
នោះមានពរហើយ
«ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ» (ទំនុកតម្កើង ៨៤:១២)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

«ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ» (ទំនុកតម្កើង ៨៤:១២)


«អស់អ្នកដែលស្វែងរកព្រះគ្រីស្ទគឺសុទ្ធតែជាអស់អ្នកដែលទ្រង់បានស្វែងរកជាមុនរួចហើយ»។ “They who seek Christ are already being sought by…

«ខណៈពេលដែលបុគ្គលណាម្នាក់រកឃើញព្រះគ្រីស្ទ នោះគាត់ក៏នឹងចាប់ផ្ដើមរកឃើញអ្នកដទៃដែរ។» (Charles Spurgeon)

«មានតែដំណឹងល្អប៉ុណ្ណោះដែលអាចជ្រាបចូលយ៉ាងជ្រៅល្មមក្នុងការជះឥទ្ធិពលលើចិត្តយើងឲ្យមានបំផ្លាស់បំប្រែដ៏ពិតបាន។ អ្វីៗផ្សេងទៀតគឺគ្រាន់តែជាការប្ដូរឥរិយាបថប៉ុណ្ណោះ។» (Jared C. Wilson)

ក្នុងជីវិតនេះ គ្រីស្ទបរិស័ទតយុទ្ធជាមួយនឹងអំពើបាប ពីព្រោះយើងនៅតែជាមនុស្សមានបាប។ វត្តមាននៃអំពើបាបនៅក្នុងយើងនឹងមិនត្រូវបានដកចេញរហូតដល់ថ្ងៃដ៏រុងរឿង នៅពេលដែលយើងឃើញព្រះយេស៊ូវមុខទល់នឹងមុខ...

«បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយ និងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ»…

«ខ្ញុំមិនមែនជាគ្រីស្ទបរិស័ទដោយសារព្រះជាម្ចាស់បានបំផ្លាស់បំប្រែជីវិតខ្ញុំនោះទេ ខ្ញុំជាគ្រីស្ទបរិស័ទដោយសារជំនឿរបស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ»។ (Josh McDowell)

«ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ» (រ៉ូម ៨:២៧)

«វាជាគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើលោកីយ៍នេះចូលចិត្តយើង»។ (Simeon Ashe)

«សេចក្ដីសង្ឃឹមរបស់យើងគឺមិនមែនក្នុងការជួសជុលផែនដីនេះនោះទេ។ សេចក្ដីសង្ឃឹមរបស់យើងគឺនៅក្នុងការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ» (John MacArthur)

«យើងមិនអាចរៀនចេះអធិស្ឋានក្នុងថ្នាក់រៀននោះទេ ប៉ុន្តែក្នុងបន្ទប់»។ (E.M. Bounds)