គាត់លើកណ្ឌគម្ពីរ ម៉ាថាយ ៥:៣-៤៖ «លោកអ្នកមានពរ នៅពេលដែលលោកអ្នកឈានដល់ចំណុចចុងក្រោយនៃខ្លួនឯង។ នៅពេលដែលមិនសូវមានលោកអ្នក នោះនឹងកាន់តែមានព្រះជាម្ចាស់ និងការសោយរាជ្យរបស់ទ្រង់។ លោកអ្នកមានពរនៅពេលដែលលោកអ្នកមានអារម្មណ៍ថា ខ្លួនបាត់បង់នូវអ្វីដែលសំខាន់។ គឺមានតែនៅពេលនោះឯង ដែលព្រះជាម្ចាស់ដ៏សំខាន់អាចឱបក្រសោបលោកអ្នកបាន»។
លោកអ្នកមានពរនៅពេលដែលលោកអ្នកឈានដល់ចំណុចចុងក្រោយនៃខ្លួនឯង។ លោកអ្នកមានពរនៅពេលដែលលោកអ្នកបាត់បង់នូវអ្វីដែលសំខាន់។ នៅក្នុងប្រាស្រ័យផ្នែករបស់លោកីយ៍ ស្ដាប់ទៅនេះពិតជាឆ្កួតណាស់។ អត្ថន័យនេះផ្ទុយពីអត្ថន័យដែលលោកីយ៍ផ្ដល់លើពាក្យ «មានពរ»។ ចំពោះលោកីយ៍ ការមានពរគឺជាការមានរាល់គ្រប់អ្វីៗដែលលោកអ្នកចង់បាន ហើយច្រើនជាងនោះទៅទៀត។ វាគឺជាការទទួលបានសេចក្ដីស្រមៃរបស់ខ្លួន ឲ្យក្លាយទៅជាការពិត។ វាមិនទាក់ទងទៅនឹងការដែលលោកអ្នកឈានដល់ចំណុចចុងក្រោយនៃខ្លួនឯងនោះទេ ហើយក៏ មិន ទាក់ទងទៅនឹងការបាត់បង់នូវអ្វីដែលសំខាន់ចំពោះលោកអ្នកផងដែរ។
ប៉ុន្តែ នៅក្នុងសេដ្ឋកិច្ចរបស់ព្រះជាម្ចាស់ ការទទួលបានព្រះពរមានអត្ថន័យថ្មី។ យើងទទួលបានព្រះពរ៖ នៅពេលដែលយើងមិនមានធនធានពីមនុស្ស និងនៅពេលដែលយើងមិនមានអ្វីដែលជារបស់ខ្លួនសម្រាប់ត្រឡប់ទៅរក នៅពេលដែលមិនមានមនុស្សណាម្នាក់ដែលយើងអាចពឹងពាក់លើបាន និងនៅពេលដែលមើលទៅហាក់បីដូចជាមិនមានអ្វីដែលកំពុងតែដំណើរការយ៉ាងល្អនោះឡើយ។ នោះគឺជាពេលដែលព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់បានទៅកើនឡើងនៅក្នុងជីវិតយើង។ យើងបានបន្ទាបចុះ។ ព្រះអង្គបានដំកើនឡើង។ នៅពេលដែលយើងបាត់បង់នូវអ្វីដែលសំខាន់បំផុត នៅក្នុងជីវិតយើងលើផែនដីនេះ នោះយើងនឹងកាន់តែឲ្យតម្លៃលើការឱបក្រសោបរបស់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជាមិនខាន។ ការឱបក្រសោបរបស់ទ្រង់កាន់តែសំខាន់ កាន់តែមានតម្លៃ និងកាន់តែអស្ចារ្យជាងអ្វីៗដែលយើងអាចនឹងបាត់បង់បាន។
សូមមើលព្រះហស្តដែលពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់
លោកស្រី គូយុន (Guyon) ដែលជាអ្នកនិពន្ធកាតូលិកជនជាតិបារាំងម្នាក់នៅក្នុងខ្ទង់ឆ្នាំ១៦០០ គឺជាស្ត្រីម្នាក់ដែលមានជីវិតយ៉ាងលំបាកលំបិន គាត់ឈឺមិនចេះឈប់ មានការព្រងើយកន្តើយលើ និងគេបន្ទាបបន្ថោកឥតល្ហែ។ កាលគាត់មានអាយុ១៦ឆ្នាំ ឪពុករបស់គាត់បានប្រើល្បិចកលក្នុងការបោកបញ្ឆោតឲ្យគាត់រៀបការជាមួយនឹងបុរសម្នាក់ដែលមានអាយុចាស់ជាងគាត់២២ឆ្នាំ ដែលមានជំងឺរលាកសន្លាក់ឆ្អឹង។ លោកស្រី គូយុន បានក្លាយជាអ្នកគ្រូពេទ្យ និងអ្នកមើលថែប្ដីរបស់គាត់ដោយមិនចេះនឿយហត់ម្នាក់។ កាលនោះ គាត់បានរស់នៅជាមួយនឹងម្ដាយក្មេក ដែលដើរនិយាយកុហកយ៉ាងអាក្រក់ៗអំពីគាត់ទៅកាន់អ្នកដទៃ។
