សៀវភៅការពិពណ៌នា
កូនសៀវភៅនេះមាន១៨ទំព័រ ដែលបោះពុម្ពជាពណ៌។ កូនសៀវភៅនេះចង់នាំអ្នកអានឲ្យដឹងថា សាសនាពិតដំបូង គឺជាជំនឿលើព្រះពិតតែមួយ ដែលមនុស្សអាចស្គាល់តាមរយៈតែព្រះយេស៊ូវគ្រីស្ទ។ អ្នកដែលអាននឹងដឹងចម្លើយនូវសំណួរខាងក្រោមទាំងនេះ ៖ ១ ហេតុអ្វីបានជាមានជំនឿសាសនាច្រើនម៉េ្លះសព្វថ្ងៃនេះ? ២ តើមាគ៌ាមួយណា ដែលជាមាគ៌ានៃជំនាន់ដើម ហើយជាជំនឿដ៏ត្រឹមត្រូវ? ៣ តើមនុស្សអាចពឹងផ្អែកទៅលើព្រះណា ដែលខ្លួនបានបង្កើតបានដែរឬទេ? ៤ តើព្រះយេស៊ូវទ្រង់ជានរណា ហើយតើព្រះអង្គគង់នៅមុនព្រះពុទ្ធឬទេ?
