ព្រះតម្រូវទុកជាមុន
យើងខ្ញុំសូមមិនធ្វើការបកស្រាយច្រើន អំពីបទគម្ពីរនេះទេ។ ផ្អែកលើបទគម្ពីរនេះ យើងខ្ញុំសូមឆ្លើយថា ព្រះទ្រង់ពិតជាបានតម្រូវទុកឲ្យអ្នកខ្លះធ្លាក់នរកមែន។ ព្រះទ្រង់ពិតជាបានកំណត់ទុកជាមុន តាំងពីអស់កល្បជានិច្ច ឲ្យអ្នកខ្លះបានសង្គ្រោះ ហើយខ្លះទៀតត្រូវបាត់បង់។ តែទ្រង់បានធ្វើកិច្ចការនេះ តាមរបៀបដែលអាថ៌កំបាំងចំពោះយើង ដើម្បីកុំឲ្យនរណាម្នាក់អាចចោទប្រកាន់ព្រះអង្គ នៅថ្ងៃនោះឡើយ។ ពួកអ្នកដែលបានទទួលការប្រោសលោះនឹងបានដឹងថា យើងបានសង្គ្រោះដោយសារព្រះគុណព្រះអង្គ ខណៈពេលដែលយើងសមនឹងធ្លាក់នរក ហើយអ្នកដែលមិនបានសង្គ្រោះ មិនបានស្គាល់ព្រះគុណព្រះអង្គ ហើយពួកគេក៏សមនឹងវិនាសផងដែរ។ អានបន្ថែម