
ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី
«ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីមានការរួបរួមគ្នាក្នុងការអះអាងថា ព្រះជាម្ចាស់នៃព្រះគម្ពីរគឺជាព្រះដែលមានពេញទៅដោយសេចក្ដីមេត្តា និងការអាណិតអាសូរ»។…
ប្រភេទអត្ថបទ

«ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីមានការរួបរួមគ្នាក្នុងការអះអាងថា ព្រះជាម្ចាស់នៃព្រះគម្ពីរគឺជាព្រះដែលមានពេញទៅដោយសេចក្ដីមេត្តា និងការអាណិតអាសូរ»។…

«បុគ្គលណាដែលបានប្រគល់ជីវិតខ្លួនទាំងស្រុងទៅកាន់ព្រះជាម្ចាស់នឹងមិនគិតថាគាត់កំពុងតែធ្វើការច្រើនពេកហើយសម្រាប់ព្រះអង្គនោះទេ»។ (Henry Scougal)

«ព្រះគុណគឺជាការចាប់ផ្ដើមសិរីល្អ ហើយសិរីល្អគឺជាការធ្វើឲ្យព្រះគុណល្អឥតខ្ចោះ»។ (Jonathan Edwards)

«ព្រះអង្គមិនដែលបោះបង់ចោលអ្វីណាមួយដែលទ្រង់បានបង្កើតនោះទេ»។ (Augustine)

«ការអធិស្ឋានខ្លីៗគឺយូរល្មមហើយ»។ (Charles Spurgeon)

«ព្រះបន្ទូល និងព្រះវិញ្ញាណសហការគ្នា។ ដូច្នេះ ប្រសិនបើយើងចង់ទទួលបានការលួងលោមពីព្រះវិញ្ញាណ ដាច់ខាតយើងត្រូវតែយកចិត្តទុកដាក់នឹងព្រះបន្ទូល។» (Richard Sibbes)

«ក្នុងការលំបាក ទូលបង្គំប្រាថ្នាចង់បានភាពចម្រុងចម្រើន ហើយក្នុងភាពចម្រុងចម្រើន ទូលបង្គំប្រាថ្នាចង់មានការលំបាក។» (Augustine)

«លោកអ្នកមិនអាចបកក្រោយវិញ ដើម្បីបំផ្លាស់បំប្រែការចាប់ផ្ដើមបានទេ ប៉ុន្តែលោកអ្នកអាចចាប់ផ្ដើមនៅកន្លែងដែលលោកអ្នកកំពុងនៅ ហើយបំផ្លាស់បំប្រែការបញ្ចប់បាន»។ (C.S. Lewis)

«ក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះគ្រីស្ទបានយាងមកមិនមែនដើម្បីរំដោះយើងចេញពីប្រទេសអេស៊ីព្ទនោះទេ ប៉ុន្តែដើម្បីរំដោះយើងចេញពីចំណងរបស់សាតាំង»។ (R.C. Sproul)

«ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! ពេលទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំស្វែងរកជីវិតដ៏អរសប្បាយ។»

«ផែនការចម្បាំង៖ អធិស្ឋាន ឥតឈប់ឈរ (១ថែស្សាឡូនីច ៥:១៧) ច្បាំង ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ (អេភេសូរ ៦:១១) ទុកចិត្ត ក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល អេភេសូរ ៦:១៣»។

«ដ្បិតជីវិតដ៏សប្បាយគឺជាអំណរក្នុងសេចក្ដីពិត។» (Augustine)