យើងខ្ញុំសូមមិនធ្វើការបកស្រាយច្រើន អំពីបទគម្ពីរនេះទេ។ ផ្អែកលើបទគម្ពីរនេះ យើងខ្ញុំសូមឆ្លើយថា ព្រះទ្រង់ពិតជាបានតម្រូវទុកឲ្យអ្នកខ្លះធ្លាក់នរកមែន។ ព្រះទ្រង់ពិតជាបានកំណត់ទុកជាមុន តាំងពីអស់កល្បជានិច្ច ឲ្យអ្នកខ្លះបានសង្គ្រោះ ហើយខ្លះទៀតត្រូវបាត់បង់។ តែទ្រង់បានធ្វើកិច្ចការនេះ តាមរបៀបដែលអាថ៌កំបាំងចំពោះយើង ដើម្បីកុំឲ្យនរណាម្នាក់អាចចោទប្រកាន់ព្រះអង្គ នៅថ្ងៃនោះឡើយ។ ពួកអ្នកដែលបានទទួលការប្រោសលោះនឹងបានដឹងថា យើងបានសង្គ្រោះដោយសារព្រះគុណព្រះអង្គ ខណៈពេលដែលយើងសមនឹងធ្លាក់នរក ហើយអ្នកដែលមិនបានសង្គ្រោះ មិនបានស្គាល់ព្រះគុណព្រះអង្គ ហើយពួកគេក៏សមនឹងវិនាសផងដែរ។
នអ្នកស្តាប់ការបង្រៀនជាសំឡេងម្នាក់ ឈ្មោះ សុខា បានផ្ញើសារមក សួរត្រង់ៗថា៖ «លោកគ្រូ តើព្រះបានតម្រូវទុកជាមុន ឲ្យអ្នកខ្លះធ្លាក់នរកឬ?»
មុននឹងខ្ញុំផ្តល់ឲ្យនូវចម្លើយច្បាស់លាស់ សម្រាប់សំណួរនេះ យើងខ្ញុំចាំបាច់ត្រូវនិយាយអំពីមូលដ្ឋាននៃសេចក្ដីពិតខ្លះៗ ដែលយើងត្រូវយល់សិន ដើម្បីកុំឲ្យយើងមានការយល់ច្រឡំ។ ខាងក្រោមនេះ យើងខ្ញុំនឹងនិយាយអំពីចំណុចមូលដ្ឋានគ្រឹះមួយចំនួន បន្ទាប់មក យើងខ្ញុំនឹងលើកឡើងនូវខគម្ពីរខ្លះៗ ហើយបន្ទាប់មកផ្តល់ឲ្យនូវចម្លើយសម្រាប់សំណួរនេះ។
ការបកស្រាយ អំពីសេចក្តីពិតជាមូលដ្ឋាន
មានមនុស្សជាច្រើននាក់យល់ឃើញថា បើព្រះទ្រង់បានតម្រូវទុកជាមុនឲ្យអ្នកខ្លះធ្លាក់នរក នោះមានន័យថា ព្រះអង្គមានភាពអយុត្តិធម៌ ហើយព្រះអង្គមិនមែនជាព្រះល្អទេ។ ដូចនេះ ពួកគេមិនអាចទទួលយកចម្លើយវិជ្ជមាន សម្រាប់សំណួរនេះបានឡើយ។ តាមពិត យើងខ្ញុំសូមនិយាយថា បើលោកអ្នកយល់ឃើញដូចនេះដែរថា ព្រះអង្គមិនសុចរិត ឬមិនយុត្តិធម៌ ឬក៏មិនល្អ បើសិនជាព្រះអង្គបានតម្រូវទុកជាមុន ឲ្យអ្នកខ្លះបានសង្គ្រោះ ហើយអ្នកខ្លះវិនាស នោះលោកអ្នកមិនគួរជឿដូចនេះឡើយ ទោះបើព្រះអង្គពិតជាបានតម្រូវទុកជាមុនឬអត់ក៏ដោយ ។ យើងខ្ញុំដឹងថា អ្វីដែលយើងខ្ញុំនិយាយនេះហាក់ដូចជាចម្លែក។ សូមជឿចុះ បើសិនជាព្រះគម្ពីរពិតជាបានបង្រៀនដូចនេះមែន ហើយបើវាមិនផ្ទុយនឹងសេចក្តីពិត និងសេចក្តីដ៏សំខាន់ ដែលយើងបានរៀនអំពីព្រះ ក្នុងព្រះគម្ពីរ។ ហើយយើងខ្ញុំដឹងថា អ្នកខ្លះប្រហែលជាខឹងនឹងយើងខ្ញុំ ពេលយើងខ្ញុំប្រាប់ពួកគេមិនឲ្យជឿថា ព្រះអង្គអយុត្តិធម៌ និងមិនល្អ ទោះព្រះអង្គពិតជាបានតម្រូវទុកជាមុនឬអត់ក៏ដោយ។ ប៉ុន្តែ យើងខ្ញុំក៏មិនចង់ឲ្យនរណាម្នាក់ឈប់ជឿលើសេចក្តីល្អ និងភាពយុត្តិធម៌របស់ព្រះឡើយ។ ហើយយើងខ្ញុំដឹងអំពីបញ្ហាដែលនឹងកើតមាន ពេលដែលយើងទទួលយកចម្លើយ សម្រាប់សំណួរនេះ ដោយមិនបានយល់អំពីភាពយុត្តិធម៌ និងសេចក្តីល្អរបស់ព្រះជាមុនសិន។ យើងខ្ញុំធ្លាប់ទួញយំ កាលយើងខ្ញុំទើបតែចូលវ័យ២០ឆ្នាំ ជារដូវកាលដែលផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់យើងខ្ញុំបានទទួលទារុណកម្មយ៉ាងខ្លាំង ដោយសារបញ្ហាវេទសាស្ត្រដូចនេះ។ យើងខ្ញុំធ្លាប់ភ្លក់រស់ជាតិ នៃការយកដៃច្រត់ទៅលើតុ ហើយគ្របពីលើមុខខ្លួនឯង ហើយស្រែកយំទៅរកព្រះថា៖ «ព្រះអង្គអើយ ទូលបង្គំមិនយល់ទេ»។
ដូចនេះ យើងខ្ញុំចង់មានចិត្តអត់ធ្មត់ចំពោះអ្នកដែលមិនយល់បញ្ហានេះ។ យើងខ្ញុំមិនចង់ឲ្យនរណាម្នាក់ឈប់មានការជឿជាក់ លើសេចក្តីសុចរិត និងសេចក្តីល្អរបស់ព្រះនោះឡើយ។ នេះជាសេចក្តីពិតដែលជាមូលដ្ឋានទីមួយ សម្រាប់យើងខ្ញុំ។
សេចក្តីពិតដែលជាមូលដ្ឋានទី២ ដែលយើងត្រូវយល់នោះគឺថា ព្រះទ្រង់នឹងមិនដែលឲ្យនរណាម្នាក់ធ្លាក់នរក ដោយអយុត្តិធម៌នោះឡើយ។ គ្មាននរណាម្នាក់ដែលនឹងធ្លាក់នរក ខណៈពេលដែលពួកគេមិនសមនឹងធ្លាក់នរកនោះទេ។ ហើយនៅថ្ងៃនោះ ព្រះទ្រង់នឹងបើកបង្ហាញ ក្នុងចក្រវាលទាំងមូល ឲ្យគេដឹងច្បាស់ថា ពួកគេពិតជាសមនឹងទទួលទោសនេះមែន។
