នៅឯសួនច្បារ អេដែន លោក អ័ដាម និងនាង អេវ៉ា បានធ្លាក់ចុះ។ ពួកគេបានធ្លាក់ចុះ ហើយក៏នាំមនុស្សជាតិទាំងមូលឲ្យធ្លាក់ចុះជាមួយនឹងពួកគេទៅក្នុងភាពងងឹត និងសេចក្ដីស្លាប់នៃអំពើបាប។ ហើយតើព្រះជាម្ចាស់បានធ្វើអ្វី? ទ្រង់មិនបានប្រាប់យើងឲ្យស្វែងរកផ្លូវចេញពីវិបត្តិដែលយើងកំពុងតែជាប់នៅក្នុងនោះទេ ហើយព្រះអង្គក៏បានប្រព្រឹត្តលើសពីការស្រែកដាក់យើងឲ្យមានអារម្មណ៍សប្បាយៗពីស្ថានសួគ៌ដែរ។ ទេ! ព្រះអង្គបានយាងចុះមកនៅកន្លែងដែលយើងកំពុងតែនៅ ហើយបានជួយយើង។ នេះហើយគឺជាអត្ថន័យនៃពិធីបុណ្យណូអែល—ព្រះបានយាងចុះមក ដើម្បីសង្គ្រោះយើង ហើយក៏បានប្រព្រឹត្តនូវអ្វីៗដែលចាំបាច់ ដើម្បីរំដោះយើងចេញពីសេចក្ដីស្លាប់ដែលទៀងនឹងកើតឡើងដែរ។ អានបន្ថែម