
មានពេលវេលាពិបាកៗ
«ដាច់ខាត! យើងទាំងអស់គ្នាត្រូវតែមានពេលវេលាពិបាកៗ ដើម្បីឲ្យយើងចម្រើនភាពពឹងពាក់របស់យើងទៅលើព្រះជាម្ចាស់ និងរៀនឲ្យដឹងថាព្រះគុណរបស់ទ្រង់គឺល្មមគ្រប់គ្រាន់ហើយ»។ (Paul Washer)
ប្រភេទអត្ថបទ

«ដាច់ខាត! យើងទាំងអស់គ្នាត្រូវតែមានពេលវេលាពិបាកៗ ដើម្បីឲ្យយើងចម្រើនភាពពឹងពាក់របស់យើងទៅលើព្រះជាម្ចាស់ និងរៀនឲ្យដឹងថាព្រះគុណរបស់ទ្រង់គឺល្មមគ្រប់គ្រាន់ហើយ»។ (Paul Washer)

«ការអធិស្ឋានគឺជាចំណុចសំខាន់ណាស់សម្រាប់ជីវិតអ្នកជឿ និងក្រុមជំនុំ»។ (Kenneth Mbugua)

«ស្ថាននរកគឺជាទីកន្លែងនៃការដាច់ចេញពីព្រះជាម្ចាស់ជាអចិន្ត្រៃយ៍ចំពោះអស់អ្នកណាដែលមិនបានផ្សះផ្សាជាមួយព្រះអង្គ។» (Conrad Mbewe)

«ព្រះជាម្ចាស់មិនមែនជាព្រះដែលអត់ទ្រាំនឹងលោកអ្នកនោះទេ តែព្រះអង្គជាព្រះដែលស្រឡាញ់លោកអ្នក និងជាព្រះដែលចង់បានលោកអ្នកទេតើ។» (Paul Washer)

«ដំណឹងល្អផ្សះផ្សាយើងជាមួយនឹងព្រះជាម្ចាស់។» ( Kenneth Mbugua)

«ប្រសិនបើខ្ញុំស្អប់អំពើបាបព្រោះខ្ញុំខ្លាចការដាក់ទោស នោះមានន័យថា ខ្ញុំមិនទាន់បានកែប្រែចិត្តចេញពីអំពើបាបនោះទេ តែខ្ញុំគ្រាន់តែខូចចិត្តត្រង់ថា ព្រះជាម្ចាស់ជាព្រះដ៏យុត្តិធម៌ពេកណាស់»។ (C.H. Spurgeon)

«នៅពេលដែលព្រះគ្រីស្ទបើកសម្ដែងអង្គទ្រង់ ពេលនោះមានការស្កប់ស្កល់យ៉ាងហោចណាស់បន្តិចដែរ តែបើគ្មានព្រះគ្រីស្ទទេ នោះនឹងមានភាពទទេសូន្យសុងយ៉ាងពេញទី»។ (Alexander Grosse)

«នេះហើយគឺជាចំណុចដ៏អស្ចារ្យបំផុតនៃដំណឹងល្អ មនុស្សមានបាបអាចស្គាល់ព្រះជាម្ចាស់ និងអាចមានអំណរក្នុងទ្រង់យ៉ាងអស់កល្បជានិច្ចបាន»។ (Kenneth Mbugua)

«ព្រះបន្ទូលបានចែងយ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់គឺជាគោលដៅនៃសេចក្ដីសង្គ្រោះរបស់យើង មិនមែនមាសប្រាក់នោះទេ។» (Kenneth Mbugua)

«តើហេតុអ្វីបានជាលោកអ្នកមិនទុកចិត្តលើព្រះហស្តដែលទ្រទ្រង់ផ្ទៃមេឃ និងផែនដី?» “How can you mistrust that hand that holds up heaven and earth?”…

«នេះគឺជាចក្រវារបស់ព្រះជាម្ចាស់ ហើយព្រះអង្គធ្វើនូវរាល់អ្វីៗក្នុងរបៀបទ្រង់។ លោកអ្នកទំនងជា (លោកអ្នកគិតថា) មានរបៀបល្អជាងទ្រង់ ប៉ុន្តែលោកអ្នកមិនមែនជាម្ចាស់ចក្រវាលទេ»។ (J. Vernon McGee)

«ចំពោះក្រុមជំនុំ ដំណឹងល្អគឺជាអំណោយទានដ៏មានតម្លៃបំផុតដែលពួកគាត់ត្រូវតែថែរក្សា ការពារ និងចែកចាយបន្ត»។ (Kenneth Mbugua)