
ដើម្បីជួបព្រះគ្រីស្ទ
«ចូរទៅព្រះវិហារដើម្បីជួបព្រះគ្រីស្ទមិនមែនទៅដើម្បីរិះគន់នោះទេ។» (Matthew Westerholm)
ប្រភេទអត្ថបទ

«ចូរទៅព្រះវិហារដើម្បីជួបព្រះគ្រីស្ទមិនមែនទៅដើម្បីរិះគន់នោះទេ។» (Matthew Westerholm)

«ព្រះអង្គជាជីវិតនៃព្រលឹងវិញ្ញាណយើង។ ទ្រង់ជាប្រភពនៃជីវិត។ ទ្រង់ផ្ទាល់គឺជាជីវិត។» (Augustine)

«ក្នុងព្រះដ៏ជាសេចក្ដីពិត ទោះបើរបស់អ្វីមួយបានងាប់ហើយចាប់ផ្ដើមរលួយ ក៏របស់នោះចាប់ផ្ដើមលាស់ដុះឡើងមានជីវិតវិញបានដែរ។» (Augustine)

«ជំនឿមានន័យថា ការជឿទុកចិត្តលើ ការប្រកាន់ខ្ជាប់ទៅនឹង ឬក៏ការឱបក្រសោបយកព្រះយេស៊ូវគ្រីស្ទដែលជា ស្នូលនៃជំនឿរបស់យើង។» (Grace Community Church)

«ឱ! ព្រះអម្ចាស់អើយ! សូមបោះត្រាភាពអស់កល្បជានិច្ចលើកែវភ្នែកទូលបង្គំ។» (Jonathan Edwards)

«គ្មានអ្វីពិបាកពេកចំពោះការអធិស្ឋាន ព្រោះគ្មានអ្វីពិបាកពេកចំពោះព្រះឡើយ។» (E.M. Bounds)

«ចូរយើងនាំគ្នាថ្វាយបង្គំភាពឧដុង្គឧត្តមរបស់ព្រះគ្រីស្ទ ដ្បិតទ្រង់បាននាំឲ្យមានការបំផ្លាស់បំប្រែដ៏ធំធេងនៅលើផែនដីនេះ»។ (John Piper)

«ដូច្នេះ យើងមិនត្រូវគិតថា ការសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំឲ្យបានទៀងទាត់មិនមានសារៈសំខាន់ក្នុងការតយុទ្ធនឹងអារម្មណ៍មិននឹងនរនៅពេលថ្វាយបង្គំនោះទេ។» (Matthew Westerholm)

«យើងត្រូវតែរំពឹងចង់បានភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់ទុកជារង្វាន់ដ៏ធំបំផុត លើសជាងអ្វីៗទាំងអស់ដែលលោកីយ៍នេះអាចនឹងឲ្យយើងបាន។» (John Piper)

«រង្វាន់របស់ព្រះជាម្ចាស់ល្អប្រសើរលើសជាងអំណាច! គ្មានអំណាចណានៅលើផែនដីនេះប្រសើរជាងអំណាចនៃការធ្វើជាបុត្រាបុត្រីរបស់ព្រះដែលមានពេញដោយព្រះចេស្ដានោះឡើយ។» (John Piper)

«ដាច់ខាត! លោកអ្នកត្រូវតែយកព្រះគ្រីស្ទជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់លោកអ្នក ដោយអ្នកទាំងពីរត្រូវសម្លឹងមើលទៅឯទ្រង់ ទុកចិត្តលើទ្រង់ ហើយក៏ត្រូវរីករាយជាមួយគ្នាចំពោះអ្វីៗដែលនឹងកើតឡើងនៅពេលអនាគតផងដែរ។» (Ben Reaoch)

«ចូរបង្ហាញភាពស្មោះត្រង់ឲ្យអស់ពីសមត្ថភាពដែលលោកអ្នកអាចធ្វើបាននៅកន្លែងធ្វើការ និងធ្វើជាមនុស្សម្នាក់ដែលអ្នកដទៃអាចទុកចិត្តបាន»។ (John Piper)