នៅថ្ងៃជំនុំជម្រះចុងក្រោយ យើងនឹងឃើញថា សេចក្ដីយុត្តិធម៌របស់ព្រះជាម្ចាស់គ្មានទោសទេ ការបញ្ជាក់នៃព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយការថ្វាយបង្គំរបស់យើងនឹងកាន់តែខ្លាំងក្លាជាងមុន។
ត្តអ្នកអានម្នាក់បានសួរមកកាន់ខាងយើងថា «តើតាមរយៈការដែលព្រះជាម្ចាស់គ្រោងទុកឲ្យមនុស្សមួយចំនួនធ្លាក់ចូលក្នុងស្ថាននរកយ៉ាងអស់កល្បជានិច្ចនាំឲ្យទ្រង់ទទួលបានសិរីល្អដោយរបៀបណា?»
មុនយើងឱបក្រសោបឃ្លា «គ្រោងទុកឲ្យធ្លាក់នរក» គឺយើងត្រូវតែមានលក្ខខណ្ឌមួយចំនួនជាមុនសិន ពីព្រោះឃ្លានោះផ្ទាល់កម្រមានណាស់ សូម្បីតែក្នុងព្រះគម្ពីរក៏ឃ្លានេះមិនមានប្រើប្រាស់ដែរ។ យើងខ្ញុំអាចនឹកឃើញដល់បានតែពីរបីខប៉ុណ្ណោះដែលយើងអាចសម្រួលវាជិតដល់របៀបនោះបាន ដូច្នេះយើងខ្ញុំមិនចង់ផ្ដោតខ្លាំងពេកលើសំណួរនេះនោះទេ។ ប៉ុន្តែ មានលក្ខខណ្ឌដែលយើងខ្ញុំចង់លើកឡើងទាក់ទងនឹងឃ្លានេះមុនយើងខ្ញុំផ្ដល់ជូននូវចម្លើយ។
លក្ខខណ្ឌផ្នែកខាងមុខ និងខាងក្រោយ
ទី១ នៅឯស្ថាននរកនឹងមិនមានអ្នកណាដែលមិនស័ក្ដិសមនឹងទៅទីនោះនោះទេ។ បុគ្គលណាដែលអាចផ្ដល់ជូននូវមូលហេតុដ៏ល្អ (ហេតុផលជាផ្លូវការ) នឹងមិនមានវត្តមាននៅទីនោះទេ អំពីមូលហេតុដែលពួកគាត់មិនគួរនៅទីនោះ។ ពិភពលោកទាំងមូលនឹងដឹងអំពីចំណុចនេះ ហើយក៏នឹងបង្ហាញថាព្រះជាម្ចាស់ត្រឹមត្រូវដែរ។ នឹងមិនមានមន្ទិលសង្ស័យលើភាពយុត្តិធម៌របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយឡើយ។ យោងតាមព្រះគម្ពីរ នេះគឺជាចំណុចដំបូងដែលយើងត្រូវតែលើកឡើង ត្រង់ថា នៅឯស្ថាននរកនឹងមិនមានអ្នកណាដែលមិនស័ក្ដិសមនឹងទៅទីនោះនោះទេ។
ទី២ នៅឯស្ថាននរកនឹងមិនមានអ្នកណាដែលមិនស្ថិតក្នុងការបះបោរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ប្រសិនបើយើងមានអារម្មណ៍ថា មានមនុស្សមួយចំនួនត្រូវបានបោះចូលក្នុងស្ថាននរកដែលមិនស្ថិតក្នុងស្ថានភាពនៃការបះបោរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ដែលតាមពិតទៅគឺជាអ្នកស្រឡាញ់ព្រះជាម្ចាស់ ឬក៏ជាអ្នកដែលបានកែប្រែចិត្តទៅកាន់ព្រះជាម្ចាស់ ហើយក៏ថាពួកគាត់កំពុងតែឧបក្រសោបព្រះជាម្ចាស់ ឬក៏ថាក្នុងរបៀបណាមួយពួកគាត់មិនបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់នោះទេ នោះវាគ្រាន់តែជាគំនិតចម្លែកប៉ុណ្ណោះដែលមិនមានក្នុងព្រះគម្ពីរ។ មនុស្សដែលនឹងរងទុក្ខគឺជាមនុស្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយក្នុងពេលដែលពួកគាត់កំពុងតែនៅស្ថាននរកក៏ពួកគាត់កំពុងតែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ដោយបដិសេធទ្រង់ផងដែរ។
ចំណុចទី៣ដែលយើងត្រូវតែលើកឡើងអំពីលក្ខខណ្ឌទាក់ទងនឹងឃ្លា «គ្រោងទុកឲ្យធ្លាក់នរក» ត្រង់ថា ព្រះគម្ពីរបានបង្ហាញថាការជ្រើសតាំង និងការគ្រោងទុករបស់ព្រះជាម្ចាស់ក្នុងការជ្រើសរើសដែលទ្រង់បានប្រព្រឹត្តឡើងដោយមានពេញទៅដោយព្រះគុណ ដើម្បីសង្គ្រោះមនុស្សមានបាបមួយចំនួន មិនមែនជ្រើសរើសធ្វើឲ្យមនុស្សល្អមួយចំនួនក្លាយជាមនុស្សអាក្រក់វិញនោះទេ។ ព្រះគម្ពីរតែងតែបង្ហាញថា ព្រះអង្គបានសង្គ្រោះមនុស្សមានបាបតាំងពីមុនដើមកំណើតនៃពិភពលោកមកម្ល៉េះ។ ព្រះគ្រីស្ទត្រូវបានគេធ្វើគុតតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ (វិវរណៈ ១៣:៨)។
ការបង្ហាញពេញទីនៃភាពល្អឥតខ្ចោះរបស់ព្រះជាម្ចាស់
ដោយមានលក្ខខណ្ឌទាំងបីនោះ សំណួរនេះគឺពិតជាល្អមែន។ នោះគឺជារបៀបដែលព្រះជាម្ចាស់ទទួលបានសិរីល្អ តាមរយៈការគ្រប់គ្រងលើផែនដី ឬក៏ការបង្កើតផែនដីដែលមានមនុស្សលោក—តាមរយៈការអនុញ្ញាត ឬក៏ការរចនារបស់ទ្រង់ មិនថាលោកអ្នកចង់ពណ៌នាអំពីវាយ៉ាងម៉េចក៏ដោយ—នឹងធ្លាក់នរកដោយយុត្តិធម៌? កណ្ឌគម្ពីរ រ៉ូម ៩:២២-២៣ គឺជាខគម្ពីរដ៏ច្បាស់លាស់បំផុតដែលផ្ដល់នូវចម្លើយចេញពីព្រះគម្ពីរដែលយើងខ្ញុំស្គាល់ «ចុះបើសិនជាព្រះទ្រង់ចង់សម្ដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្ដា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសម្រាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ»។
នៅក្នុងខគម្ពីរនោះសាវ័ក ប៉ុល បានមានប្រសាសន៍ថា ព្រះជាម្ចាស់មានគោលដៅក្នុងការបង្ហាញសេចក្ដីក្រោធ និងអំណាចរបស់ទ្រង់។ គោលបំណងរបស់ព្រះអង្គគឺថា ឲ្យមនុស្សលោកស្គាល់អំពីចំណុចដ៏ល្អឥតខ្ចោះរបស់ទ្រង់យ៉ាងពេញទី។ យើងខ្ញុំគិតថា ការបង្ហាញអំពីចំណុចដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់គឺជាគោលដៅដ៏ខ្ពស់បំផុតនៃចក្រវាឡនេះ។ ព្រះជាម្ចាស់បានបង្កើតចក្រវាឡនេះមក ដើម្បីបង្ហាញអំពីភាពល្អឥតខ្ចោះរបស់ទ្រង់យ៉ាងពេញទីដែលមានរួមទាំងសេចក្ដីក្រោធ អំណាចព្រះចេស្ដា ការថ្កោលទោស និងភាពយុត្តិធម៌។ ហើយក្នុងការធ្វើបែបនោះគឺត្រូវមានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃកាប្រោសលោះនៅពីក្រោយដែលយើងហៅថាការធ្លាក់ក្នុងអំពើបាប និងអំពើបាប។
ទង្វើនៃព្រះគុណ និងទង្វើនៃសេចក្ដីមេត្តាករុណា និងបទពិសោធន៍នៃសេចក្ដីសង្គ្រោះបំភ្លឺយ៉ាងចែងចាំងនឹងមូលហេតុនៅពីក្រោយការធ្លាក់ក្នុងអំពើបាប និងអំពើបាបដែលបាននាំឲ្យមានលទ្ធផលនៃការជះឥទ្ធិពលពីរយ៉ាងក្នុងសិរីល្អរបស់ព្រះជាម្ចាស់។ ទី១ ព្រះគុណរបស់ទ្រង់—ដែលយើងខ្ញុំគិតថាគឺជាចំណុចកំពូលនៃសិរីល្អរបស់ទ្រង់—ចាំងពន្លឺកាន់តែខ្លាំងឡើងៗ ពីព្រោះផ្នែកខាងក្រោយរបស់វាគឺការថ្កោលទោស និងអំពើបាប។
ទី២ អ្នកទទួលប្រយោជន៍ដែលមិនស័ក្ដិសមនឹងទទួលនូវការជ្រើសតាំងនេះ និងការប្រោសលោះនឹងទទួលបានអំណរដ៏ខ្លាំងក្លា និងការដឹងគុណសម្រាប់ការសង្គ្រោះរបស់យើង។ នេះគឺដោយសារយើងឃើញមនុស្សទាំងអស់ ដែលបានបាត់បង់ គឺមិនមែនអាក្រក់ជាងយើង ហើយយើងក៏មិនបានល្អប្រសើរជាងពួកគាត់ដែរ—យើងក៏គួរធ្លាក់នរកដែរ។ ដូច្នេះ ការដឹងគុណរបស់យើងក៏នឹងកាន់តែខ្លាំងជាងមុន។
យ៉ាងហោចណាស់ នៅក្នុងករណីពីរនេះ យើងខ្ញុំនឹងលើកឡើងថា ជាចម្លើយលើសំណួរមួយនេះ។ តើព្រះជាម្ចាស់ទទួលបានសិរីល្អយ៉ាងដូចម្ដេច? ព្រះអង្គទទួលបានសិរីល្អ ពីព្រោះព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ព្រះទ្រង់ចាំងបំភ្លឺយ៉ាងភ្លឺថ្លានៅលើផ្នែកខាងក្រោយនៃអំពើបាប ការថ្កោលទោស សេចក្ដីក្រោធ និងការថ្វាយបង្គំរបស់យើង និងបទពិសោធន៍របស់យើងក្នុងព្រះគុណនោះក៏កាន់តែខ្លាំងឡើងៗជាមុន និងមានភាពស៊ីជម្រៅ ពីព្រោះយើងឃើញថា យើងមិនស័ក្ដិសមនៅក្នុងស្ថានភាពដែលយើងកំពុងតែនៅក្នុងនោះទេ។
នៅថ្ងៃជំនុំជម្រះចុងក្រោយ យើងនឹងឃើញថា សេចក្ដីយុត្តិធម៌របស់ព្រះជាម្ចាស់គ្មានទោសទេ ការបញ្ជាក់នៃព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយការថ្វាយបង្គំរបស់យើងនឹងកាន់តែខ្លាំងក្លាជាងមុន។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។