សេចក្តីពិតទី៣៖ ការនេះមានន័យថា បើព្រះទ្រង់បានតម្រូវទុកជាមុន ឲ្យនរណាម្នាក់ត្រូវវិនាស នោះមានន័យថា ទ្រង់បានតម្រូវគេទុកជាមុន តាមរបៀប ដែលប្រហែលជាហួសសមត្ថភាពដែលយើងអាចយល់បាន។ ព្រះអង្គតម្រូវអ្នកនោះទុកជាមុនឲ្យត្រូវវិនាស ដោយសារអ្នកនោះពិតជាត្រូវទទួលខុសត្រូវ ចំពោះការសម្រេចចិត្តរបស់ខ្លួន គឺពិតជាមានកំហុស និងពិតជាសមនឹងទទួលទោសមែន។ នេះជារឿងដែលពិបាកយល់បំផុត។ តែយើងចាំបាច់ត្រូវជឿបទគម្ពីរទាំងអស់ក្នុងព្រះគម្ពីរ។ មនុស្សដែលត្រូវវិនាសគឺសុទ្ធតែបានសម្រេចចិត្តជ្រើសរើសយកអំពើបាប តាមរបៀបដែលខ្លួនពិតជាត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្ត ពិតជាមានទោស និងពិតជាសមនឹងទទួលការជំនុំជម្រះ។ នេះជាសេចក្តីពិតដែលជាមូលដ្ឋានទី៣។
សេចក្តីពិតដែលជាមូលដ្ឋានចុងក្រោយ ដែលយើងខ្ញុំចង់លើកមកនិយាយនោះគឺថា យើងកំពុងរស់នៅក្នុងសម័យដែលមនុស្សហាក់ដូចជាមិនចង់ឲ្យព្រះទ្រង់បំពេញតួនាទីជាព្រះឡើយ។ មនុស្សសម័យទំនើបថែមទាំង ស្ទើរតែមិនអាចយល់ឃើញថា មានព្រះមួយអង្គ ដែលមានអំណាចច្រើនយ៉ាងនេះ មានលក្ខណៈដែលពិបាកយល់យ៉ាងនេះ មានព្រះចេស្ដាខ្លាំងយ៉ាងនេះ។ ចូរប្រយ័ត្នដោយកុំឲ្យផ្នត់គំនិតសម័យនេះរារាំងមិនឲ្យយើងជឿព្រះគម្ពីរនោះឡើយ។
ព្រះអង្គឆ្លើយថា «ព្រះអង្គពិតជាបានតម្រូវទុកជាមុនមែន»
ឥឡូវនេះ យើងខ្ញុំសូមលើកយកខគម្ពីរខ្លះមកបង្ហាញ ដើម្បីធ្វើការសន្និដ្ឋាន៖
យើងខ្ញុំសូមមិនធ្វើការបកស្រាយច្រើន អំពីបទគម្ពីរនេះទេ។ ផ្អែកលើបទគម្ពីរនេះ យើងខ្ញុំសូមឆ្លើយថា ព្រះទ្រង់ពិតជាបានតម្រូវទុកឲ្យអ្នកខ្លះធ្លាក់នរកមែន។ ព្រះទ្រង់ពិតជាបានកំណត់ទុកជាមុន តាំងពីអស់កល្បជានិច្ច ឲ្យអ្នកខ្លះបានសង្គ្រោះ ហើយខ្លះទៀតត្រូវបាត់បង់។ តែទ្រង់បានធ្វើកិច្ចការនេះ តាមរបៀបដែលអាថ៌កំបាំងចំពោះយើង ដើម្បីកុំឲ្យនរណាម្នាក់អាចចោទប្រកាន់ព្រះអង្គ នៅថ្ងៃនោះឡើយ។ ពួកអ្នកដែលបានទទួលការប្រោសលោះនឹងបានដឹងថា យើងបានសង្គ្រោះដោយសារព្រះគុណព្រះអង្គ ខណៈពេលដែលយើងសមនឹងធ្លាក់នរក ហើយអ្នកដែលមិនបានសង្គ្រោះ មិនបានស្គាល់ព្រះគុណព្រះអង្គ ហើយពួកគេក៏សមនឹងវិនាសផងដែរ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។