សៀវភៅការពិពណ៌នា
លេខរៀងទី៥ កើតមកជាទាសករ នេះគឺជាសេចក្ដីសង្ខេបនៃសៀវភៅដែលជាស្នាដៃដ៏អស្ចារ្យរបស់លោក ម៉ធិន លូសើរ ដែលមានឈ្មោះថា ចំណងនៃឆន្ទៈ។ មនុស្សជាច្រើនគិតថា សៀវភៅនេះជាស្នាដៃនិពន្ធដ៏អស្ចារ្យបំផុតរបស់លោក លូសើរ ហើយត្រូវបានសរសេរឡើងដើម្បីឆ្លើយតបទៅនឹងសៀវភៅមួយនិពន្ធដោយលោក អ៊ែរ៉ាស្មឹស ជាអ្នកប្រាជ្ញ និងជាអ្នកមនុស្សសាស្ត្រដ៏ល្បីល្បាញនាឆ្នាំ ១៤៦៩ - ១៥៣៦។ ទាំងលោក អ៊ែរ៉ាស្មឹស និងលោក លូសើរ សុទ្ធតែបានបដិសេធកំហុសខុសឆ្គងជាច្រើននៃពួកជំនុំរ៉ូម៉ាំងនាសម័យនោះ។ ប៉ុន្ដែលោក លូសើរ បានបដិសេធកាន់តែខ្លាំង ចំពោះការបង្រៀនរបស់ពួករ៉ូម៉ាំងអំពីសេចក្ដីសង្គ្រោះដោយការប្រព្រឹត្តិ។ ជាដំបូង លោក អ៊ែរ៉ាស្មឹស ស្ទាក់ស្ទើរដែរ តែទីបំផុតគាត់បានឯកភាពដោយមានសំពាធ ហើយបានលើកពីសេចក្ដីបង្រៀនអំពី « ឆន្ទៈសេរី » ។ គេនិយាយថា សៀវភៅរបស់គាត់ធ្វើឡើងដើម្បីផ្គាប់ចិត្តសម្ដេច ប៉ាប និង ហិនរី ទី៨។ ប៉ុន្តែ លូសើរ មិនបានពេញចិត្តទេ ហើយគាត់បានប្រកាសថា លោក អ៊ែរ៉ាស្មឹស ជាសត្រូវរបស់សេចក្ដីជំនឿនៃការប្រកាសដំណឹងល្អ។ នៅឆ្នាំ១៥២៥ សៀវភៅ ចំណងនៃឆន្ទៈ លេចឡើងពីសំណេររបស់លោក លូសើរ បានផ្តល់នូវភស្តុតាងពេញលេញដែលបង្ហាញថា ជំហររបស់លោក អ៊ែរ៉ាស្មឹស មិនត្រឹមត្រូវ។ និពន្ធដោយ៖ ម៉ធិន លូសើរ
