
យើងរស់ ហើយស្លាប់
«យើងរស់ ហើយស្លាប់ ប៉ុន្តែព្រះគ្រីស្ទវិញទ្រង់បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ។» (John Stott)
ប្រភេទអត្ថបទ

«យើងរស់ ហើយស្លាប់ ប៉ុន្តែព្រះគ្រីស្ទវិញទ្រង់បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ។» (John Stott)

«យើងខ្ញុំជឿលើព្រះគ្រីស្ទដូចដែលយើងខ្ញុំជឿថាព្រះអាទិត្យពិតជាបានរះឡើងមែន៖ នេះមិនមែនមកពីយើងខ្ញុំគ្រាន់តែមើលវាឃើញនោះទេ ប៉ុន្តែមកពីតាមរយៈវាយើងខ្ញុំអាចមើលឃើញនូវរាល់គ្រប់អ្វីៗទាំងអស់ផ្សេងទៀត។» (C.S. Lewis)

«ក្ដីមេត្តាករុណាដ៏តិចតួចបំផុតពីព្រះជាម្ចាស់គឺជាការអស្ចារ្យណាស់។» (C.H. Spurgeon)

«ការមានព្រះជន្មរស់ឡើងវិញគឺជាកូនសោរសម្រាប់ដោះនូវរាល់ផែនការទាំងអស់នៅអនាគត។» (Billy Graham)

«បុគ្គលណាដែលយល់អំពីភាពអាក្រក់នៃអំពើបាបដែលមានក្នុងដួងចិត្តគាត់ មានតែគាត់ទេដែលជាអ្នកជឿដែលមានមូលដ្ឋានរឹងមាំ បានបង្កើតផលផ្លែ ហើយមានអត្ថប្រយោជន៍។» (John Owen)

«មានតែតាមរយៈសេចក្ដីពិតមួយប៉ុណ្ណោះដែលអាចផ្សះផ្សាយើងនឹងព្រះអង្គដែលជាអម្ចាស់យើង។» (Augustine)

«ការអធិស្ឋានគឺជាចំណងដែលចងភ្ជាប់សមាជិកក្រុមជំនុំជាមួយគ្នា។» (Bonnie McKernan)

«ការរាប់ជាសុចរិតរបស់យើងគឺរំពឹងលើការដែលព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ដែលឥឡូវនេះមានវត្តមានក្នុងយើង ព្រោះព្រះគ្រីស្ទកំពុងមានព្រះវត្តមានជាមួយនឹងយើងtឥឡូវនេះ។» (Paul F.M. Zaul)

«តើការអធិស្ឋានជាចង្កូត ឬក៏ជាកង់សារគួររបស់លោកអ្នក?» (Corrie Ten Boom)

«ការសញ្ជឹងគិតគឺជាការឆ្លុះបញ្ចាំងទៅលើបទគម្ពីរដោយការអធិស្ឋានរួមជាមួយនឹងទស្សនៈឆ្ពោះទៅរកការយល់ដឹង និងការអនុវត្ត។» (Grace Community Church)

«ការដែលព្រះគម្ពីរបង្រៀនម្ដងហើយម្ដងទៀត អំពីការដែលគ្រីស្ទបរិស័ទត្រូវជួយអ្នកដទៃ គឺដើម្បីបង្ហាញថា នេះគួរតែជាការប្រាថ្នាដ៏ធំមួយនៅក្នុងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ។» (Ajith Fernando)

«ការទន្ទេញព្រះបន្ទូលនឹងមានភាពងាយស្រួលប្រសិនបើលោកអ្នកមានគោលដៅជាក់លាក់។ ការយល់ពីអត្ថន័យឬ ពីការអនុវត្ត តាមព្រះបន្ទូលនឹងធ្វើឲ្យការទន្ទេញរបស់លោកអ្នកកាន់តែមានភាពងាយស្រួល ។» (Grace Community Church)