សៀវភៅបន្ទាប់ពី ភាពងងឹតគឺមាន ពន្លឺ
Post Tenebras Lux (After Darkness Light)
52 មើល
ការពិពណ៌នា
នៅឆ្នាំ ១៤១៥ គេបានដុតលោកគ្រូ យួន ហើស៍ (Jan Hus) ដោយសារគាត់ជឿថាព្រះគម្ពីរមានអំណាចជាង អំណាចនៃក្រុមជំនុំកាតូលិក។ ខណៈពេលដែលគាត់កំពុងតែឆេះ មានគេជឿថាគាត់បានមានប្រសាសន៍ដូចតទៅ៖ «ឥឡូវនេះពួកឯងកំពុងតែដុតសត្វទា ក្នុងភាសាបូហីមាន (Bohemian) ពាក្យ “ហើស៍” ដែលជាឈ្មោះរបស់លោកគ្រូ មានន័យថា “សត្វទា”។ ប៉ុន្តែ មួយសតវត្សរ៍ក្រោយមក ពួកឯងនឹងទទួលបានសត្វក្ងានដែលឯងនឹងមិនអាចអាំង ឬស្ងោរវាបានឡើយ។» ប្រមាណជាង ១០២ ឆ្នាំបន្ទាប់ពីលោកគ្រូ ហើស៍ បានប្រកាសបែបនោះ លោកគ្រូ ម៉ធិន លូសើរ បានបិទនិក្ខេបបទ ៩៥ របស់គាត់លើទ្វារនៃក្រុមជំនុំនៅឯទីក្រុង វិឌតិនបើហ្គ (Wittenberg) ដែលការនោះ បង្កឲ្យសម័យកំណែទម្រង់បានចាប់ផ្តើមឡើង.
