
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។


«ព្រះយេស៊ូវមិនបានយាងមក ដើម្បីសុគតសម្រាប់យើងទេ ប៉ុន្តែទ្រង់បានយាងមក ដើម្បីរស់នៅសម្រាប់យើង ទ្រង់បានយាងមក ដើម្បីជំនួសយើងក្រោមក្រឹត្យវិន័យ»។ (R.C. Sproul)

«ទោះបើជាទូទៅអំពើបាបនាំឲ្យមានភាពអរសប្បាយភ្លាមៗក៏ដោយក៏វាមិននាំមកនូវអំណរដ៏នៅអស់កល្បជានិច្ចដែរ»។ (R.C. Sproul)

«ក្នុងជីវិតគ្រីស្ទបរិស័ទលើផែនដីនេះមានការឡើងឋានៈជាច្រើន ប៉ុន្តែមានការទទួលសញ្ញាបត្រតែមួយទេ—គឺការឡើងស្ថានសួគ៌»។ (T.J. Bach)

«មានចំណុចពីរយ៉ាងដែលត្រូវធ្វើទាក់ទងនឹងដំណឹងល្អ៖ ទទួលជឿ ហើយរស់នៅតាម។» (Susanna Wesley)

«បើព្រះយេស៊ូវគ្រីស្ទមិនខ្លាំងគ្រប់គ្រាន់ក្នុងការជំរុញឲ្យលោកអ្នករស់នៅបែបតាមព្រះគម្ពីរ នោះលោកអ្នកមិនស្គាល់ទ្រង់ទេ។» (Paul Washer)

«ការដែលយើងស្ដាប់ឮនូវការបើកសម្ដែងរបស់ព្រះជាម្ចាស់ក្នុងទំព័រនៃព្រះបន្ទូលគឺជាចំណុចដែលជះឥទ្ធិពលយ៉ាងខ្លាំងជាងគេបំផុតក្នុងការអធិស្ឋានរបស់យើង។» (Brad Klassen)

«ព្រះអង្គជាព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៃទូលបង្គំ ហើយព្រះអង្គមិនត្រូវការសេចក្ដីសប្បុរសពីទូលបង្គំ ដើម្បីឲ្យទ្រង់មានព្រះជន្មគង់នៅនោះឡើយ។» (Augustine)

«ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។» (២ធីម៉ូថេ ២:២២ គកស)

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

«នៅពេលដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យយើងរង់ចាំគឺទ្រង់កំពុងតែនាំយើងឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់។» (Kim Cash Tate)

«ការរងទុក្ខគឺជារឿងធម្មតាក្នុងការទទួលបានព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់» (John Piper)