សៀវភៅអត្ថន័យណូអែល
Meaning of Christmas
1h 29m9 មើល
ការពិពណ៌នា
តើគេធ្វើអ្វីខ្លះនៅថ្ងៃបុណ្យណូអែល? ព្រះនៃនគរស្ថានសួគ៌បានយាងចុះមកហើយ...! បងប្អូនទាំងអស់គ្នាដែលដឹងទេថា ហេតុអ្វីបានជាព្រះយាងចុះមកផែនដីដែលមានពេញដោយអំពើបាបនេះ? សម្រាប់បងប្អូនដែលមិនមែនជាគ្រីស្ទបរិស័ទ ប្រហែលជាពុំសូវដឹងអំពីសាច់រឿងដ៏អស្ចារ្យមួយនេះ!តែចំពោះបងប្អូនដែលជាអ្នកជឿប្រាកដជាទទួលបានព័ត៌មានច្រើនអំពីបុណ្យណូអែលពីព្រោះស្ទើរតែគ្រប់ព្រះវិហារទាំងអស់លើពិភពលោកនេះបានប្រារព្ធពិធីរម្លឹកកំណើតព្រះគ្រីស្ទជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ភាគច្រើនពុំសូវចាប់អារម្មណ៍លើដង្វាយទាំងបីប្រភេទដែលពួកហោរពីទិសខាងកើតដែលបានថ្វាយដល់ព្រះរាជបុត្រាថាមានន័យដូចម្តេចឡើយ? កូនសៀវភៅមួយនេះនឹងជួយប្រាប់ដល់បងប្អូនអំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែលព្រមទាំងរឿងរ៉ាវផ្សេងៗទៀតដែលទាក់ទងជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ «បើគ្មានព្រះគ្រីស្ទនោះក៏គ្មានក្ដីសង្ឃឹមដែរ»។ (លោកគ្រូឆាល ស្ពើចិន)