សេចក្ដីអធិស្ឋានរបស់លោកស្រី គូយុន បានឆ្លុះបញ្ចាំងអំពីជំនឿដ៏ជ្រាលជ្រៅរបស់គាត់ និងទំនុកចិត្តដែលគាត់មានលើលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។ គាត់បានសរសេរដូចតទៅ៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គបានអនុញ្ញាតឲ្យឪពុកយើងខ្ញុំបោកបញ្ឆោតយើងខ្ញុំ ខណៈពេលដែលយើងខ្ញុំចង់ធ្វើជាដូនជី ដើម្បីឲ្យយើងខ្ញុំបែរទៅរកព្រះអង្គ ហើយឲ្យព្រះអង្គស្រឡាញ់យើងខ្ញុំ។»។ គាត់ក៏បានសរសេរចុះនូវពាក្យពេចន៍នេះផងដែរ «ឱព្រះជាម្ចាស់អើយ ព្រះអង្គបានអនុញ្ញាតឲ្យម្ដាយក្មេកយើងខ្ញុំនិយាយកុហកអំពីយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបែរទៅរកព្រះអង្គក្នុងការបន្ទាបខ្លួន និងឃើញអំពីទំហំដ៏ធំនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងខ្ញុំ។»។
ជាជាងបៀមភាពល្វីងជូរចត់នៃការឈឺចាប់ដែលគាត់បានឆ្លងកាត់ ដោយសួរដេញដោលអំពីសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ គាត់បានជ្រើសរើសយកការមើលឃើញព្រះហស្តដែលពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ក្នុងការនោះវិញ។ គាត់ឃើញគ្រប់ផ្នែកនៃជីវិតរបស់គាត់ថា កំពុងតែស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ និងជ្រើសរើសឃើញថា រាល់គ្រប់កាលៈទេសៈគឺជាឱកាសសម្រាប់ដឹកនាំឲ្យគាត់កាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងព្រះអង្គវិញ។ គាត់មានឆន្ទៈក្នុងការទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង និងចុះចូលជាមួយនឹងព្រះអង្គក្នុងគ្រុបអ្វីៗទាំងអស់។
អ្វីៗទាំងអស់ជាអ្នកបម្រើរបស់ទ្រង់
កណ្ឌគម្ពីរ ទំនុកតម្កើង ១១៩:៩០-៩១ បានចែងថា «សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅគ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់ ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ តាមច្បាប់ទ្រង់ ដ្បិតទាំងអស់សម្រាប់បម្រើទ្រង់»។ គ្រប់អ្វីៗទាំងអស់ជាអ្នកបម្រើរបស់ព្រះអង្គ។ គ្រប់អ្វីៗទាំងអស់សុទ្ធតែអាចឲ្យព្រះអម្ចាស់ប្រើ ដើម្បីសម្រេចផែនការល្អៗរបស់ទ្រង់ សម្រាប់អំណរដ៏នៅអស់កល្បជានិច្ច និងសម្រាប់សិរីរុងរឿងរបស់រាស្ត្រទ្រង់។
គ្រប់អ្វីៗទាំងអស់ដែលយើងប្រឈមមុខជាមួយអាចធ្វើឲ្យយើងកាន់តែបរិសុទ្ធជាងមុនបាន។ សេចក្ដីមួហ្មងរបស់យើងអាចបង្ហាញឲ្យយើងឃើញអំពើបាបរបស់ខ្លួនយើងបាន។ អស់អ្នកដែលធ្វើឲ្យយើងឈឺចាប់បានផ្ដល់ឱកាសដល់យើងឲ្យចេះអត់ទោស។ ជំងឺប្រចាំកាយរបស់យើងអាចបង្រៀនឲ្យយើងចេះទុកចិត្តលើព្រះជាម្ចាស់បាន។ កូនៗយើងដែលបះបោរទាស់ប្រឆាំងនឹងយើងអាចបង្ហាត់បង្រៀនឲ្យយើងចេះអធិស្ឋានឥតឈប់ឈរបាន។
គ្រប់អ្វីៗដែលពិបាក ហើយមើលទៅហាក់បីដូចជាមិនត្រឹមត្រូវសោះក្នុងជីវិតយើងសុទ្ធតែជាការអញ្ជើញពី
ព្រះជាម្ចាស់ឲ្យយើងបែរទៅរកទ្រង់។
ដើម្បីរស់នៅឲ្យបានពេញលេញតាមរយៈទស្សនៈនេះ យើងត្រូវតែមានវត្តមាន និងស្មារតីគ្រប់ពេលវេលា៖
ដើម្បីឲ្យយើងស្វែងរកព្រះអង្គដោយសកម្ម ហើយទូលសួរព្រះអង្គថា តើព្រះអង្គកំពុងតែព្យាយាមបង្ហាញអ្វីមកកាន់យើង ដើម្បីឲ្យយើងដឹងថា ព្រះជាម្ចាស់តែងតែធ្វើការនៅក្នុងជីវិតយើង និងដើម្បីឲ្យយើងទុកចិត្តលើព្រះអង្គក្នុងគ្រប់កលៈទេសៈថា ទាំងអស់គឺដើម្បីយើងកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងព្រះអង្គជាងមុន។
ដ្បិតគ្រប់អ្វីៗទាំងអស់ដែលកំពុងតែកើតឡើងចំពោះយើង គឺសុទ្ធតែកំពុងតែធ្វើឲ្យយើងកាន់តែមានលក្ខណសម្បត្តិដូចជាព្រះគ្រីស្ទ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។