
គឺក្នុងព្រះគ្រីស្ទ
«រាល់គ្រប់អ្វីៗដែលស្ថានសួគ៌មានដើម្បីឲ្យលោកអ្នកទទួលបានគឺក្នុងព្រះគ្រីស្ទ។» (John Piper)
ប្រភេទអត្ថបទ

«រាល់គ្រប់អ្វីៗដែលស្ថានសួគ៌មានដើម្បីឲ្យលោកអ្នកទទួលបានគឺក្នុងព្រះគ្រីស្ទ។» (John Piper)

«ព្រះជាម្ចាស់មិនត្រូវការឲ្យលោកអ្នកមានកម្លាំងនោះទេព្រះអង្គសព្វព្រះហឫទ័យធ្វើជាកម្លាំងរបស់លោកអ្នក។» (Jon Bloom)

«ជីវិតអាពាហ៍ពិពាហ៍គឺជាអំណោយទានបណ្ដោះអាសន្នមួយ។» (John Piper)

«ពេលដែលទារកម្នាក់កើតមក វានឹងស្រែកយំ ពេលដែលមនុស្សមានបាបម្នាក់បានកើតឡើងជាថ្មី នោះគាត់នឹងអធិស្ឋាន»

«គ្រីស្ទបរិស័ទដែលមានការបន្ទាបខ្លួនមានគំនិតទាបអំពីខ្លួនឯងជាងអ្នកដទៃអាចមានអំពីគាត់ទៅទៀត» (Thomas Watson)

«ខណៈពេលដែលយើងកាន់តែមិនសូវយល់អំពីអំនួតដែលវានៅក្នុងយើង នោះវាក៏នឹងកាន់តែសោយរាជ្យលើចិត្តយើង» (William Perkins)

«ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកតូចទាប....ទាក់ទងនឹងភាពតូចទាបនៃមនុស្ស ព្រះអង្គមិនមានភាពអាម៉ាស់ចំពោះពួកគាត់ឡើយ» (Dietrich Bonhoeffer)

«ខ្ញុំធ្លាប់បានកាន់របស់របរជាច្រើនក្នុងដៃខ្ញុំ ហើយខ្ញុំក៏បានបាត់វាទាំងអស់ដែរ ប៉ុន្តែរាល់គ្រប់អ្វីៗដែលខ្ញុំបានប្រគល់ទៅក្នុងព្រះហស្តព្រះជាម្ចាស់ របស់របរទាំងនោះ ខ្ញុំនៅតែមានសល់ទាំងអស់» (Martin Luther)

«យើងមិនអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅបានឡើយ លុះត្រាតែយើងស្គាល់ទ្រង់យ៉ាងជ្រាលជ្រៅជាមុនសិន» (R.C. Sproul)

«ទំនងនិងមានចំណុចជាច្រើនផ្លាស់ប្ដូរក្នុងឆាកជីវិតនេះ ប៉ុន្តែប្រសិនបើព្រះយេស៊ូវស្ថិតនៅក្នុងចំណុចស្នូលនៃជីវិតរបស់លោកអ្នក នោះលោកអ្នកអាចមានអំណរក្នុងការផ្លាស់ប្ដូរ»។ (Rob Green)

«ព្រះជាម្ចាស់គឺជាសេចក្ដីសង្ឃឹមរបស់រាស្ត្រទ្រង់ មិនមែនភាពបរិសុទ្ធផ្ទាល់របស់ពួកគេឡើយ។» (William Guthrie)

«យើងត្រូវតែឮដំណឹងល្អជារៀងរាល់ថ្ងៃ ព្រោះយើងភ្លេចរៀងរាល់ថ្ងៃ»។ (Martin Luther))