
ព្រះគ្រីស្ទមានភាពល្បីល្បាញ
«មូលហេតុដែលផ្នូររបស់ព្រះគ្រីស្ទមានភាពល្បីល្បាញ ព្រោះក្នុងផ្នូរនោះពុំមានសាកសពទ្រង់ឡើយ។» (Sam Morris)
អ្នកនិពន្ធ

«មូលហេតុដែលផ្នូររបស់ព្រះគ្រីស្ទមានភាពល្បីល្បាញ ព្រោះក្នុងផ្នូរនោះពុំមានសាកសពទ្រង់ឡើយ។» (Sam Morris)

«ព្រះយេស៊ូវគ្រីស្ទមិនបានយាងមកលើផែនដីនេះ ដើម្បីធ្វើឲ្យមនុស្សអាក្រក់ក្លាយជាមនុស្សល្អឡើយ ប៉ុន្តែព្រះអង្គបានយាងមកលើផែនដី ដើម្បីធ្វើឲ្យមនុស្សដែលស្លាប់ខាងឯវិញ្ញាណរស់ឡើងវិញ។» (Lee Strobel)

«ចូររស់នៅដោយចងចាំថា ព្រះគ្រីស្ទកំពុងតែមានព្រះជន្ម ហើយព្រះអង្គក៏កំពុងតែមានព្រះវត្តមានក្នុងរាស្ត្ររបស់ទ្រង់ផងដែរ។» (Julien B. Weil)

ដោយសារព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន នោះមានន័យថា ជំនឿរបស់គ្រីស្ទបរិស័ទលើការដែលពួកគាត់ជឿក៏នឹងរស់ឡើងវិញដែរ ពោលគឺនេះមិនមែនជាជំនឿដែលគ្រាន់តែជាប៉ងប្រាថ្នានោះទេ។

«យើងត្រូវទទួលស្គាល់នូវរាល់គ្រប់ព្រះបន្ទូលទាំងអស់នៅក្នុងគម្ពីរ មិនត្រូវស្រឡាញ់មួយចំនួន ហើយបោះបង់មួយចំនួនដែលលោកអ្នកគិតថា មិនសូវជាល្អចំពោះអារម្មណ៏របស់ខ្លួន ទាក់ទង់និងអ្នកលោកអ្នកចង់ ឬមិនចង់ធ្វើ ពីព្រោះគ្រប់ព្រះបន្ទូលគឹ ជាព្រះវិញ្ញាណបណ្តាលឲ្យតែងទេ»។

«តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។

«កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។» (ហេប្រឺ ១៣:១៦)

«យើងរស់ ហើយស្លាប់ ប៉ុន្តែព្រះគ្រីស្ទវិញទ្រង់បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ។» (John Stott)

«យើងខ្ញុំជឿលើព្រះគ្រីស្ទដូចដែលយើងខ្ញុំជឿថាព្រះអាទិត្យពិតជាបានរះឡើងមែន៖ នេះមិនមែនមកពីយើងខ្ញុំគ្រាន់តែមើលវាឃើញនោះទេ ប៉ុន្តែមកពីតាមរយៈវាយើងខ្ញុំអាចមើលឃើញនូវរាល់គ្រប់អ្វីៗទាំងអស់ផ្សេងទៀត។» (C.S. Lewis)

ការជាសះស្បើយមិនមែនជាការដែលយើងកែប្រែចិត្តនោះឡើយ ហើយការដែលយើងកែប្រែចិត្ត ក៏មិនមែនជាការដែលយើងជាសះស្បើយនោះដែរ។

«ក្ដីមេត្តាករុណាដ៏តិចតួចបំផុតពីព្រះជាម្ចាស់គឺជាការអស្ចារ្យណាស់។» (C.H. Spurgeon)

«ការមានព្រះជន្មរស់ឡើងវិញគឺជាកូនសោរសម្រាប់ដោះនូវរាល់ផែនការទាំងអស់នៅអនាគត។» (Billy Graham)