សៀវភៅគោលជំនឿសម្រាប់ប្អូនៗកុមារតូចៗ
Catechism For Toddlers
5 មើល
ការពិពណ៌នា
ជាធម្មតា កុមារបស់យើងចាប់ផ្តើមស៊ាំជាមួយនឹងសៀវភៅ នៅពេលពួកគេអាចឆ្លើយតាមចម្លើយនៅក្នុងសៀវភៅថ្នាក់ដំបូង កម្រិត១។ មុននឹងដល់កម្រិតនោះ ពួកគេនឹងចូលរៀនថ្នាក់មួយ ដែលពួកគេរៀនមួយសំណួរក្នុងមួយសប្ដាហ៍ពីសៀវភៅសំណួរចម្លើយសម្រាប់កុមារតូចៗ ហើយបន្ទាប់មកស្តាប់រឿងព្រះគម្ពីរ។ ឪពុកម្ដាយជាច្រើនចង់ឲ្យកូនៗចាប់ផ្តើមនៅកម្រិតដំបូង យ៉ាងណាមិញយើងរកបានរកឃើញថា ការផ្លាស់ប្តូរពីថ្នាក់ទារក ទៅថ្នាក់ដំបូងកម្រិត១ មានគំលាតធំខ្លាំងពេកសម្រាប់ក្មេងៗ។ សៀវភៅសំណួរចម្លើយព្រះគម្ពីរនេះ បានរៀបរៀងឡើងដោយមានគោលបំណង ជួយកាត់បន្ថយគំលាតដ៏ធំនោះ។ វាអាស្រ័យលើសៀវភៅសំណួរចម្លើយសម្រាប់កុមារតូចៗដដែល។ កុមារនឹងទទួលបានការបណ្តុះបណ្តាលឲ្យចាំសំណួរមួយក្នុងមួយសប្ដាហ៍។ ប៉ុន្តែ មានសំណួរបន្ថែមមួយចំនួន បានត្រៀមរួចសម្រាប់ជួយឲ្យឪពុកម្ដាយប្រាកដថា កុមារយល់ដឹង (តាមអ្វីដែលអាចធ្វើទៅបាន) អំពីអ្វីដែលគេកំពុងទន្ទេញនោះ។
