អត្ថបទថ្មីៗ

  • ក្តៅៗ

    in ,

    តើ​អ្វី​ទៅ​ជា​អត្ថន័យ​​បុណ្យ​ណូអែល?

    ព្រះ​ឱរស​អង្គ​មួយ​នោះ គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ដល់​ម្ល៉េះ «បានជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ អាន​បន្ថែម

  • in ,

    ហេតុផល១២យ៉ាងសម្រាប់បុណ្យណូអែល

    «ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង» (យ៉ូហាន ១០:១០) អាន​បន្ថែម

  • in

    តើ​គ្រីស្ទ​បរិស័ទ​អាច​បាត់​បង់​នូវ​សេចក្តី​សង្គ្រោះ​របស់​ពួក​គេ​ដែរ​ទេ?

    ទោះ​បើ​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​ប្រោស​ប្រទាន​នូវ​ការ​ប្រែចិត្ត​ដល់​ពួក​បះ​បោរ​បាន​ក៏​ដោយ (កិច្ចការ ៣:២៦; ១១:១៨) ក៏​ទ្រង់​មិន​បាន​ធ្វើ​អន្តរាគមន៍​ដែរ (ទោះ​បើ​ទ្រង់​អាច​ធ្វើ​បាន​មែន) ក្នុង​ការ​បង្វែរ​ចិត្ត​ពួក​អ្នក​ដែល​បាន​ដើរ​ចេញ​ដោយ​ចេតនា​មក​វិញ​នោះ​ដែរ។ អាន​បន្ថែម

  • in

    តើ​វា​មាន​ន័យ​ដូច​ម្ដេច​ដែល​ថា យើង​ត្រូវ​បាន «រាប់​ជា​សុចរិត​ដោយ​ការ​ប្រព្រឹត្ត​នោះ?»

    លោក យ៉ាកុប បាន​ទទួល​ស្គាល់​ថា​មាន «សេចក្តី​ជំនឿ» មួយ​ប្រភេទ​ដែល​មិន​បង្កើត​ឲ្យ​មាន​ការ​ប្រព្រឹត្ត ប៉ុន្តែ​វា​គឺជា​ជំនឿ​ដែល «ស្លាប់» មិន​មែន​ជា​សេចក្តី​ជំនឿ​ដែល​រស់ ពិត​ប្រាកដ ឬ​ដែល​នាំ​ឲ្យ​បាន​សង្គ្រោះ​នោះ​ទេ។
    អាន​បន្ថែម

  • in

    «កណ្ឌ​គម្ពីរ​ស្បូវ»៖ ការ​ស្វែង​យល់​អំពី​លោក​គ្រូ លូសើរ និង​កណ្ឌ​គម្ពីរ​យ៉ាកុប

    សេចក្តី​សង្ខេប មាន​មនុស្ស​ជា​ច្រើន​នាក់​ជឿ​ថា លោក​គ្រូ […] អាន​បន្ថែម

  • in

    របៀប​នៃ​អាន​ព្រះ​គម្ពីរ​សម្រាប់​ក្មេងៗ​វ័យ​ជំទង់

    នេះ​គឺ​ជា​សំណួរ​ដ៏​អស្ចារ្យ​មួយ​ពី​លោក​ឪពុក​ម្នាក់​របស់​ក្មេងៗ​វ័យ​ជំទង់ ដែល​លោក​មាន​ឈ្មោះ​ថា សាន ។ លោក​ពូ សាន គឺ​ជា​ដៃ​គូរ​បំរើ​ពន្ធ​កិច្ច​យើង ហើយ​ថ្មីៗ​នេះ​លោក​ពូ និង​ប្រពន្ធ​របស់​គាត់​បាន​ចូលរួម​កម្ម​វិធី​មួយ​ជា​មួយ​យើង។

