ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

ការសម្រេចចិត្ត គឺជារឿងដែលយើងពិបាកធ្វើជាងគេបំផុត។ បើពិបាកសូម្បីតែជ្រើសរើសថា នឹងត្រូវញាំស៊ុកូឡាមួយនេះ ឬក៏មួយនោះ តើវានឹងកាន់តែពិបាកខ្លាំងជាងនេះយ៉ាងណាទៅទៀត ក្នុងការជ្រើសរើសក្រុមជំនុំមួយនេះ ឬក៏មួយនោះ សាលារៀនមួយនេះ ឬក៏សាលារៀនមួយនោះ ការងារនេះ ឬក៏ការងារនោះ បុគ្គលម្នាក់នេះ ឬក៏ម្នាក់នោះ? យើងអធិស្ឋាន យើងបែកញើស យើងយំ យើងអាន យើងបោះបង់ យើងត្រឡប់មកវិញ។
ហេតុអ្វីក៏ខ្លាចយ៉ាងនេះ? ហេតុអ្វីពិបាកយ៉ាងនេះ? ហេតុអ្វីបានជាគេងមិនលក់? ខ្ញុំដឹងប្រាកដថា ទាំងអស់នេះ មកពីភាពមិនប្រាកដប្រជា។ យើងមិនប្រាកដថា ជម្រើសនោះអាចនឹងនាំយើងទៅកន្លែងណា។
នៅពេលដែលតម្រូវឲ្យសម្រេចចិត្ត យើងមានទំនោរក្នុងការការពារខ្លួនយើងពីការសម្រេចចិត្តខុស។ ខ្ញុំមិនចង់ជ្រើសយកការអប់រំណា ដែលនាំឲ្យប៉ះពាល់ដល់ព្រលឹងវិញ្ញាណកូនខ្ញុំទេ ខ្ញុំមិនចង់ជ្រើសរើសការណាត់ជួបជាមួយដៃគូណា ដែលនឹងនាំឲ្យខ្ញុំមានជីវិតអាពាហ៍ពិពាហ៍ច្របូកច្របល់ ខ្ញុំមិនចង់ធ្វើការជ្រើសរើសវិជ្ជាជីវៈណាមួយ ដែលនាំឲ្យខ្ញុំគ្មានការងារធ្វើនៅថ្ងៃខាងមុខនោះឡើយ។ ខ្ញុំមិនចង់… ខ្ញុំចង់មានភាពសប្បាយរីករាយ ខ្ញុំចង់ប្រាកដថា ខ្ញុំមិនធ្វើការសម្រេចចិត្តទាំងឡាយណា ដែលនាំខ្ញុំទៅកាន់កន្លែងពិបាកទាំងនោះទេ។
អ្វីមួយដែលខ្ញុំពិតជាចង់បាន នៅពេលខ្ញុំធ្វើការសម្រេចចិត្ត គឺមើលឃើញពីអនាគត។ ខ្ញុំមិនចង់គ្រាន់តែមើលឃើញពីជម្រើស ដែលនៅចំពោះមុខខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំចង់ឃើញលទ្ធផលនីមួយៗនៃជម្រើសទាំងអស់នោះ។ បើខ្ញុំអាចមើលឃើញថ្ងៃអនាគត ហើយឃើញថាកូនចៅខ្ញុំនឹងរីកចម្រើន ក្លាយជាមនុស្សដែលថ្វាយព្រះកិត្តិយសដល់ព្រះគ្រីស្ទ វាប្រាកដជាងាយស្រួលជាង ក្នុងការជ្រើសរើសសាលារៀននោះតែម្ដង។ បើខ្ញុំអាចដឹងពីថ្ងៃអនាគត ហើយមើលឃើញខ្លួនខ្ញុំរស់នៅជាមួយនារីណាម្នាក់ ចាប់ពីពេលនេះ រហូតដល់ប្រាំមួយឆ្នាំខាងមុខច្បាស់ដូចបាតដៃ ខ្ញុំមុខជាដឹងថា នារីម្នាក់ណាម្នាក់ ជាភរិយាដ៏ល្អជាមិនខាន។ បើខ្ញុំអាចមើលឃើញពីទីបញ្ចប់ ខ្ញុំប្រាកដជាអាចដឹងយ៉ាងច្បាស់។ មានតែមើលឃើញអនាគតជាមុនប៉ុណ្ណោះ ទើបអាចដឹងបាន។
