
ចំណាយពេលលុតជង្គង់
«ការចំណាយពេលលុតជង្គង់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការតយុទ្ធនឹងអំពើបាប»។ (Thomas Watson)
អ្នកនិពន្ធ

«ការចំណាយពេលលុតជង្គង់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការតយុទ្ធនឹងអំពើបាប»។ (Thomas Watson)

រាល់គ្រប់អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះអង្គ ហើយនិងរាល់គ្រប់អ្វីៗដែលយើងថ្វាយទៅកាន់ព្រះអង្គវិញ គឺជាការដែលយើងថ្វាយនូវអ្វីដែលព្រះអង្គឲ្យយើងតែប៉ុណ្ណោះ។

«បុរស! ចូរប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាទឹក ដើម្បីផ្ដល់កម្លាំងចិត្តដល់ភរិយាខ្លួន មិនមែនប្រើប្រាស់ដូចជាអាវុធ ដើម្បីលាតត្រដាងភាពទន់ខ្សោយរបស់នាង និងថ្កោលទោសនាងទេ»។ (Olan Stubbs)

"មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ" (ម៉ាថាយ ៥:៨)

«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់ » (សុភាសិត ២២:៦)

ខ្ញុំមិនត្រូវការការឈ្លោះប្រកែកគ្នាណា ឬក៏ការអង្វរករឯណាទៀតឡើយ វាគ្រប់គ្រាន់ហើយដែលព្រះយេស៊ូវសុគត ហើយថាព្រះអង្គបានសុគតជំនួសខ្ញុំ។

«អំពើបាបដែលប្រព្រឹត្តឡើងដែលគ្មានអ្នកណាដឹងក្នុងបន្ទប់ដ៏ងងឹតដែលបានចាក់សោ គឺតាមពិតទៅជាអំពើបាបដែលបានប្រព្រឹត្តឡើងក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ដ៏បរិសុទ្ធ»។ (Kent Hughes)

«គ្មានបុគ្គលណាអាចដឹងថាខ្លួនអាក្រក់ប៉ុណ្ណាបាននោះទេ ទាល់តែគាត់បានព្យាយាមធ្វើជាមនុស្សល្អយ៉ាងខ្លាំងជាមុនសិន»។ (C. S. Lewis)

ព្រះគម្ពីរមរមនបានបង្រៀនថា មានតែមនុស្សដែលល្ងីល្ងើតែប៉ុណ្ណោះដែលនឹងលើកឡើងថា មានព្រះគម្ពីរបរិសុទ្ធគឺ គ្រប់គ្រាន់ហើយ ដែលយើងមិនត្រូវការព្រះបន្ទូលផ្សេងៗទៀត។

«មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត» (ម៉ាថាយ ៥:៦)

«ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្ដាប់សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតវិញ» (សុភាសិត ១៥:២៩)

«ព្រះគ្រីស្ទមិនបានយាងមកផែនដី ដើម្បីឲ្យលោកអ្នករស់នៅដូចជាមនុស្សទុច្ចរិត ហើយលួចចូលស្ថានសួគ៌ពេលលោកអ្នកស្លាប់នោះឡើយ»។ (C.H. Spurgeon)