សៀវភៅការពិពណ៌នា
សៀវភៅគោលលទ្ធិដំបូង គឺជាការណែនាំអំពីជំនឿរបស់គ្រីស្ទ បរិស័ទ និងសេចក្តីពិតនៃព្រះគម្ពីរជាមូលដ្ឋាន។ សៀវភៅនេះ ត្រូវបានរៀបរៀងឡើងជាចម្បងសម្រាប់កុមារតូចៗ ប៉ុន្តែក៏អាច ប្រើ សម្រាប់មនុស្សគ្រប់វ័យបានដែរ។ រចនាសម្ព័ន្ធ និងមាតិកា សំខាន់ៗ នៃសៀវភៅគោលលទ្ធិនេះ មានមូលដ្ឋានស្ថិតនៅលើ សៀវភៅគោលលទ្ធិសម្រាប់កុមារតូចៗ (Catechism for Young Children) ដែលត្រូវបានបោះពុម្ពផ្សាយដោយលោក យ៉ូសែប ភី អ៊ុងហ្គល (Joseph P. Engels) នៅក្នុងឆ្នាំ ១៨៤០។
ពេញក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំ គ្រីស្ទបរិស័ទបានប្រើប្រាស់ សៀវភៅគោលលទ្ធិនេះ ដើម្បីជួយឲ្យពួកគេ រីកចម្រើនខាងឯ ការយល់ដឹងអំពីព្រះគម្ពីរ អំពីព្រះជានរណា អ្វីដែលព្រះបានធ្វើ សម្រាប់យើង និងរបៀបដែលពួកគេអាចថ្វាយសិរីរុងរឿងដល់ព្រះ។ យើងសង្ឃឹមថា សៀវភៅគោលលទ្ធិនេះនឹងក្លាយទៅជាឧបករណ៍ មួយ ដែលនឹងជួយលោកអ្នក និងកូនៗរបស់លោកអ្នក ខណៈ ពេលដែល លោកអ្នកស្វះស្វែងនៅក្នុងការដើរតាមព្រះអម្ចាស់ យេស៊ូវគ្រីស្ទដោយស្មោះត្រង់។
