«ការដែលអ្នកដើរតាមព្រះគ្រីស្ទគឺជាពួកបរិសុទ្ធ នោះហើយគឺជាភស្តុតាងដែលថា ព្រះអង្គបានយាងមកផែនដីមែន»។ (C.H. Spurgeon)


«ការដែលអ្នកដើរតាមព្រះគ្រីស្ទគឺជាពួកបរិសុទ្ធ នោះហើយគឺជាភស្តុតាងដែលថា ព្រះអង្គបានយាងមកផែនដីមែន។»
“The proof that Christ came into the world should be, that his followers are holy,” (C.H. Spurgeon).

«ជឿខ្ញុំចុះ បើក្រុមជំនុំមិនអធិស្ឋានទេ នោះវាស្លាប់ហើយ។» (C.H. Spurgeon)

«ដូចដែលការកាន់តែនៅកៀកព្រះអាទិត្យក៏កាន់តែមានកំដៅ ដូច្នេះការកាន់តែនៅកៀកព្រះគ្រីស្ទក៏កាន់តែមានក្ដីអរសប្បាយផងដែរ។» (C.H. Spurgeon)

«ដ្បិតជាដំបូង ការប្រសូតរបស់ព្រះគ្រីស្ទគឺជាការដែលព្រះបានយាងមកយកកំណើត៖ នោះគឺជាការដែលព្រះបានយកសណ្ឋានជាមនុស្សលើទ្រង់ផ្ទាល់ ដែលនោះគឺជារឿងដ៏អាថ៌កំបាំង ហើយអស្ចារ្យ ដែលយើងត្រូវជឿជាជាងគ្រាន់តែផ្ដល់អត្ថន័យ»។ (C.H Spurgeon)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។