
បូករួមទាំងការបំផ្លាស់បំប្រែចិត្ត
«សារនៃដំណឹងល្អរបស់ព្រះគ្រីស្ទតែងតែបូករួមទាំងការបំផ្លាស់បំប្រែចិត្ត។» (John MacArthur)
ប្រភេទអត្ថបទ

«សារនៃដំណឹងល្អរបស់ព្រះគ្រីស្ទតែងតែបូករួមទាំងការបំផ្លាស់បំប្រែចិត្ត។» (John MacArthur)

«ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឆ្លើយតបសំណូមពរអធិស្ឋានរបស់កូនៗទ្រង់ខ្លាំងជាងពួកគាត់ចង់ទូលសូមទៅទៀត។» (John MacArthur)

«អ្នកនាំសារដ៏ស្មោះត្រង់នៃដំណឹងល្អនឹងទទួលបានរង្វាន់ ទោះបើនឹងមានអ្នកខ្លះព្យាយាមគេចចេញពីគាត់ក្នុងជីវិតនេះក៏ដោយ។» (Mike Fabarez)

«បើគ្មានការអធិស្ឋាន នោះក៏គ្មានការស្និទ្ធស្នាលជាមួយព្រះជាម្ចាស់បានដែរ។» (Albert Mohler)

«មុខងារអណ្ដាតគឺដើម្បីបង្ហាញអំពីជម្រៅចិត្តយើង។» (John Calvin)

«ការដែលយើងស្ដាប់ឮនូវការបើកសម្ដែងរបស់ព្រះជាម្ចាស់ក្នុងទំព័រនៃព្រះបន្ទូលគឺជាចំណុចដែលជះឥទ្ធិពលយ៉ាងខ្លាំងជាងគេបំផុតក្នុងការអធិស្ឋានរបស់យើង។» (Brad Klassen)

«បេសកជនដែលស្មោះត្រង់នឹងយកព្រះគម្ពីរធ្វើជាគោលក្នុងអ្វីៗដែលពួកគាត់ធ្វើ។» (Andy Johnson)

«យើងទទួលបានការរាប់ជាសុចរិតតាមរយៈព្រះគុណដោយជំនឿ មិនមែនតាមរយៈទង្វើណាមួយដែលយើងធ្វើនោះឡើយ។» (Brandon Crowe)

«សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ។» (Martyn Lloyd-Jones)

«គោលលទ្ធិពិតតែងតែមានអត្ថប្រយោជន៍លើសុខភាពខាងឯព្រលឹងវិញ្ញាណ។ គោលលទ្ធិខុសឆ្គងតែងតែនាំឲ្យមានភាពទន់ខ្សោយខាងឯវិញ្ញាណ។»។ (Tim Challies)

«ការសន្សំលុយគឺជាការមានប្រាជ្ញា ប៉ុន្តែចូរកុំគិតថា លុយនឹងផ្ដល់សន្តិភាពដ៏ពិតដល់លោកអ្នកឡើយ។» (Kevin DeYoung)

«អ្នកជឿដែលមានការបន្ទាបខ្លួននឹងយល់អំពីសេចក្ដីពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។» (Alistair Begg)