សៀវភៅព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា
Khmer Holy Study Bible with Notes
26 មើល
ការពិពណ៌នា
អង្គការការព្រះគម្ពីរ នៅកម្ពុជា (Bible League Cambodia) បានអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីនិពន្ធកំណត់សម្គាល់សិក្សាជាស៊េរី ដែលមានប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍ — សមរម្យនឹងបរិបទក្នុងស្រុក — ដើម្បីភ្ជាប់ជាមួយព្រះគម្ពីរភាសាខ្មែរដែលមានស្រាប់។ ហើយឥឡូវនេះ អ្នកអាចទាញយកព្រះគម្ពីរភាសាខ្មែរបានដោយឥតគិតថ្លៃ! កំណត់សម្គាល់ទាំងនេះ មិនមែនជាការបកប្រែពីមាតិកាដែលមានរួចមកហើយសម្រាប់បរិបទអាមេរិកខាងជើងនោះទេ។ តែនៅជាស្នាដៃដើមទាំងស្រុង ដែលបានអភិវឌ្ឍឡើងសម្រាប់ជនជាតិខ្មែរ ដោយជនជាតិខ្មែរ នៅក្នុងប្រទេសកម្ពុជានេះផ្ទាល់!
យើងសង្ឃឹមថា ព្រះគម្ពីរសិក្សានេះ នឹងឆ្លើយតបនឹងតម្រូវការរបស់អ្នកបង្កើតសាសនាចក្រជនជាតិដើម និងជួយឲ្យជនជាតិខ្មែរបានយល់ និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើង។
