សៀវភៅសំនួរចម្លើយ ថ្នាក់ខ្ពស់ (កំរិត៣) ភាគទី១
Catechism: Seniors Level 3 - Book 1
2 មើល
ការពិពណ៌នា
សៀវភៅសួរចម្លើយនេះ សរសេរឡើងដោយផ្អែកលើគោលការណ៍នៃកណ្ឌគម្ពីរ លោកុប្បត្តិ ៣:១៥ ដែលហៅថា «សេចក្ដីសន្យារបស់ម្ដាយៗ» — ជាសារដំបូងនៃដំណឹងល្អ ហើយប្រវត្តិសាស្ត្រនៃព្រះគម្ពីរសញ្ញាចាស់បើកបង្ហាញនូវសេចក្ដីសន្យានេះ។ ដូច្នេះ យើងបានបែងចែកពដំណាក់កាលចាប់ពីការបង្កើត រហូតដល់ការប្រសូត្ររបស់ព្រះគ្រីស្ទ ជាប្រាំ ដំណាក់កាលនីមួយៗបញ្ចប់ដោយជ័យជម្នះដ៏សំខាន់មួយសម្រាប់ក្រុមជំនុំបំពេញសេចក្ដីសន្យានេះ… ជ័យជម្នះទីប្រាំមួយត្រូវបានពិភាក្សានៅក្នុងប្រវត្តិនៃព្រះគម្ពីរសញ្ញាថ្មីសម្រាប់ការសិក្សាកម្រិតខ្ពស់ ស្តីអំពីការយាងត្រឡប់មកវិញយ៉ាងរុងរឿងរបស់ព្រះយេសូវគ្រីស្ទ នៅគ្រាក្រោយបង្អស់ ជាថ្ងៃសប្ប័ទជារៀងរហូតដល់អ្នកបម្រើទ្រង់។ នៅក្នុងដំណាក់កាលនីមួយៗ ពួកយើងក៏បានសង្កត់ធ្ងន់លើរាល់សេចក្ដីពិតនៃបទគម្ពីរ ទោះបីជាក្រុមជំនុំ ជាញយដងមិនបានស្មោះត្រង់ បុន្តែព្រះទ្រង់នៅតែស្មោះត្រង់ចំពោះសេចក្ដីសន្យារបស់ទ្រង់។
