សៀវភៅការពិពណ៌នា
ប្រសិនបើខ្ញុំបានមករស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខ្ជិលអានអំពីវប្បធម៌ និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា តើលោកអ្នកគិតថា ខ្ញុំងាយស្រួលយល់អំពីប្រទេសកម្ពុជានាសព្វថ្ងៃនេះដែរឬទេ? ដូចគ្នាដែរ ដើម្បីយល់ពីកណ្ឌសញ្ញាថ្មីយើងត្រូវយល់ពីអ្វីដែលបានកើតឡើងពីមុននៅក្នុងកណ្ឌសញ្ញាចាស់។ យើងនឹងមិនមើលទៅកណ្ឌសញ្ញាចាស់ទាំងមូលទេ ប៉ុន្តែយើងនឹងពិនិត្យមើលចំណុចសំខាន់ៗមួយចំនួន។ យើងក៏នឹងពិនិត្យមើលប្រវត្តិសាស្ត្រខ្លះៗ ដែលបានកើតឡើងក្នុងរយៈពេល ៤០០ឆ្នាំ រវាងចុងបញ្ចប់នៃកណ្ឌគម្ពីរសញ្ញាចាស់ និងសម័យព្រះយេស៊ូវ។ ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងជួយលោកអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលយើងនឹងអាននៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មី។
