សៀវភៅទីក្រុងថ្មី៖ ៥២សំណួរ & ចម្លើយ សម្រាប់ចិត្ត & គំនិតយើង
New City Catechism: 52 Questions and Answers
37m4 មើល
ការពិពណ៌នា
ព្រះយេស៊ូវបានបង្រៀនថា៖ បើផ្ទះណាគ្មានគ្រឹះរឹងមាំទេ នោះមិនយូរមិនឆាប់ផ្ទះនោះនឹងដួលរលំជាមិនខាន។ ដូចគ្នាផងដែរ ចំពោះជំនឿគ្រីស្ទបរិស័ទ ប្រសិនបើជំនឿរបស់យើងមិនមានគ្រឹះរឹងមាំទេ នោះយើងក៏នឹងមិនអាចស៊ូទ្រាំបានឡើយ នៅពេលជួបទុក្ខលំបាក។ ដើម្បីឲ្យយើងអាចស៊ូទ្រាំបាន យើងត្រូវតែសង់ជំនឿរបស់យើង នៅលើសេចក្តីពិតដ៏រឹងមាំនៃព្រះបន្ទូលទ្រង់! ហេតុនេះហើយបានជា កន្លងមកនេះ មានគ្រូគង្វាលជាច្រើននាក់បាននាំគ្នាប្រើប្រាស់វិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីបង្រៀនអំពីចំណុចស្នូលនៃគោលលទ្ធិជំនឿគ្រីស្ទបរិស័ទដល់អ្នកជឿថ្មីៗ។ មានឪពុកម្តាយដែលជាគ្រីស្ទបរិស័ទជាច្រើនក៏បានប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីអប់រំកូនចៅពួកគាត់ផងដែរ។ ទីក្រុងថ្មី គឺជាវិធីសាស្ត្រដ៏សាមញ្ញ។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសំណួរ-ចម្លើយខ្លីៗនេះ នោះមនុស្សទាំងអស់អាចយល់ដឹងពីចំណុចសំខាន់ៗជាច្រើននៅក្នុងព្រះគម្ពីរបន្តិចម្តងៗបាន។
ប្រសិនបើលោកគ្រូ អ្នកគ្រូចាប់អារម្មណ៍ចង់បញ្ជូនលោកគ្រូ អ្នកគ្រូកុមារ គ្រូបង្រៀនថ្នាក់ព្រះគម្ពីរថ្ងៃអាទិត្យ មកទទួលការបណ្ដុះបណ្តាលស្ដីពីការបង្រៀន និងការប្រើប្រាស់ធនធាននេះឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។
