សៀវភៅជីវិតគ្រួសាររបស់អ្នកដឹកនាំគ្រីស្ទបរិស័ទ
Family Life of a Christian Leader
8h 30m112 មើល
ការពិពណ៌នា
សៀវភៅនេះព្យាយាមមានមូលដ្ឋានយ៉ាងរឹងមាំលើព្រះគម្ពីរ ហើយខណៈពេលនោះក៏ព្យាយាមអនុវត្តព្រះបន្ទូលក្នុងកាលៈទេសៈជាក់ស្ដែងនៅក្នុងផ្ទះ។ លោកអ្នកនឹងឃើញថា ខ្ញុំមិនគ្រាន់តែវែកញែកលើខគម្ពីរដែលលើកឡើងចំៗលើបញ្ហាទាក់ទងនឹងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏យកគោលការណ៍មូលដ្ឋានព្រះគម្ពីរនៃអាកប្បកិរិយា ហើយព្យាយាមអនុវត្តចំណុចទាំងនោះនៅក្នុងជីវិតគ្រួសារដែរ។ ការនេះគាំទ្រការទទួលស្គាល់ថា ប្រសិនបើយើងអនុវត្តជំនឿគ្រីស្ទបរិស័ទ យោងតាមព្រះគម្ពីរ យ៉ាងម៉ឺងម៉ាត់នៅឯផ្ទះ នោះយើងនឹងឈានទៅដល់ការដែលមានផ្ទះសំបែងដែលពេញទៅដោយសេចក្តីស្រឡាញ់ អំណរ និងភាពបរិសុទ្ធ តាមផែនការដ៏ល្អរបស់ព្រះ។
