
សេចក្ដីស្លាប់
«សេចក្ដីស្លាប់គឺគ្រាន់តែជាយានដ៏ងងឹតដែលនាំយើងចូលទៅកាន់វាំងស្រស់ស្អាតប៉ុណ្ណោះ»។ (Richard Sibbes)
ប្រភេទអត្ថបទ

«សេចក្ដីស្លាប់គឺគ្រាន់តែជាយានដ៏ងងឹតដែលនាំយើងចូលទៅកាន់វាំងស្រស់ស្អាតប៉ុណ្ណោះ»។ (Richard Sibbes)

«ភាពបរិសុទ្ធគឺជាភាពស្រស់ស្អាតខាងឯព្រលឹងវិញ្ញាណ៖ អំពើបាបគឺជាការខូចខាតខាងឯព្រលឹងវិញ្ញាណ»។ (Peter Sterry)

«វាមិនមែនជាការងារតូចតាចទេក្នុងការបំបាក់អំណួត និងចិត្តថ្មរបស់លោកអ្នក គឺត្រូវការអំណាចពីស្ថានលើ»។ (Nicholas Byfield)

«អ្នកជឿដែលមានប្រាជ្ញានឹងមិនស្រឡាញ់អ្វីៗលើលោកីយ៍នេះទេ។ ព្រះយេស៊ូវមិនរវីរវល់នឹងវា ពេលសាតាំងថ្វាយទ្រង់នូវនគរទាំងអស់នៃលោកីយ៍»។ (Nathaniel Vincent)

«ផ្លូវដែលបេះដូងលោកអ្នកទៅ—ជាផ្លូវដែលគំនិតរបស់អ្នកលោកអ្នកនឹងទៅដែរ»។ (William Strong)

«មានចំណុចពីរយ៉ាងក្នុងអំពើបាប៖ បំណុលទៅកាន់ព្រះជាម្ចាស់ និងចំណងទៅកាន់សាតាំង»។ (William Strong)

«យើងសម្លាប់អំពើបាបរបស់យើងដោយជ្រមុជវាក្នុងសមុទ្រក្រហមនៃព្រះហត្តរបស់ព្រះគ្រីស្ទ»។ (William Price)

«បច្ចុប្បន្ននេះ ព្រះជាម្ចាស់ប្រទានការអះអាងដ៏នៅអស់កល្បជានិច្ចនៃសេចក្តីសង្គ្រោះទៅកាន់អស់អ្នកដែលស្រឡាញ់ព្រះគ្រីស្ទដ៏ពិត»។ (William Pinke)

«ការដែលយើងមិនសូវយល់ច្បាស់អំពីអំនួតក្នុងខ្លួនឯង—នោះវាក៏កាន់តែសោយរាជ្យក្នុងចិត្តរបស់យើងដែរ»។ (William Perkins).

«កុំសម្លឹងមើលរបៀបដែលគ្រីស្ទបរិស័ទណាម្នាក់ចាប់ផ្ដើម—ប៉ុន្តែមើលរបៀបដែលគាត់បញ្ចប់»។ (William Gurnall)

«វាជាការចាំបាច់ណាស់ដែលលោកអ្នកគួរទ្រាំជាមួយនឹងឈើឆ្កាង—ដើម្បីឲ្យទទួលបានម្កុដ»។ (Thomas Watson)

«ក្នុងស្ថានភាពដ៏អាក្រក់របស់យើង—ក៏យើងនៅមានមូលហេតុ ដើម្បីសរសើរតម្កើងព្រះជាម្ចាស់ដែរ»។ "In our worst condition — we have cause to praise God."…