
ការអធិស្ឋានគឺជាកំផែង
«ការអធិស្ឋានគឺជាកំផែង និងប៉មដ៏រឹងមាំនៃក្រុមជំនុំ ហើយក៏ជាអាវុធដ៏ល្អមួយសម្រាប់គ្រីស្ទបរិស័ទដែរ»។ “Prayer is a strong wall and fortress…
ប្រភេទអត្ថបទ

«ការអធិស្ឋានគឺជាកំផែង និងប៉មដ៏រឹងមាំនៃក្រុមជំនុំ ហើយក៏ជាអាវុធដ៏ល្អមួយសម្រាប់គ្រីស្ទបរិស័ទដែរ»។ “Prayer is a strong wall and fortress…

«ការទុកចិត្តលើព្រះជាម្ចាស់ក្នុងពន្លឺមិនមែនជាការដ៏អស្ចារ្យនោះទេ ប៉ុន្តែការទុកចិត្តទ្រង់ក្នុងភាពងងឹត នោះឯងទើបហៅថាជាជំនឿ។» (Charles Spurgeon)

«គំនូរទាំងអស់គឺសុទ្ធតែចេញពីព្រះជាម្ចាស់ ហើយយើងក៏ត្រូវតែគោរពថាទ្រង់ជាអ្នករចនាដែរ។» (John Calvin)

«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)

«ដូចដែលទឹកភ្លៀងជ្រាបចូលទៅក្នុងដី យើងក៏គួរអធិស្ឋានទូលសូមឲ្យដំណឹងល្អរបស់ទ្រង់ជ្រាបចូលក្នុងព្រលឹងរបស់យើងដែរ។» (Charles Spurgeon)

«សេចក្តីស្លាប់គឺប្រៀបដូចជាឡានរបស់ខ្ញុំអញ្ចឹង វាយកខ្ញុំទៅទីកន្លែងដែលខ្ញុំចង់ទៅ។» (John Piper)

«គ្មានចំណេះដឹងណាមួយដែលគ្មានដើមចមចេញពីការស្គាល់ព្រះជាម្ចាស់ជាមុននោះទេ។» (John Calvin)

«ខណៈពេលដែលបុគ្គលណាម្នាក់រកឃើញព្រះគ្រីស្ទ នោះគាត់ក៏នឹងចាប់ផ្ដើមរកឃើញអ្នកដទៃដែរ។» (Charles Spurgeon)

«ព្រះជាម្ចាស់បានផ្ទេរទំនុកចិត្តនៃព័ន្ធកិច្ចព្រះបន្ទូលមកកាន់យើង មិនមែនផលផ្លែនោះទេ។» (R.C Sproul)

«ពេលដែលព្រះយេស៊ូវគង់ក្នុងដួងចិត្តរបស់យើង នោះដួងចិត្តរបស់ទ្រង់នឹងក្លាយជារបស់យើងដែរ។» (Bryan Chapell)

«ចូរចាំថា ការគិតគូរគឺជាការនិយាយនៅចំពោះព្រះជាម្ចាស់។» (Charles Spurgeon)

«ប្រសិនបើព្រះជាម្ចាស់មិនមានអធិបតេយ្យភាព នោះព្រះអង្គមិនមែនជាព្រះទេ។» (R.C. Sproul)