ប៉ុន្តែ អ្វីដែលយើងចង់បាន មិនមែនសុទ្ធតែជាអ្វីដែលព្រះជាម្ចាស់គាប់ព្រះទ័យ ឲ្យយើងដឹងនោះទេ។ ព្រះជាម្ចាស់ជ្រាបយ៉ាងច្បាស់ ហើយព្រះអង្គមិនបើកសម្ដែងឲ្យយើងឃើញអ្វីៗដែលនៅចុងបញ្ចប់ ដែលជាអាថ៌កំបាំងនៃអនាគតទេ។ ជាការពិតណាស់ ព្រះអង្គអាចនឹងប្រទានឲ្យយើងឃើញ។ យ៉ាងណាមិញ ព្រះអង្គហើយដែលមានប្រកាសថា «តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ (អេសាយ៤៦៖១០)» ។ ដោយព្រះអង្គជាអ្នកសំដែងប្រាប់ ហើយក៏ជាអ្នកដែលឲ្យវាអាចកើតមានឡើង។ ព្រះអង្គអាចសំដែងប្រាប់ឲ្យយើងដឹងជាមុនបាន ប៉ុន្តែព្រះអង្គមិនធ្វើដូច្នោះឡើយ។
ជំនួសមកវិញ ព្រះអង្គធ្វើអ្វីៗប្រសើរលើសជាងនោះទៅទៀត៖ ព្រះអង្គប្រទានឲ្យយើងឃើញពីលក្ខណៈរបស់ទ្រង់ផ្ទាល់។ យើងមិនចាំបាច់ត្រូវការដឹងពីថ្ងៃអនាគតទៀតទេ នៅពេលដែលយើងស្គាល់ព្រះអង្គដែលគ្រប់គ្រងអនាគត។ ព្រះជាម្ចាស់មិនគាប់ព្រះទ័យឲ្យយើងដាក់សេចក្ដីសង្ឃឹមទៅលើលទ្ធផលនៃអនាគតទេ តែឲ្យយើងសង្ឃឹមលើទ្រង់វិញ។ កុំចាក់គ្រឹះសេចក្ដីជំនឿរបស់យើងទៅលើលទ្ធផលឡើយ តែចូរចាក់គ្រឹះក្នុងព្រះអង្គវិញ។ បើយើងអាចមើលឃើញអនាគត យើងអាចនឹងឈប់សម្លឹងទៅកាន់ព្រះ។ បើយើងអាចមើលឃើញអនាគត សេចក្ដីជំនឿរបស់យើងនឹងស្ថិតនៅឯអនាគត។ ប៉ុន្តែ នៅពេលអ្វីៗទាំងអស់ដែលយើងឃើញ គឺជាព្រះជាម្ចាស់ ទំនុកចិត្តរបស់យើងត្រូវស្ថិតនៅនឹងព្រះ។
ព្រះជាម្ចាស់មិនកម្សាន្តចិត្តយើង ដោយការបើកសម្ដែងប្រាប់ឲ្យយើងដឹងពីថ្ងៃអនាគតនោះទេ ប៉ុន្តែទ្រង់បើកសម្ដែងអង្គទ្រង់ឲ្យយើងស្គាល់វិញ។ ព្រះអង្គសម្ដែងឲ្យយើងស្គាល់ថា ព្រះអង្គជាព្រះមានគ្រប់ទាំងឫទ្ធានុភាព ទ្រង់សព្វញ្ញុតញ្ញាណ ព្រះដែលគង់នៅជាមួយយើង មិនបោះបង់យើងចោល។ ព្រះអង្គសម្ដែងឲ្យយើងឃើញពីការប្ដេជ្ញារបស់ព្រះអង្គចំពោះយើង លើសជាងយើងប្ដេជ្ញាចំពោះទ្រង់ទៅទៀត។ ព្រះអង្គសន្យាថា នឹងមិនចាកចោលយើង ហើយក៏មិនឲ្យយើងបរាជ័យ ព្រះអង្គធ្វើគ្រប់កិច្ចការទាំងអស់ផ្សំគ្នាឡើងជាការល្អសម្រាប់យើង ព្រះអង្គនឹងឲ្យយើងឈរយ៉ាងម៉ាំរហូតដល់ចុងបញ្ចប់។ ព្រះអង្គបានធានាអះអាងថា ព្រះអង្គមាននូវគោលបំណងសម្រាប់ពិភពលោកនេះ ហើយគ្មានអ្វីអាចផ្លាស់ប្ដូរ រំខាន ឬក៏រារាំងបានឡើយ។ ព្រះអង្គបានបញ្ជាក់ប្រាប់ឲ្យយើងដឹងថា ព្រះអង្គនឹងទទួលបានថ្វាយសិរីរុងរឿង។ព្រះអង្គមានបន្ទូលទៀតថា «កុំមើលទៅកាន់អនាគត ចូរសម្លឹងមើលមកយើង!»។
ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។