    បន្ទាប់​ពី​កម្ម​វិធី​នោះ​មក លោក​ពូ​បាន​សរសេរ​មក​សួរ​យើង​បែប​ដូច្នេះ​ថា «ជម្រាប​សួរ​លោក​គ្រូ! តាម​រយៈ ការ​មើល​ការ​បង្រៀន​របស់​លោក​គ្រូ ទាក់​ទង​និង​ការ​សិក្សា ដើម្បី​វិភាគ​លើ​បទ​គម្ពីរ ការ​នោះ​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ដល់​ព្រលឹង​វិញ្ញាណ និង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ផ្ទាល់​ណាស់។ សូម​អរគុណ​ច្រើន! ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ពេល​យើង​សម្លឹង​មើល​ទៅ​លើ​ការ​ធ្វើ​ការ​បង្កើត​សិស្ស​ដល់​ពួក​កូនៗ​វ័យ​ជំទង់​របស់​យើង​នៅ​ផ្ទះ យើង​មាន​អារម្មណ៍​ថា យើង​មិន​ពូកែ​គ្រប់​គ្រាន់​ក្នុង​ការ​ពន្យល់​ព្រះ​បន្ទូល​ក្នុង​របៀប​នេះ​ទេ ហើយ​បារម្ភ​ថា យើង​មាន​ចំណុច​ខ្វះ​ខាត​ទាក់​ទង​លើ​ចំណុច​នេះ ឬ​យ៉ាប់​ជាង​នេះ​ទៀត យើង​អាច​នឹង​បង្រៀន​ពួក​គេ​មិន​បាន​ត្រឹម​ត្រូវ​ក៏​ថា​បាន។ ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​កុមារៗ តើ​លោកគ្រូ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដូច​គ្នា ដែល​លោក​គ្រូ​បាន​ធ្វើ​ដូច​នៅ​ក្នុង​ថ្នាក់​វិភាគ​បទ​គម្ពីរ​ដែរ​ឬ​ទេ? ឬ​ក៏​លោក​គ្រូ​ណែ​នាំ​ឲ្យ​ប្រើ​វិធី​សាស្ត្រ​ផ្សេង​ទៀត​ក្រៅ​ពី​នេះ? តើ​ឪពុក​ម្ដាយ​របស់​ក្មេងៗ​វ័យ​ជំទង់ អាច​បង្ហាត់​បង្រៀន​ដល់​កូនៗ​របស់​ពួក​គេ​ដោយ​របៀប​ណា ដើម្បី​ឲ្យ​ដូច​ជា​អ្វី​ដែល​បាន​បង្រៀន​នៅ​ថ្នាក់​វិភាគ​លើ​បទ​គម្ពីរ»? អាន​បន្ថែម

  • in

    គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​សោះ តើ​ការ​នោះ​មិន​អី​ទេ?

    សំណួរ​សាមញ្ញ​មួយ​ដែល​បាន​ទទួល​តាមរយៈ​អ៊ីមែល​ពី​ប្អូន​ស្រី​ម្នាក់​មក​ពី​ខេត្ត ជា​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​របស់​ផ្លូវ​ពិត។ នេះ​ជា​សារ​របស់​ប្អូន​ស្រី «មក​ដល់​លោក​គ្រូ និង​ក្រុម​ការងារ​ផ្លូវ​ពិត។ នាង​ខ្ញុំ​ជា​គ្រីស្ទបរិស័ទ​ថ្មី​ម្នាក់ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​ពួក​ជំនុំ​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​៤​ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ទីនោះ។ ពេល​វេលា​ចេះ​កន្លង​ផុត​ទៅ នាង​ខ្ញុំ​សំគាល់​ឃើញ​ថា ការ​អធិប្បាយ​មិន​មាន​និយាយ​ទាក់ទង​នឹង​អំពើ​បាប​ទាល់​តែ​សោះ និង​មិន​ដែល​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ឡើយ។ នាង​ខ្ញុំ​បាន​សួរ​គ្រូ​គង្វាល​ម្នាក់​ក្នុង​ចំណោម​គ្រូ​គង្វាល​ទាំង​នោះ​អំពី​ការ​នេះ គាត់​និយាយ​ថា​ពួក​គេ​មិន​បាន​កំពុង​បង្រៀន​អ្វី​ផ្ទុយ​ព្រះគម្ពីរ​នោះ​ទេ ពួក​គាត់​គ្រាន់​តែ​សម្រេច​ចិត្ត​ថា​មិន​និយាយ​ចំៗ​អំពី​អំពើ​បាប​តែ​ប៉ុណ្ណោះ។ ពួក​គាត់​ចង់​ផ្ដោត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​យេស៊ូវ និង​ការ​ទទួល​យក​មនុស្ស​មាន​បាប។ ជា​ដំបូង ពេល​ស្ដាប់​ទៅ​មិន​អី​ទេ​សម្រាប់​ខ្ញុំ វា​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​មក​ក្រុម​ជំនុំ។ ទន្ទឹម​គ្នា​នេះ​ដែរ ពួក​គាត់​មិន​បាន​ត្រេកអរ​នឹង​ការ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​ទេ។ តើ​លោកគ្រូ​គិត​យ៉ាងម៉េច​អំពី​ពួក​ជំនុំ​ដែល​មិន​បាន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ជាក់​លាក់​ណា​មួយ?» អាន​បន្ថែម

  • in

    នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ

    មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ធីតា បាន​សរសេរ​អ៊ីមែល​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ពិត ដើម្បី​សួរ​នូវ​សំណួរ​មួយ​អំពី​វិន័យ​ក្នុង​ក្រុម​ជំនុំ។ ប្អូន​ស្រី​បាន​សួរ «ជាប់​ទាក់​ទង​នឹង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ នាង​ខ្ញុំ​ឆ្ងល់​ថា ក្នុង​នាម​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ នាង​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ព្រះ​គម្ពីរ នៅ​ពេល​មាន​មិត្ត​អ្នក​ជឿ​ម្នាក់​កំពុង​រស់​នៅ​ក្នុង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ហើយ​ជ្រើស​នៅ​តែ​បន្ត​វា បន្ទាប់​ពី ពួក​គេ​ត្រូវ​បាន​ហៅ​មក​ជួប​មុខ​និយាយ​ផ្ទាល់​ក្នុង​របៀប​មួយ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​រួច​ហើយ​ក្ដី»។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.