
រកក្ដីអរសប្បាយ
«ខណៈពេលដែលសឹងតែមនុស្សគ្រប់រូបសង្វាតស្វែងរកការអរសប្បាយ ស្ទើរតែមិនបានមួយក្នុងចំណោម១០០នាក់ផងដែលនឹងរកក្ដីអរសប្បាយនោះចេញពីព្រះជាម្ចាស់»។ (John Calvin)
អ្នកនិពន្ធ

«ខណៈពេលដែលសឹងតែមនុស្សគ្រប់រូបសង្វាតស្វែងរកការអរសប្បាយ ស្ទើរតែមិនបានមួយក្នុងចំណោម១០០នាក់ផងដែលនឹងរកក្ដីអរសប្បាយនោះចេញពីព្រះជាម្ចាស់»។ (John Calvin)

«ខ្ញុំពឹងជីវិតដ៏អស់កល្បជានិច្ចរបស់ខ្ញុំទៅលើការមានព្រះជន្មរស់ឡើងវិញ ដោយរំពឹងលើជីវិតដែលខ្ញុំមិនបានរស់នៅ និងលើសេចក្ដីស្លាប់ដែលខ្ញុំមិនបានស្លាប់»។ (C.H. Spurgeon)

«អំណររបស់យើងមិនកើតចេញពីការដែលព្រះយេស៊ូវប្រទានឲ្យយើងនូវអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែកើតចេញពីការដែលព្រះយេស៊ូវផ្ទាល់គឺជាអ្វីដែលយើងចង់បាន»។ (Jon Bloom)

តាមពិតទៅ យោងតាមព្រះគម្ពីរ ស្ថានសួគ៌គឺជាទីកន្លែងសម្រាប់អស់អ្នកដែលជឿព្រះគ្រីស្ទ (យ៉ូហាន ១៤:១-៣; ១៧:២៤; ២កូរិនថូស ៥:១; ភីលីព ៣:២០; កូឡូស ១:៥; ១ថែស្សាឡូនីច្ច ៤:១៧; ហេព្រើរ ៣:១) ហើយពួកក្រុមដូចគ្នានេះដែរក៏នឹងទៅនៅឯផែនដីថ្មី (២ពេត្រុស ៣:១៣; វិវរណៈ ២១:១-៤)។

«ការដែលអ្នកដើរតាមព្រះគ្រីស្ទគឺជាពួកបរិសុទ្ធ នោះហើយគឺជាភស្តុតាងដែលថា ព្រះអង្គបានយាងមកផែនដីមែន»។ (C.H. Spurgeon)

«ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ (សុភាសិត ១៨:១០)

«ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្ដាលព្រះនឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ» (១ធីម៉ូថេ ២:៥)

ព្រះលោហិតទ្រង់គឺជាសំបុត្រដែលអនុញ្ញាតឲ្យយើងចូល ដែលព្រះលោហិតនោះគឺជាអ្វីដែលនាំឲ្យក្រុមជំនុំមានការរួបរួមគ្នាក្នុងក្ដីស្រឡាញ់។ ការនិយាយដើមអ្នកដទៃមិនមែនជាមូលដ្ឋានដែលបណ្ដាលឲ្យយើងអាចចូលក្រុមជំនុំណាមួយបានឡើយ។

«ព្រះជាម្ចាស់មិនបានរកយើងឃើញពេលដែលយើងស័ក្ដិសមនឹងឲ្យទ្រង់រកយើងឃើញទេ ប៉ុន្តែព្រះអង្គធ្វើឲ្យយើងស័ក្ដិសម។ បើយើងមិនទៅរកព្រះគ្រីស្ទ ដើម្បីឲ្យទ្រង់ព្យាបាលយើងទាល់តែយើងស័ក្ដិសមសិន នោះយើងមិនត្រូវទៅឡើយ»។ (Thomas Watson)


«ព្រះជាម្ចាស់ហាមឃាត់មិនឲ្យមានសេចក្ដីកំផិតមិនមែនព្រោះទ្រង់សព្វព្រះហឫទ័យឲ្យលោកអ្នកវេទនានោះទេ។ ព្រះអង្គហាមឃាត់ព្រោះសេចក្ដីកំផិតនាំឲ្យមានការបាក់បែក ទុក្ខព្រួយ ភាពគ្មានអ្វីសោះ សេចក្ដីស្លាប់ និងការធ្លាក់នរក។» (Heath Lambert)

«ក្រៅពីព្រះយេស៊ូវ រាល់គ្រប់បុគ្គល និងអ្វីៗដែលយើងទុកចិត្តលើនឹងបរាជ័យទាំងអស់ ដ្បិតមានតែព្រះអង្គម្នាក់គត់ទើបអាចទ្រទ្រង់ទម្ងន់ដ៏ពេញទីនៃក្ដីសង្ឃឹមរបស់យើងបាន»។ (John Piper)