
ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់
«ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។» (ភីលីព ២:១១)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

«ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។» (ភីលីព ២:១១)

«ព្រះគ្រីស្ទមានអំណាចក្នុងការសង្គ្រោះ ខ្លាំងជាងលោកអ័ដាមមានក្នុងការបំផ្លាញទៅទៀត។» (John Calvin)

ព្រះលោហិតទ្រង់គឺជាសំបុត្រដែលអនុញ្ញាតឲ្យយើងចូល ដែលព្រះលោហិតនោះគឺជាអ្វីដែលនាំឲ្យក្រុមជំនុំមានការរួបរួមគ្នាក្នុងក្ដីស្រឡាញ់។ ការនិយាយដើមអ្នកដទៃមិនមែនជាមូលដ្ឋានដែលបណ្ដាលឲ្យយើងអាចចូលក្រុមជំនុំណាមួយបានឡើយ។

អត្ថន័យជាមូលដ្ឋាននៃពាក្យ ការកម្សាន្តសប្បាយ គឺមានន័យថា «ការជាប់»។ វាជាពាក្យដែលគេប្រើ ដើម្បីពិពណ៌នា អំពីការជាប់ចិត្តនឹងអ្វីមួយ។ ការកម្សាន្តគឺជាការដែលមនុស្សម្នាក់ជាប់ចិត្ត ឬជាប់អារម្មណ៍។ ហើយយើងថា ធម្មជាតិរបស់យើងគឺជាប់ចិត្តនឹងការអង្គុយមើលទូរទស្សន៍ ខ្លាំងជាងការបញ្ចេញពលកម្ម។ ការកម្សាន្តសប្បាយធ្វើឲ្យយើងជាប់ចិត្តដិតអារម្មណ៍។ ប៉ុន្តែ ការកម្សាន្តសប្បាយរហ័សទាន់ចិត្ត ដែលយើងអាចទទួលនៅពេលណាក៏បាន ដោយគ្រាន់តែយកម្រាមដៃចុចលើអេក្រង់ ក៏បាននាំឲ្យគេចោទជាសំណួរដ៏សំខាន់ថា យើងកំពុងតែជាប់ចិត្តនឹងអ្វីជាងគេ។ តើយើងនឹងមានការជាប់ចិត្តចំពោះព្រះ ខ្លាំងជាងរឿងហូលីវូឌឬទេ? ខាងក្រោមនេះជាសំណួររបស់ប្រិយមិត្តអ្នកអានម្នាក់ឈ្មោះ រ៉ូ។

https://youtu.be/X6RbECHBPhc ខ្ញុំសួរច្រើនអំពីធម្មជាតិ នឹងពិភពលោក? តើនរណាបង្កើត? ខ្ញុំសង្ឃឹមថា លោកអ្នកបងប្អូននឹងបានទស្សនាវីដេអូនេះដល់ចប់។…

«មានពរហើយបុគ្គលណាដែលចុះចូលនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតគាត់នឹងមិនចេះស្គាល់ភាពមិនអរសប្បាយឡើយ។» (Martin Luther)

«ព្រះយេស៊ូវផ្ទាល់គឺជាអង្គដែលចាំបម្រើ ចាំផ្គត់ផ្គង់ នឹងចាំបំពេញ»។ (Horatius Bonar)

«ព្រះជាម្ចាស់មិនចេះសាវាទេ។» (Vaneetha Rendall Risner)

«ឯអស់អ្នកដែលនៅរស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ»។ (យ៉ូហាន ១១:២៦ គគខ)

«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។» (យ៉ូហាន ១៧:១៧)

«ចំណុចស្នូលនៃដំណឹងល្អគឺការសង្គ្រោះ ហើយចំណុចស្នូលនៃការសង្គ្រោះគឺការដែលព្រះគ្រីស្ទក្លាយជាយញ្ញបូជាជំនួសយើង។» (C.H. Spurgeon)

«ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ។» (ភីលីព ៤:១៣)