លោកអ្នករៀបចំមេរៀនអធិប្បាយយ៉ាងមិចក៏មិនចប់ដែរ
នៅក្នុងសៀវភៅ «ធ្វើម្ដងទៀត» (Reset) លោក ដាវីឌ មើរេ (David Murray) បានលើកឡើងអំពីអតីតសិស្សរបស់គាត់ម្នាក់ ដែលចូលចិត្តរៀបចំមេរៀនអធិប្បាយរបស់គាត់ទាល់តែល្អឥតខ្ចោះទើបឈប់ថា «យុវជនវ័យក្មេងនៃសាលាព្រះគម្ពីររបស់ខ្ញុំម្នាក់ គាត់មិនដែលចំណាយពេលតិចជាងសាមសិបម៉ោង ដើម្បីរៀបចំមេរៀនអធិប្បាយរបស់គាត់នោះទេ ដោយថែមថយ ថែមថយទាល់តែថាវា “ល្អឥតខ្ចោះ” នោះទើបឈប់»។ លោក មើរ៉េ បានបន្តប្រាប់ទៀតថា «មិនមានអ្វីចម្លែកទេ ព្រោះបានតែមួយឆ្នាំប៉ុណ្ណោះ យុវជនម្នាក់នោះក៏លាឈប់ ហើយរត់ចោលព័ន្ធកិច្ចបាត់»។ អានបន្ថែម