
សេចក្ដីល្បួងមួយដ៏ពិត
"ការយកទ្រព្យសម្បត្តិជាធ្នឹម ជាគោលនៃជីវិត ជាជាងការទុកចិត្ដលើព្រះជាម្ចាស់ គឺជាសេចក្ដីល្បួងមួយដ៏ពិត។" (Tim Challies)
ប្រភេទអត្ថបទ

"ការយកទ្រព្យសម្បត្តិជាធ្នឹម ជាគោលនៃជីវិត ជាជាងការទុកចិត្ដលើព្រះជាម្ចាស់ គឺជាសេចក្ដីល្បួងមួយដ៏ពិត។" (Tim Challies)

«នឹងមានថ្ងៃមួយ លោកអ្នកនឹងអាន ឬក៏ឮថា លោក ប៊ីលី ហ្គ្រាម បានទទួលមរណភាពហើយ។ សូមកុំជឿពាក្យពេចន៍នោះឡើយ។ ខ្ញុំនឹងមានជីវិតប្រសើរជាងឥឡូវនោះទៅទៀត។ ខ្ញុំគ្រាន់តែបានប្ដូរអាស័យដ្ឋានតែប៉ុណ្ណោះ។ ដល់ពេលនេះ ខ្ញុំបានឆ្ពោះទៅដល់ព្រះវត្តមានរបស់ព្រះជាម្ចាស់ទេតើ។» (Billy Graham (1918–2018))

«ការញែកជាបរិសុទ្ធ គឺជាដំណើរនៃការចាប់ផ្ដើមត្រាប់តាមរូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ។» (Grace Community Church)

«យើងតែងតែចង់បានសិរីល្អ ជាជាងថ្វាយសិរីល្អដល់ព្រះ ហើយយើងតែងតែចង់ធ្វើជាអ្នកគ្រប់គ្រង ជាជាងធ្វើជាអ្នកបម្រើ។ យើងតែងតែចង់បានភាពអរសប្បាយ ជាជាងលះបង់[ដើម្បីប្រយោជន៍អ្នកដទៃ] ហើយយើងក៏តែងតែស្ដាប់ខ្លួនឯង ជាជាងស្ដាប់តាមព្រះដែរ។» (Mike McGarry)

«ព្រះអង្គជាព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៃទូលបង្គំ ហើយព្រះអង្គមិនត្រូវការសេចក្ដីសប្បុរសពីទូលបង្គំ ដើម្បីឲ្យទ្រង់មានព្រះជន្មគង់នៅនោះឡើយ។» (Augustine)

«ក្ដីស្រឡាញ់បានជះពន្លឺមកក្នុងព្រលឹងវិញ្ញាណទូលបង្គំ ពោលគឺក្នុងកន្លែងដែលលម្ហអវកាសមិនអាចគ្រប់គ្រងបាន។» (Augustine)

«ព្រះគម្ពីរគឺជាការបើកសម្ដែងពីព្រះជាម្ចាស់មកកាន់មនុស្សលោក។» (Crossway)

«តាមរយៈព្រះគុណអ្នកខ្សោយនឹងមានកម្លាំងឡើងវិញ ក្រោយពេលគាត់ទទួលស្គាល់ថា គាត់ជាមនុស្សខ្សោយ។» (Augustine )

«យើងវិនិយោគនៅក្នុងធនាគារដែលនៅឯស្ថានសួគ៌តាមរយៈការបំពេញតម្រូវការរបស់អស់អ្នកដែលត្រូវការ។» (Ajith Fernando)

«ព្រះជាម្ចាស់មិនចេះសាវាទេ។» (Vaneetha Rendall Risner)

«ព្រះជន្មរបស់ព្រះគ្រីស្ទ គឺជាតម្លៃថ្លៃលោះនៃការរំដោះយើងឲ្យរួចពីសេចក្តីជំនុំជំរះរបស់ព្រះជាម្ចាស់។» (John Piper)

«ព្រះយេស៊ូវគឺជាគំរូ និងជាវីរបុរសដ៏សំខាន់របស់យើង។» (Ajith Fernando)