សៀវភៅការពិពណ៌នា
ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានល្អ នេះជាពាក្យរិះគន់មួយដែលមនុស្សជាច្រើនធ្លាប់ប្រើ តែសេចក្តីពិតរបស់ព្រះជាម្ចាស់ជាព្រះដ៏មានអំណាចលើគ្រប់ទាំងអស់ ទ្រង់គ្រប់គ្រងលើគ្រប់ទាំងអស់ ហើយព្រះហស្តនៃទ្រង់ក៏សោយរាជ្យនៅលើរបស់ទាំងអស់ដែលទ្រង់បានបងើ្កតមកដែរ។ ជាក់ស្តែង ជួនកាលការអាក្រក់បានកើតឡើងចំពោះមនុស្សល្អ តែចំណែកឯការល្អបែរជាកើតឡើងចំពោះមនុស្សអាក្រក់ទៅវិញ។ សម្រាប់មនុស្សជាច្រើន ពួកគេត្រូវតែផ្លាស់ប្តូរគំនិតភាន់ច្រឡំរបស់គេ ដើម្បីយល់សេចក្តីពិតរបស់ព្រះឲ្យបានច្បាស់លាស់។
«ព្រះតម្រិះសម្រេចរបស់ព្រះជាម្ចាស់» ជាការនិពន្ធរបស់លោក ចន ហា្វវែល នៅសម័យមុន។ ដោយមានការកែសម្រួលថ្មីគេបានប្រើភាសាសាមញ្ញ និង ពាក្យទាន់សម័យដើម្បីជួយអ្នកអានឲ្យឃើញថា ការសោយរាជ្យរបស់ព្រះជាម្ចាស់គ្រប់គ្រងលើជីវិតគ្រប់ទាំងអស់៕ Good God
