in

ទីបន្ទាល់ពីរបៀបដែល​ខ្ញុំ​ទទួលជឿព្រះយេស៊ូវគ្រីស្ទ៖ គឺចាប់ផ្ដើម​ដោយការអានព្រះគម្ពីរ និង​មាន​សំណួរ…

ខ្ញុំ​សួរច្រើន​អំពីធម្មជាតិ នឹងពិភពលោក?
តើ​នរណាបង្កើត?

ខ្ញុំសង្ឃឹមថា លោកអ្នក​បងប្អូន​នឹង​បាន​ទស្សនា​វីដេអូនេះដល់ចប់។ ប្រហែល​លោកអ្នកបងប្អូន​មាន​ចម្ងល់ផ្សេងៗ​ទៀតអំពី​ ពិភពលោក អំពីធម្មជាតិ អំពីមនុស្ស​ជាតិ ហើយក៏បងប្អូនមួយ​ចំនួន​ក៏​មាន​សំណួរដ៏​ស៊ីជម្រៅជាង​នេះផងដែរ។ ខ្ញុំ​លើកទឹកចិត្តដល់បងប្អូន​ទាំង​អស់គ្នា ដែល​មាន​សំណួរ​ផ្សេងៗ​គ្នា សុំ​កុំ​គ្រាន់តែមាន​សំណួរ​តែ​មិន​ព្យាយាម​រក​ចម្លើយ​ លោកអ្នក​បងប្អូនមានសេរីភាពគ្រប់គ្រាន់​អាច ស្រាវជ្រាវបន្ថែមទៀតពីគ្រប់មធ្យោយបាយ​លោកអ្នក​មាន ទាំង​ក្នុង​គ្រីស្ទានក្ដីទាំង ទាំង​នៅបណ្ណាល័យ​ក្ដី ទាំង​ព្រះ​គម្ពីរ​គ្រីស្ទបរិស័ទក្ដី។ល។ ប៉ុន្តែអ្វីដែលខ្ញុំចង់ណែនាំដល់លោកអ្នក​បងប្អូន​ សូម​កុំ​មើលរំលង​ព្រះ​គម្ពីរ​បរិសុទ្ធ​ឲ្យ​សោះ សូម​អានព្រះ​គម្ពីរ​ឲ្យ​បាន​ជាប់លាប់នោះលោកអ្នក​បងប្អូន​នឹង​ឃើញ​ពីរឿងរ៉ាវមនុស្ស​ជាតិ ធម្មជាតិ អំពើបាប នឹងដើមចម​នៃ​ផែនដី។។ ទោះជាយ៉ាងក្ដីក៏​លោកអ្នក​មាន​ជម្រើសផ្សេងៗពីគ្នា​ផង​ដែរ។ វាជាការសំខាន់ណាស់ ក្នុង​ការ​ស្គាល់ព្រះ​ជាម្ចាស់។ ជីវិតរបស់យើងម្នាក់ នឹងប្រឈម​មុខ​នឹងទ្រង់នៅពេលដែល​លាចាកពីផែនដីនេះទៅគឺការជំនុំជំម្រះ? តើលោកអ្នកនឹងស្ថិតនៅទីកន្លែងណាមួយ ស្ថានសួគ៌ ឬ​ស្ថានរក?

សូម​ប្រាកដ​ថា តើ​នរណា​ជាផ្លូវដែល​នាំលោកអ្នក​ទៅកាន់សួគ៌ា? តើ​នរណាជាអ្នកជួយ​សង្គ្រោះ​លោកអ្នក​រួចពីអំពើបាបដែល​យើង​មាន​ក្នុងជីវិតនេះ? សូម​ប្រាកដ ហើយធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមុន​ពេល​យើងលាចាកពីផែនដីដោយចៃដន្យ ឬ​ដោយជាយថាហេតុណាមួយ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ឃើញ​ព្រះ​គ្រីស្ទ

តើ​ក្នុងនាម​ជាកំលោះ ត្រូវធ្វើដូចម្ដេច​ដើម្បីរក្សាជីវិត​ឲ្យ​បរិសុទ្ធ?