
ឲ្យគេត្រូវបណ្តាសាចុះ
«ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី ១:៨)
អ្នកនិពន្ធ

«ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី ១:៨)

«ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ» (អេភេសូ ៤:៣១)

«ក្នុងការសុគត ព្រះអង្គគឺជាយញ្ញបូជា ផ្គាប់ចិត្តសម្រាប់អំពើបាបរបស់យើង»។ (Martin Luther)

«ការក្លាយជាកូនចិញ្ចឹមគឺជាការអស្ចារ្យនៃសេចក្ដីមេត្តាករុណា»។ (Thomas Watson)

«ក្នុងជីវិតគ្រីស្ទបរិស័ទលើផែនដីនេះមានការឡើងឋានៈជាច្រើន ប៉ុន្តែមានការទទួលសញ្ញាបត្រតែមួយទេ—គឺការឡើងស្ថានសួគ៌»។ (T.J. Bach)

«លោកអ្នកតែងតែប្រព្រឹតិ្តអំពើបាប ប៉ុន្តែព្រះអង្គក៏តែងតែអត់ទោសបាបដែរ»។ (Charles Spurgeon)

លើសពីការស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះក្នុងការរកស៊ី ឬក៏ការរស់នៅជាប្រចាំថ្ងៃ យើងត្រូវតែស្វែងរកព្រះអង្គផ្ទាល់ ដ្បិតជីវិតយើងនៅលើផែនដីនេះគឺដូចជាចំហាយទឹកដែលខ្យល់នឹងផាត់រសាត់បាត់ទៅ ឬក៏ពន្លឺព្រះអាទិត្យនឹងធ្វើឲ្យវាស្ងួតក្នុងមួយរំពេចភ្នែក។ ប៉ុន្តែ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតអមតៈ ជីវិតដែលនឹងមិនចេះស្លាប់ ឬក៏មិនចេះឈឺថ្កាត់ឡើយ ហើយការដែលយើងទៅនៅជាមួយនឹងព្រះអង្គគឺជាការដ៏ល្អបំផុត។ ហេតុដូច្នេះហើយបានជាយើងត្រូវតែទៅរកព្រះជាម្ចាស់ផ្ទាល់តាមរយៈព្រះយេស៊ូវ។

«ត្រូវឲ្យអ្នករាល់គ្នានីមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្តីបរិសុទ្ធ និងសេចក្តីប្រសើរ» (១ថែស្សាឡូនីច្ច ៤:៤)

«មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។» (វិវរណៈ ១:៧)

«ទោះបើអំពើបាបរបស់ខ្ញុំធំប៉ុណ្ណាក៏ដោយក៏វាមិនធំស្មើនឹងក្ដីស្រឡាញ់របស់ទ្រង់»។ (Charles Spurgeon)

«ក្នុងការជួយអង្វរជំនួស ព្រះអង្គគឺជាសម្ដេចសង្ឃ»។ (Martin Luther)

«ព្រះអង្គមិនដែលព្យាយាមធ្វើអ្វីដែលទ្រង់មិនអាចសម្រេចបានឡើយ»។